วันจันทร์ที่ 19 มีนาคม พ.ศ. 2561

លោកបណ្ឌិត Naro So: មេក្បាលខូចទាំងពីរដែលជាសេនាឆ្វេងស្តាំអង្គុយពីក្រោយខ្នងហ៊ុន សែន-Kim-Teang Khon-Roth the Gang go 4 in Cambodia.


លោកបណ្ឌិត Naro So: Kim-Teang-Khon-Roth the Gang go 4 in Cambodia.
មេក្បាលខូចទាំង២ដែលជាសេនាឆ្វេងស្តាំអង្គុយពីក្រោយខ្នង ហ៊ុន សែន បាននាំឲ្យមេដឹកនាំផ្តាច់ការកម្ពុជាធ្លាក់ទឹកកាន់តែជ្រៅក្នុងការបំផ្លាញជាតិគឺ ប្រាក់ សុខុន និង ឱម យុិនទៀង។


បនមនុស្សខូចក្រឡុកពិភពគុណធ្វើឲ្យប្រជាធិបតេយ្យប្រទេសកម្ពុជាខូចខាចខ្ទេចខ្ទីទាំងនេះគឺមាន Kim-Teang-Khon-Roth គីម-ទៀង-ខុន-រ័ត្ន (គន់គីម ឱម យុិនទៀង ប្រាក់ សុខុន អូន ព័ន្ធមុន្នីរ័ត្ន)។ បនមនុស្សខូចទាំង៤នេះមិនខុសអ្វីពីបនមនុស្សខូចទាំង៤ក្នុងសម័យបដិវត្តន៍វប្បធម៍នៅប្រទេសចិនទេដែលបំផ្លាញរចនាសម្ព័ន្ធសង្គមជាតិចិនយ៉ាងខ្ទេចខ្ទី ធ្វើឲ្យមនុស្សស្លាប់រាប់លាននាក់។


បនមនុស្សទាំង៤នេះគឺជាកំពូលមនុស្សប្រើល្បិចខូចដ៏គ្រោះថ្នាក់បំផុតនិងមានឥទ្ធិពលបំផុតទៅលើនយោបាយរបស់ ហ៊ុន សែន ដែលសាធារណមតិមិនត្រូវមើលរំលងឡើយ។ អំណាចសម្ងាត់ផ្ទៃក្នុងរដ្ឋាភិបាលរបស់ពួកគេខ្លាំងជាង ស ខេង សាយ ឈុំ ទា បាញ់។ ល។ ទៅទៀត។


ឲ្យតែយោបល់ពួកគេដាក់ចេញមកគឺ ហ៊ុន សែន ទទួលបញ្ជារ យកមកអនុវត្តន៍សឹងតែទាំងស្រុងហាក់ដូចជាមិនដឹង ហ៊ុន សែន ឬបនមនុស្សខូចទាំង៤នោះ អ្នកណាជាចៅហ្វាយនោះទេ ? អាចនិយាយបានថាបើមនុស្សខូចទាំង៤ បំផ្លាញជាតិនេះនៅជាសេនាឆ្វេងស្តាំរបស់ ហ៊ុន សែន ដូចរយះពេលជាង២ទសវត្សន៍កន្លងមកនោះគឺស្រុកខ្មែរនៅតែច្របូកច្របល់គ្មានទីបញ្ចប់ និងគ្មានសេចក្កីសុខទេ។ ចាំមើលចុះ។ ហើយបនមនុស្សទាំង៤នេះដោយសារឥទ្ធិពលអំណាចដ៏មហាសាលតាមរយះបញ្ជារ ហ៊ុន សែន ពីក្រោយខ្នង ពួកគេទាំង៤បានក្លាយជាអ្នកមានទ្រព្យសម្បត្តិដ៏មហាសាលរាប់លានដុល្លារដែលសឹងគ្មានគូរប្រៀប៕




ប្រភព៖ Naro So

Previous Post
Next Post

post written by:

0 ความคิดเห็น: