วันพฤหัสบดีที่ 1 มีนาคม พ.ศ. 2561

កលិយុគសែនវឹកវរធំហើយកងទ័ពបែកបាក់ផ្ទៃក្នុងខ្លាំង៖ បែកធ្លាយផែនការសុំផ្ទេរសិទ្ធិដឹកនាំកងទ័ពខេមរភូមិន្ទព្រោះសែនភ័យខ្លាចកើតរដ្ឋប្រហារយោធា!-CPP conflicts


កលិយុគសែនវឹកវរធំហើយកងទ័ពបែកបាក់ផ្ទៃក្នុងខ្លាំង៖ បែកធ្លាយផែនការសុំផ្ទេរសិទ្ធិដឹកនាំកងទ័ពខេមរភូមិន្ទព្រោះសែនភ័យខ្លាចកើតរដ្ឋប្រហារយោធា!-CPP conflicts

កងទ័ពចាត់ជាកម្លាំងការពារអំណាច ឬ បន្ថយអំណាចបាន ប៉ុន្តែអ្វីដែលលោក ហ៊ុន សែន ព្រួយបារម្ភ និង ភ័យខ្លាច គឺ កងទ័ពធ្វើរដ្ឋប្រហារទម្លាក់អំណាច  ព្រោះសព្វថ្ងៃ លោក ហ៊ុន សែន ចាប់ផ្តើម​ចូលវ័យ​ជរាហើយ ភាពឈ្លាសវៃក្នុងការដឹកនាំកងទ័ពមិនអាចទៅរួចទៀតទេ ទាំងកងទ័ពសព្វថ្ងៃក៏មានភាពវៃឆ្លាតក្នុងការសម្របខ្លួនជាមួយនឹងរបបលោក ហ៊ុន សែន ទាំងអ្នកខ្លះក៏ពេញចិត្ត អ្នកខ្លះក៏មិនពេញចិត្ត​នឹងការដឹកនាំបែបក្តោបក្តាប់អំណាចដោយបក្សពួកនិយម ។


ជម្លោះផ្ទៃក្នុងជួរកងទ័ពទើបកើតឡើងជារឿយ ៗ មេបញ្ជាការខ្លះស៊ីឡឹបកិបកេងប្រាក់់បៀរវត្សកូនទាហានដោយមិនខ្វល់ពីជីវភាពរបស់កូនទាហានទេ ឬ ការឡើងសក្តិកាត់មុខកាត់មុខ​ទាហានជើងចាស់ក្នុងជួរកងទ័ព ។ល។ និង ។ល។

ដោយមើលឃើញនិន្នាការនៃរដ្ឋប្រហារយោធាណាមួយអាចកើតឡើង ធ្វើឲ្យមេបញ្ជាការកំពូល ៗ ដែលនៅកៀកនឹងលោក ហ៊ុន សែន ចាប់ផ្តើមភ័យខ្លួន ហើយមិនទុកចិត្តថ្នាក់ក្រោម ទាំងលោក ហ៊ុន សែន ក៏មិនសូវទុកចិត្តមេទាហានជិត ៗ ខាងខ្លះតទៅទៀត ទើបបែកគំនិតគិតនឹងដណ្តើមអំណាចយោធានៅក្នុងកណ្តាប់ដៃកូនប្រុសវិញ ។


លោក គន់ គីម អគ្គមេបញ្ជាការង និង ជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានសរសេរលិខិតផ្ញើទៅ លោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ស្នើសុំផ្ទេរសិទ្ធិដឹកនាំកងទ័ពឲ្យទៅ លោក ហ៊ុន ម៉ាណែត កូនប្រុសលោក ហ៊ុន សែន និងជានាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ។

នេះបើតាមលិខិតមួយចុះថ្ងៃទី២១ ខែកុម្ភៈ ដែលបានបែកធ្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក Facebook។


នៅក្នុងលិខិតនេះ លោក គន់ គីម បានជម្រាបជូន លោក ប៉ុល សារឿន ថា៖ «ដោយមានធុរៈផ្ទាល់ខ្លួនចាំបាច់ ខ្ញុំបាទសូមផ្ទេរសិទ្ធិដឹកនាំ បញ្ជាការងារ បញ្ជា ការងារសេនាធិការចម្រុះ ចាប់ពីថ្ងៃចុះហត្ថលេខា​នេះ​តទៅ»។

លិខិតរបស់លោក គន់ គីម នេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក Facebook នាំគ្នារិះគន់ថា លោក ហ៊ុន សែន កំពុងតែភ័យខ្លាចកងទ័ពធ្វើរដ្ឋប្រហារដណ្ដើមអំណាច និងត្រូេវការពង្រីកអំណាច​គ្រួសារ​បន្ថែម​ទៀត ដោយចាប់ពីពេលនេះទៅ សិទ្ធិដឹកនាំបញ្ជាការងារសេនាធិការចម្រុះ គឺ ស្ថិតនៅលើកូនប្រុសរបស់លោកផ្ទាល់ ។


រយៈពេលចុងក្រោយនេះ លោក ហ៊ុន សែន មានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំង រហូតដល់ភ្លាត់មាត់ថា ជោគជតារាសីរបស់លោក ស្ថិតនៅនឹងទីងមោង ហេតុនោះ សូមកុំឲ្យដុតទីងមោង ។

ប្រជាពលរដ្ឋខ្មែរដែលមិនពេញចិត្តនឹងការដឹកនាំរបស់លោក ហ៊ុន សែន គ្រាន់តែឮលោក ហ៊ុន សែន និយាយដូច្នោះ ក៏ចាប់ផ្តើមដុតទីងមោងដើម្បីសម្តែងសេចក្តីមិនពេញចិត្ត ព្រោះលោក ហ៊ុន សែន  មានជំនឿបារមីកាន់ទីងមោងនេះឯង ។

ចាប់តាំងពីភ្លាត់មាត់រឿងទីងមោងនេះមក លោក ហ៊ុន សែន ហាក់ស្លេកស្លាំងខុសប្រក្រតី ហើយក៏និយាយបង្វែងដានទៅឲ្យដុតរូបនាគវិញ ព្រោះលោក កើតឆ្នាំរោង ៕





ប្រភព៖ Khmer Leaking News

Previous Post
Next Post

post written by:

0 ความคิดเห็น: