ក្រុមហ៊ុនហ្វេសប៊ុកបានចាប់ផ្តើមធ្វើការសាកល្បង Explore Feed កាលពីខែតុលា ឆ្នាំមុន នៅក្នុងប្រទេសចំនួន៦ គឺ បូលីវី កម្ពុជា ក្វាតេម៉ាឡា ស៊ែរប៊ី ស្លូវ៉ាគី និងស្រីលង្កា ហើយការពិសោធន៍បានធ្វើឲ្យប៉ះពាល់ភ្លាមៗដល់លទ្ធភាពចែកចាយព័ត៌មានតាមហ្វេសប៊ុករបស់ក្រុមហ៊ុនព័ត៌មានធនតូចនិងមធ្យម។
មហាក្រុមហ៊ុនបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃព្រហស្បតិ៍បានសម្រេចបញ្ឈប់ការពិសោធន៍ Explore Feed ដែលបែងចែកទំព័រដើម Newsfeed ឲ្យទៅជាពីរ នៅប្រទេសចំនួន៦ រួមទាំងកម្ពុជាផងដែរ ក្រោយពីមានប្រតិកម្មពីអ្នកប្រើប្រាស់ និងការរិះគន់ពីបណ្តាញព័ត៌មាននិងសកម្មជនសង្គម។
បណ្តាញសង្គមដ៏ដំនេះបានសម្រេចចិត្តទុកទំព័រ Newsfeed តែមួយ ដោយសារអ្នកប្រើប្រាស់ហ្វេសប៊ុក បានប្រាប់ទៅក្រុមហ៊ុននេះនៅក្នុងការស្ទង់មតិមួយថា ពួកគេមិនចូលចិត្តការផ្លាស់ប្តូរទាំងនេះទេ។ នេះតាមការថ្លែងរបស់លោក Adam Mosseri ប្រធានផ្នែក Newsfeed នៃក្រុមហ៊ុនហ្វេសប៊ុក នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters។
លោក Mosseri បញ្ជាក់បន្ថែមថា៖ «នៅក្នុងការស្ទង់មតិនានា អ្នកប្រើប្រាស់ប្រាប់យើងថា ពួកគេលែងមានការពេញចិត្តនឹង post (ព័ត៌មាន) ដែលគេទទួលបាន ហើយការណ៍ដែលមានទំព័រ feed ពីរដាច់គ្នាតាមពិតទៅមិនបានជួយឲ្យពួកគេទាក់ទងបានល្អជាងមុនជាមួយមិត្តភក្តិនិងក្រុមគ្រួសារទេ។»
ក្រុមហ៊ុនហ្វេសប៊ុកបានចាប់ផ្តើមធ្វើការសាកល្បង Explore Feed កាលពីខែតុលា ឆ្នាំមុន នៅក្នុងប្រទេសចំនួន៦ គឺ បូលីវី កម្ពុជា ក្វាតេម៉ាឡា ស៊ែរប៊ី ស្លូវ៉ាគី និងស្រីលង្កា ហើយការពិសោធន៍បានធ្វើឲ្យប៉ះពាល់ភ្លាមៗដល់លទ្ធភាពចែកចាយព័ត៌មានតាមហ្វេសប៊ុករបស់ក្រុមហ៊ុនព័ត៌មានធនតូចនិងមធ្យម។
នៅប្រទេសកម្ពុជា ការសាកល្បងរបស់ហ្វេសប៊ុកនេះ បានកើតឡើងមិនយូរប៉ុន្មានក្រោយការបង្ក្រាបរបស់រដ្ឋាភិបាលកម្ពុជាទៅលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងបណ្តាញព័ត៌មានឯករាជ្យ ហើយត្រូវគេរិះគន់ថា បានប៉ះពាល់ដល់ការផ្តល់ព័ត៌មានឯករាជ្យតាមបណ្តាញសង្គម ដែលជាកន្លែងចុងក្រោយមួយសម្រាប់ការលទ្ធភាពបញ្ចេញមតិរបស់ពលរដ្ឋ៕
ប្រភព៖ វីអូអេខ្មែរ
0 ความคิดเห็น: