วันพฤหัสบดีที่ 12 เมษายน พ.ศ. 2561

ក្ដៅៗហុយៗ៖ សភា​សហរដ្ឋ​អាមេរិក​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុនហ្វេសប៊ុក - Lawmakers​ demand changes FB CEO

ក្រុម​អ្នក​តាក់តែង​ច្បាប់​អាមេរិក​ ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ទាមទារ​ឲ្យ​​​ក្រុមហ៊ុន​ហ្វេសប៊ុក មាន​ការ​ការពារ​ល្អ​​ជាង​មុន​នូវ​​ទិន្នន័យ​បុគ្គល ដោយ​នាយកក្រុមហ៊ុន​គឺ​លោក Mark Zuckerberg ត្រូវ​បាន​​សួរ​សំណួរ​ពិបាកៗ​មួយ​ចំនួន​ពី​គណៈកម្មាធិការ​ព្រឹទ្ធសភា​ចំនួន​ពីរ អំពី​បញ្ហា​​បំពាន​លើ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ដែល​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ចំនួន​រាប់​សិប​លាន​នាក់ ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ដ៏​មហិមា​នេះ។

លោក Chuck Grassley ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​ខាង​គណបក្ស​ សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Iowa បាន​ថ្លែង​ថា «វា​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា​នេះ​ជា​ការ​រំលោភ​លើ​សេចក្តី​ទុកចិត្ត​របស់​អ្នកប្រើប្រាស់​ និង​ជា​ការ​ផ្ទេរ​ទន្និន័យមិន​សមរម្យ»។

សូម​ទស្សនាការ​ផ្តល់​សក្ខីកម្ម​របស់​លោក Mark Zuckerberg​

លោក Bill Nelson គណៈកម្មាធិការ​ពាណិជ្ជកម្ម​ និង​ជា​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំរដ្ឋ Florida បាន​ថ្លែង​ថា «ប្រសិន​បើ​អ្នក​ និង​ក្រុមហ៊ុន​បណ្តាញ​សង្គម​ផ្សេង​ទៀត​មិន​ចាត់​វិធានការណ៍​ត្រឹមត្រូវ​ទេ​នោះ​ យើង​ទាំងអស់​គ្នា​នឹង​គ្មាន​ឯកជនភាព​ទេ។ ហើយ​ប្រសិន​បើ​ក្រុមហ៊ុន Facebook និង​ក្រុមហ៊ុន​អ៊ីនធឺណិត​ផ្សេងទៀត​មិន​ចាត់វិធានការណ៍​ ឬ​មិន​អាច​បញ្ឈប់​ការ​បំពាន​លើ​ឯកជនភាព​នេះ​ទេ​ នោះ​យើង​នឹង​ប្រើប្រាស់​អំណាច​របស់​យើង​ចាត់​វិធានការណ៍​ក្នុង​នាម​ជា​សភា»។

លោក Zuckerberg ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ធ្វើ​សក្ខីកម្ម​បន្ទាប់​ពី​មាន​ការ​រក​ឃើញ​ថា​ទន្និន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់ Facebook រាប់លាននាក់​ត្រូវ​បាន​ក្រុមហ៊ុន Cambridge Analytica យក​ទៅ​ប្រើប្រាស់​ដោយ​មិន​បាន​ជូន​ដំណឹង​ដល់​ក្រុមហ៊ុន​Facebook។ យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក Trump បាន​ជួល​ក្រុមហ៊ុន​នេះកាល​ពី​ពេល​បោះឆ្នោត​ឆ្នាំ២០១៦៕


លោក Mark Zuckerberg អញ្ជើញ​ធ្វើ​សក្ខីកម្ម​នៅ​ចំពោះ​មុខ​គណៈកម្មាធិការ​ពាណិជ្ជកម្ម និង​យុត្តិធម៌​របស់​ព្រឹទ្ធសភា នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។


សមាជិក​ព្រឹទ្ធសភា លោក Bill Nelson (រូប​ស្តាំ) លោក John Thune (រូប​ឆ្វេង) និង​លោក Chuck Grassley (រូប​ទី២​ពី​ឆ្វេង) ថ្លែង​នៅ​ពេល​លោក Mark Zuckerberg ផ្តល់​សក្ខីកម្ម​នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។


ក្រុម​យុទ្ធនាការ Avaaz កាន់​បដា​នៅ​ពី​មុខ​រូប​ Mark Zuckerberg ធ្វើ​ពី​ក្រដាស​ចំនួន​១០០ នៅ​ខាង​ក្រៅ​វិមាន​សភា Capitol ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។


មនុស្ស​ម្នា​កាន់​ស្លាក​សញ្ញា និង​ពាក់​វ៉ែនតា​ដែល​មាន​សរសេរ​ឃ្លា​ថា «ឈប់​តាមដាន​ត​ទៅ​ទៀត» នៅ​មុន​ពេល​លោក Mark Zuckerberg អញ្ជើញ​ទៅ​ធ្វើ​សក្ខីកម្ម​ នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨។

ប្រភព៖ វីអូអេខ្មែរ 
ក្រុមហ៊ុន​ហ្វេសប៊ុក​ថា ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់​ចំនួន​៨៧​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ចែកចាយ​​មិន​ត្រឹមត្រូវ​ ដោយ​ក្រុមហ៊ុន Cambridge Analytica

ការ​ប្រើប្រាស់​ហ្វេសប៊ុក​​យ៉ាង​ច្រើន​បាន​ធ្វើ​ឲ្យ​អាស៊ីអាគ្នេយ៍​រង​​បញ្ហា​ការ​បំពាន​​ទិន្នន័យ​ឯកជន

តៃប៉ិ៖ អ្នក​ប្រើប្រាស់ហ្វេសប៊ុក​នៅតំបន់​អាស៊ី​អាគ្នេយ៍ ជា​ពិសេស​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ត្រូវ​បាន​រង​ការបំពាន​លើឯកជនភាព​នៃ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ដោយ​សារមាន​ចំនួន​អ្នកប្រើប្រាស់ហ្វេសប៊ុក​យ៉ាង​ច្រើន និងប្រជាប្រិយភាព​នៃ​កម្មវិធី app ​មួយ​ដែល​ជា​ស្នូល​នៃ​បញ្ហា។ នេះ​បើ​តាមការ​ជឿជាក់​របស់​អ្នក​វិភាគ។

បើ​តាម​តួលេខ​ផ្តល់​ឲ្យ​ដោយក្រុមហ៊ុន​ហ្វេសប៊ុក ទិន្នន័យនៃ​អ្នក​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ចំនួន​ ១.១៧៥.០០០ នាក់​ត្រូវ​បាន​គេ «ចែកចាយ​មិន​ត្រឹមត្រូវ»​ ទៅ​ឲ្យ​ក្រុមហ៊ុន​កំណត់​លក្ខណៈ​អ្នក​បោះឆ្នោត​ឈ្មោះ Cambridge Analytica ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡុង​ដ៍​ប្រទេស​អង់គ្លេស។ តួលេខ​ប៉ាន់​ប្រមាណ​នេះ ​ជា​ចំនួន​ខ្ពស់​ជាង​គេ​ទី​ពីរ​សម្រាប់​ប្រទេស​មួយនេះ បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​។ ប្រទេស​ឥណ្ឌូណេស៊ី​នៅ​លំដាប់​ទី​៣ ដោយ​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ១.១០០.០០០ នាក់​រង​ការ​បំពាន​ខាង​ទិន្នន័យ​ឯកជន ហើយ​ប្រទេស​វៀតណាម​នៅ​លំដាប់​ទី​៩ ដោយ​មាន​ចំនួន​អ្នក​ប្រើប្រាស់ប៉ះពាល់​ចំនួន​ ៤២៧.០០០នាក់។


លោក Renato Reyes អគ្គលេខាធិការ​នៃ​អង្គការ​សម្ព័ន្ធ Bagong Alyansang Makabaya សម្រាប់​បុព្វហេតុ​សង្គម​ក្នុង​ទី​ក្រុង​ម៉ានីល ថ្លែង​ថា ពលរដ្ឋ​ហ្វីលីពីនក៏​ចូលចិត្ត​លេង​ល្បែងទាយ quiz តាម​កម្មវិធី​ទូរស័ព្ទ​ app ដែល​ត្រូវ​គេ​ចែកចាយ​យ៉ាង​ឆាប់​រហ័ស​ ដោយ​សារ​ app នេះ​មានការ​បង្ហាញ​លទ្ធផល។ កម្មវិធី app នេះ​ត្រូវ​គេ​សង្ស័យ​ថា​ជា​ប្រភពមួយ​នៃ​ទិន្នន័យ​របស់​ក្រុមហ៊ុន ​Cambridge Analytica។

នៅ​ប្រទេស​វៀតណាម បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​សារព័ត៌មាន VnExpress International មាន​ពលរដ្ឋ ​៦៤​លាន​នាក់​ក្នុង​ចំណោម​ពលរដ្ឋវៀតណាម​សរុប​ ៩២​លាន​នាក់​ ប្រើប្រាស់​ហ្វេសប៊ុក។ អ្នក​ជំនាញ​ខាង​បច្ចេកវិទ្យាថា យុវជន​ចូលចិត្ត​ប្រើប្រាស់​ហ្វេសប៊ុក​ដើម្បី​បង្អួតពី​នេះ​ពី​នោះ។ អ្នក​ប្រើប្រាស់នៅឥណ្ឌូណេស៊ី​ចូលចិត្ត​ប្រើប្រាស់​ហ្វេសប៊ុក​ដើម្បី​ធ្វើ​ទំនាក់ទំនង​ដោយ​ឥតគិត​ថ្លៃ​រវាង​កោះ​ទាំង​១៣.០០០​កោះ​របស់​ប្រទេស​នេះ ដែល​កោះ​ខ្លះ​មាន​ភាព​ក្រីក្រ។

មហាក្រុមហ៊ុន​បណ្តាញ​សង្គម​មាន​មូលដ្ឋាន​នៅ​តំបន់បច្ចេកវិទ្យា Silicon Valley នេះ​និយាយ​ថា ចាប់​ពី​ថ្ងៃ​ទី​៩ ខែ​មេសា​ ខ្លួន​នឹង​បន្ថែម​តំណ​ភ្ជាប់ (link) នៅ​ទំព័រដើម News Feed សម្រាប់​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ដឹង​ថា​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ណា​ខ្លះ​ត្រូវ​បាន​ផ្តល់​ឲ្យ app មួយ​ណា។

លោក Reyes បញ្ជាក់​ថា៖ «​ខ្ញុំ​គិត​ថា យើង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​អាច​ទាមទារ​ការ​ពន្យល់​ដោយ​ផ្ទាល់​ពី​មន្ត្រី​នៅ​ក្រុមហ៊ុន​ហ្វេសប៊ុក បើ​គិត​អំពី​ថា​យើង​ជា​ប្រទេស​លំដាប់​ទី​២​ដែល​រង​ការ​បំពាន​ទិន្នន័យ​នេះ»។

ហេតុអ្វីប៉ះអាស៊ីអាគ្នេយ៍?

ក្រុមហ៊ុន​ហ្វេសប៊ុក​ថា ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់​ចំនួន​៨៧​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ត្រូវ​បាន​ចែកចាយមិន​ត្រឹមត្រូវ​ ដោយ​ក្រុមហ៊ុន Cambridge Analytica។

ផ្លាក​យីហោ​នៃ​ក្រុមហ៊ុន​ប្រឹក្សា​ខាង​នយោបាយ Cambridge Analytica នៅកណ្តាល​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៨។ ​

តំបន់​អាស៊ី​អាគ្នេយ៍​រង​ប៉ះពាល់​ខាង​ទិន្នន័យ​នេះ​ ដោយ​សារ​ការ​កើន​ចំនួន​ទូរស័ព្ទ​ដៃ​«ធូរ​ថ្លៃ» បាន​នាំ​ឲ្យ​មាន​ការ​ទទួល​ព័ត៌មាន​តាម​មធ្យោបាយ​បណ្តាញ​សង្គម​កាន់​តែ​ច្រើន។ នេះ​បើ​តាម​ប្រសាសន៍​របស់​អ្នកស្រី Athina Karatzogianni សាស្ត្រាចារ្យ​រង​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ ទំនាក់ទំនង និង​សង្គមវិទ្យា​នៅ​សាកលវិទ្យាល័យ Leicester ក្នុង​ចក្រភព​អង់គ្លេស។

ការ​ចែក​ចាយ​លក់​ទូរស័ព្ទ​ទំនើប smartphone នៅ​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​នៅ​អាស៊ី​អាគ្នេយ៍​មាន​ចំនួន​ប្រមាណ​១០០​លាន​គ្រឿង​កាល​ពី​ឆ្នាំ​មុន បើ​យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទី​ផ្សារ​ឈ្មោះ IDC។

លោក Lam Nguyen ប្រធាន​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន IDC ថ្លែង​ថា នៅ​ផ្នែក​ខ្លះ​នៃ​តំបន់​អាស៊ីអាគ្នេយ៍ ពលរដ្ឋ​ប្រើប្រាស់​ហ្វេសប៊ុក​ជា​មធ្យោបាយ​ងាយស្រួល​និង​ឥតគិត​ថ្លៃ​សម្រាប់ធ្វើ​ការ​ចែកចាយ​ព័ត៌មាន​ និង​រូបថត​ជាមួយ​ក្រុមគ្រួសារ​ និង​មិត្ត​ភក្តិ​ ដែល​នៅ​ឆ្ងាយ។

ការចែកចាយតាម App នៅ​ហ្វីលីពីន

លោក Reyes ថា ជនជាតិ​ហ្វីលីពីន​បារម្ភ​ថា ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Cambridge Analytica បាន​សំយោគ​ព័ត៌មាន​ពី​កម្មវិធី quiz ​ទាយ​អត្តចរឹត ដើម្បីកំណត់​ចិត្តសាស្ត្រ​អ្នក​បោះឆ្នោត​ និង​កំណត់​ពួក​គេ​ទុក​ជា​គោលដៅសម្រាប់​យុទ្ធនាការ​នយោបាយ។ លោក​ថា ក្រុមហ៊ុន​នេះ​ប្រហែល​បាន​យក​ការ​បោះឆ្នោត​នៅ​ប្រទេស​ហ្វីលីពីន​កាល​ពី​ឆ្នាំ​២០១៦ ជា​«មន្ទីរពិសោធន៍»​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​នៅ​ចុង​ឆ្នាំ​២០១៦។

ក្រុមហ៊ុន Cambridge Analytica និយាយ​ថា ក្រុមហ៊ុន​ស្រាវជ្រាវ​ឯករាជ្យ GSR «បាន​ផ្តល់​ទិន្នន័យ»​ពី​អ្នក​ប្រើប្រាស់​មិន​លើស​ពី​៣០​លាន​នាក់​ ហើយ​ថា​មិន​មាន​ទិន្នន័យ​ណា​មួយ​ត្រូវ​បាន​ប្រើ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតីអាមេរិក​ កាល​ពី​ឆ្នាំ២០១៦​ទេ។ អង្គការលោក Reyes បានប្តឹង​ក្រុមហ៊ុន GSR។

លោក Reyes ថ្លែង​ថា៖ «ការ​ប្រើ​ទិន្នន័យ​ផ្ទាល់​ខ្លួន​ ដើម្បី​ឲ្យ​មាន​ឥទ្ធិពល​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ ពិតជា​រឿង​គួរ​ឲ្យ​បារម្ភ»។

គណៈកម្មការ​ជាតិ​ហ្វីលីពីន​ផ្នែក​ឯកជនភាព កាល​ពី​ថ្ងៃ​សុក្រ​ ​បាន​ទាមទារឲ្យ​ក្រុមហ៊ុន​ហ្វេសប៊ុក​ផ្តល់​ព័ត៌មាន​ចុង​ក្រោយ​ទាក់ទង​នឹង​ការធានាទប់ទល់​នឹង​ហានិភ័យ​ផ្សេងៗ​ទៀត។ គណៈកម្មការ​នេះ​និយាយ​ថា រាល់​ទិន្នន័យ​ដែល​ត្រូវ​បែក​ធ្លាយ គឺមាន​ប្រភព​ចេញ​ពី​ការ​ប្រើប្រាស់​ app ទាយបុគ្គលិក​លក្ខណៈរបស់​លោក Aleksandr Kogan ចិត្តវិទូ​នៅ​សាកលវិទ្យាល័យ Cambridge។​

ទំហំ​ការ​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​វៀតណាម

នៅ​ប្រទេស​វៀតណាម ហ្វេសប៊ុក​ចាប់​រីក​ចម្រើន​កាល​ពី​១១​ឆ្នាំ​មុន ស្រប​ពេល​មាន​ការកើន​ឡើង​នៃទ្រព្យ​សម្បត្តិផ្ទាល់​ខ្លួន និង​រួម​ទាំង​ការ​ទទួល​បាន​ព័ត៌មាន​អំពី​ផលិតផល​និង​សេវាកម្ម​បរទេស។

មនុស្ស​ជាច្រើន​ប្រើប្រាស់​ហ្វេសប៊ុក ដើម្បី​បង្អួតបង្ហាញ​ពី​រូបថត​ធ្វើ​ដំណើរ នេះ​បើ​តាម​នាង​ Phuong Hong ប្រធាន​ខាង​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​បង្កើត​ app ​មួយ​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ហូជីមិញ។ នាង​ថា​ ការ​បង្ហោះ​ដំណឹង​ជា​សាធារណៈ ធ្វើ​ឲ្យគេងាយ​ទាញ​ស្រួលទិន្នន័យ។

នាង​ថ្លែង​ថា៖ «នៅ​វៀតណាម ប្រជាជន​មានចិត្ត​ទូលាយ​បើក​ចំហ​ ហើយ​ពួក​គេ​មិន​សូវបាន​ដឹង​អំពី​ផល​ប៉ះពាល់​នៃ​ព័ត៌មាន​ទាំង​ឡាយ​ដែល​ពួក​គេ​បាន​បង្ហោះ​នៅ​តាម​បណ្តាញ​សង្គម»។​

លោក Mark Zuckerberg នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន Facebook មក​ដល់​វិមាន​សភា​ក្នុង​រដ្ឋធានី​វ៉ាស៊ិនតោន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១៨។

នាង​បន្ថែម​ថា៖ «មាន​តែ​អ្នក​ចេះ​ដឹងច្រើន បាន​ដឹង​រួច​ទៅហើយ​អំពី​ផល​ប៉ះពាល់​ ហើយ​ព្យាយាម​រក្សា​ឯកជនភាព​ដោយ​ខ្លួន​ឯង​ផ្ទាល់ ប៉ុន្តែ​យុវជន​ភាគ​ច្រើន​ដែល​មាន​វ័យ​១៤​ទៅ​២៥​ឆ្នាំ និង​សូម្បី​អ្នក​អាយុ​លើស​អាយុ​ពី​២៥ ទៅ​៤០ ពួក​គេ​គ្រាន់​តែ​ទៅ​កាន់​គេហទំព័រ​នោះ បង្កើត​គណនី​រួច​ ធ្វើ​តាម​ការ​ណែនាំ​របស់​ហ្វេសប៊ុក។

លោក Nugyen ថ្លែង​ថា​ អ្នក​ប្រើប្រាស់​នៅ​វៀតណាម​ប្រហែល​អាច​ចាំ​បាន ​ពេល​មានការ​បំពាន​លើ​ទិន្នន័យឯកជន កាល​ពី​៤​ឆ្នាំ​មុន ដែល​បាន​នាំ​ឲ្យ​មានការ​បញ្ជូន​ទិន្នន័យ​បន្ត​ដល់​អ្នក​ធ្វើ​ពាណិជ្ជកម្ម។

លោក​ថា៖ «នៅ​ពេល​ករណី (Cambridge Analytica) បែក​ធ្លាយ​មក​នេះ​ ខ្ញុំ​គិត​ថា អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ជា​ច្រើន​នៅ​ប្រទេស​វៀតណាម មាន​អារម្មណ៍​ធម្មតា។ ដូច្នេះ​នៅ​ពេល​មាន​រឿង​នេះ​ គិត​ថា​ឆ្ងល់ ព្រោះ​យើង​បាន​ដឹង​ពី​មុន​មក​ហើយ​ថា​មាន​ការ​បំពាន​ទិន្នន័យ​ហ្វេសប៊ុក។ ​

សារព័ត៌មាន​ VnExpress International ថា មន្ត្រី​វៀតណាមផ្នែក​សន្តិសុខ​ជាតិ​និង​នយោបាយការ​បរទេស​ កាល​ពី​សប្តាហ៍​មុន​ ​បាន​ជួប​ប្រជុំ​ដើម្បិ​ពិភាក្សា​អំពី​«សន្តិសុខ​អ៊ីនធឺណិត» ដោយ​សំដៅទៅ​លើ​ហ្វេសប៊ុក។

នៅឥណ្ឌូណេស៊ី ហ្វេសប៊ុក​និយាយ​ពី​«​ការ​បំពាន»

នៅ​ប្រទេស​ឥណ្ឌូណេស៊ី រដ្ឋមន្ត្រី​សារគមនាគមន៍​បានជួប​ជាមួយ​ប្រធាន​ផ្នែក​គោលនយោបាយ​សាធារណៈ​នៃ​ក្រុមហ៊ុន​ហ្វេសប៊ុកប្រចាំ​ឥណ្ឌូណេស៊ី​ កាល​ពីថ្ងៃ​ទី​៥ ខែ​មេសា ដើម្បី​ពិភាក្សា​អំពី​រាល់​«ការ​បំពាន»​ទិន្នន័យ​អ្នក​ប្រើប្រាស់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សារគមនាគមន៍និង​ព័ត៌មាន​វិទ្យា តាម​គេហទំព័រ​របស់​ខ្លួន។


អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​នៅ​ឥណ្ឌូណេស៊ី​បាន​កើន​រហូត​ដល់​១៣០​លាន​នាក់​នៅ​ខែ​មករា​ ដែលចំនួន​នេះ​ស្មើ​នឹង​៦ភាគរយ​នៃ​ចំនួន​សរុប​នៃ​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​ទូទាំង​ពិភពលោក៕

ប្រភព៖ វីអូអេខ្មែរ 

วันพุธที่ 11 เมษายน พ.ศ. 2561

ម៉ាក ហ្សាក់ឃឺបឺក (Mark Zuckerberg)​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុនហ្វេសប៊ុក (Facebook)​ សារភាព​កំហុស ប៉ុន្តែ​នៅ​តែ​ខ្វះខាត​តម្លាភាព​ពាក់ព័ន្ធ​នឹង​ឯកជនភាព !
លោក Mark Zuckerberg ចាកចេញ​ពី​កិច្ចប្រជុំ​ជាមយ​នឹង​លោក Bill Nelson សមាជិក​ព្រឹទ្ធសភា នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Facebook លោក Mark Zuckerberg បាន​សូមទោស​ចំពោះ​អ្វី​ដែល​លោក​ចាត់​ទុក​ថា​ជា​ការ «រំលោភ​លើ​សេចក្តី​ទុក​ចិត្ត» ពាក់ព័ន្ធ​នឹង​ការ​កេងប្រយោជន៍​ពី​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​មាន​ចំនួន​ជិត​៨៧លាននាក់​ដោយ​ក្រុមហ៊ុន Cambridge Analytica។ មាន​ការ​ចោទ​សួរ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ករណី​នេះ​នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ នៅ​ស្របពេល​ដែល​នាយកប្រតិបត្តិ​ក្រុមហ៊ុន Facebook ត្រៀម​ខ្លួន​ចូល​ធ្វើ​សក្ខីកម្ម​នៅមុខ​សភា​នៅក្នុង​សប្តាហ៍​នេះ។ ប៉ុន្តែ​ថា​តើ​សវនាការ​នេះ​នឹង​ជួយ​ផ្លាស់ប្តូរ​បញ្ហា​សិទ្ធិ​ឯកជនភាព​នេះ​ដែរ​ឬ​យ៉ាង​ណា​នោះ។

ញូវយ៉ក៖ លោក Mark Zuckerberg អាច​សារភាព​ទទួល​កំហុស​នៅ​ពេល​លោក​ធ្វើ​ខុស។ លោក​បាន​និយាយ​ថា៖ «យើង​មិន​បាន​ត្រួតពិនិត្យ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​នូវ​អ្វី​ដែល​ជា​ការ​ទទួល​ខុសត្រូវ​របស់​យើង។ នោះ​គឺ​ជា​កំហុស​ដ៏​ធំ​មួយ​ ហើយ​វា​ជា​កំហុស​របស់​ខ្ញុំ»។

លោកស្រី Sheryl Sandberg នាយក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុនFacebook ក៏​ចូលរួម​ទទួល​កំហុស​ដែរ។ អ្នកស្រី​បាន​និយាយ​ថា៖ «យើង​ពិត​ជា​បាន​ធ្វើ​កំហុស​មួយ​យ៉ាង​ធំ​ ហើយ​យើង​សារភាព​ទទួល​កំហុស​នេះ»។

ប៉ុន្តែ​បុគ្គលិក​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន Facebook មិន​ទទួល​យក​កំហុស​ទាំងអស់​នោះទេ។ លោក Zuckerberg បាន​ថ្លែង​បន្ត​ថា៖ «ព័ត៌មាន​ភាគច្រើន​របស់​អ្នក​ប្រើប្រាស់​ដែល​មាន​នៅក្នុង Facebook គឺ​ដោយ​សារ​តែ​ពួកគេ​ជា​អ្នក​យល់ព្រម​ចែកចាយ​វា​នៅ​លើ​បណ្តាញ​នេះ»។ លោកស្រី Sandberg បាន​និយាយ​ដូច្នេះ​ថា៖ «ទិន្នន័យ​ទាំងនោះ​គឺ​ជា​ព័ត៌មាន​ដែល​អ្នកប្រើបា្រស់​បាន​បញ្ជូល​វា​នៅក្នុង Facebook ជា​សាធារណៈ មាន​ន័យ​ថា​អ្នកណា​ក៏​អាច​មើល​ឃើញ​ដែរ»។

ហេតុផល​ទាំង​នេះ​ប្រហែល​ជា​អាច​បណ្តាល​ឲ្យ​មាន​ការ​ពិភាក្សា​មួយ​នៅ​សប្តាហ៍​នេះ ខណៈ​ដែល​លោក Zuckerberg ត្រៀម​ខ្លួន​ចូល​ធ្វើ​សក្ខីកម្ម​នៅ​មុខ​សភា​ ចំពោះ​ការបណ្តោយ​ឲ្យ​ក្រុមហ៊ុន​ប្រឹក្សា​នយោបាយ Cambridge Analytica យក​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ជិត៨៧លាននាក់​ទៅ​ប្រើប្រាស់​បម្រើ​ផលប្រយោជន៍​របស់​ខ្លួន។

លោក JOSEPH JEROME មក​ពី​មជ្ឈមណ្ឌល​បច្ចេកវិទ្យា​ និង​ប្រជាធិបតេយ្យ​បាន​និយាយ​តាម​ប្រព័ន្ធ Skype ថា៖​ «នៅ​សហរដ្ឋ​អាមេរិក​មាន​ការ​និយម​ប្រើប្រាស់​កម្មវិធី​បណ្តាញ​សង្គម​តាម​ប្រព័ន្ធ​អ៊ីនធឺណែត​ជាច្រើន​ដូចជា Facebook និង​កម្មវិធី Software ជា​ច្រើន​ទៀត។ ហើយ​លក្ខខណ្ឌ​នៃ​ការ​ប្រើប្រាស់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ទាំងនោះ​ផ្ទាល់។ ហើយ​ការត្រួត​ពិនិត្យ​លក្ខខណ្ឌ​ និង​ការ​អនុវត្ត​មិន​ដែល​បាន​ធ្វើ​នោះ​ទេ។ វា​នៅ​មាន​ភាព​មិន​ច្បាស់លាស់​នៅ​ឡើយ»។


នេះ​មាន​ន័យ​ថា​បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មាន​ការ​ខាតបង់​តិចតួច​ប៉ុណ្ណោះ​ចំពោះកំហុស​របស់​ពួកគេ។ លោក JOSEPH JEROME បានថ្លែងបន្តថា៖ «គណៈកម្មការ​ពាណិជ្ជកម្ម​សហព័ន្ធ​ហៅ​កាត់​ថា FTC បាន​ផាកពិន័យ​ក្រុមហ៊ុន Google ប៉ុន្តែ​បាន​ពិន័យ​ជា​ប្រាក់​តែ​២០លានដុល្លារ​តែ​ប៉ុណ្ណោះ​ ហើយ​ខ្ញុំ​ជឿ​ថា​ចំនួន​នេះ​ប្រហែល​ជា​ស្មើ​នឹង​ចំនួន​ពាក់​កណ្តាល​នៃ​ប្រាក់​ចំណូល​ដែល​ក្រុមហ៊ុ​នេះ​រក​បាន

ក្នុង​មួយ​ថ្ងៃ។ ដូច្នេះ​អ្នក​ដឹង​ហើយ​ថា​ការ​ផាកពិន័យ​គឺ​គ្រាន់​តែ​ជា​ថ្លៃ​ធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ»។

ការ​ធ្វើ​អាជីវកម្ម​នោះ​នៅ​តែ​ត្រូវ​ការ​ការ​ចែកចាយ​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ជាមួយ​នឹង​ក្រុមហ៊ុន​បង្កើត​កម្មវិធី​ដែល​ជា​ភាគី​ទីបី។ ទោះ​បី​ជា​ខ្វះ​តម្លាភាព​ក៏​ដោយ លោកស្រី Sandberg និយាយ​ហាក់​ដូចជា​គោលបំណង​របស់​ក្រុមហ៊ុន​បណ្តាញ​សង្គម​យក្ស​មួយ​នេះ​គឺ​អស្ចារ្យ។ អ្នកស្រី SANDBERG ថ្លែង​បន្ថែម​ថា៖ «យើង​ជឿជាក់​លើ​ពិភពលោក​មួយ​ដែល​មនុស្ស​អាច​ចែក​រំលែក​ព័ត៌មាន​ និង​ចូលរួម​ជា​មួយ​គ្នា។ យើង​គ្រាន់​តែ​មិន​បាន​គិត​ឲ្យ​បាន​គ្រប់គ្រាន់​អំពី​ការ​ប្រើប្រាស់​ក្នុង​ករណី​មិន​សមរម្យ​មួយ​ចំនួន​ប៉ុណ្ណោះ»។

នៅ​ក្នុង​សបា្តហ៍​នេះ​ ពួកគេ​ត្រូវ​តែ​ចាត់​វិធានការ​ឲ្យ​កាន់​តែ​តឹងរឹង​ជាង​មុន៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា


ប្រភព៖ វីអូអេខ្មែរ 

วันเสาร์ที่ 3 มีนาคม พ.ศ. 2561

ក្រុមហ៊ុនហ្វេសប៊ុកសម្រេច​បញ្ឈប់​ការ​ពិសោធន៍​ដ៏​ចម្រូងចម្រាស​នៅ​ប្រទេស​៦ រួម​ទាំង​កម្ពុជា-Ending the Explore Feed Test

ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ចាប់​ផ្តើម​ធ្វើ​ការ​សាកល្បង​ Explore Feed កាល​ពី​ខែ​តុលា ឆ្នាំ​មុន នៅ​ក្នុង​ប្រទេស​ចំនួន​៦ គឺ បូលីវី កម្ពុជា ក្វាតេម៉ាឡា ស៊ែរប៊ី ស្លូវ៉ាគី និង​ស្រីលង្កា ហើយ​ការ​ពិសោធន៍​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ភ្លាមៗ​ដល់​លទ្ធភាព​ចែកចាយ​ព័ត៌មាន​តាម​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន​ព័ត៌មាន​ធន​តូច​និង​មធ្យម។

មហាក្រុមហ៊ុន​បណ្តាញ​សង្គម​ហ្វេសប៊ុក កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សម្រេច​បញ្ឈប់​ការ​ពិសោធន៍​ Explore Feed ដែល​បែងចែក​ទំព័រ​ដើម Newsfeed ឲ្យទៅ​ជា​ពីរ ​នៅ​ប្រទេស​ចំនួន​៦ រួម​ទាំង​កម្ពុជា​ផង​ដែរ ក្រោយ​ពី​មាន​ប្រតិកម្ម​ពី​អ្នក​ប្រើប្រាស់ និង​ការ​រិះគន់​ពី​បណ្តាញ​ព័ត៌មាន​និង​សកម្មជន​សង្គម។ ​

​បណ្តាញ​សង្គម​ដ៏​ដំ​នេះ​បាន​សម្រេច​ចិត្ត​ទុកទំព័រ Newsfeed តែ​មួយ ​ដោយ​សារ​អ្នកប្រើប្រាស់​ហ្វេសប៊ុក បាន​ប្រាប់​ទៅ​ក្រុមហ៊ុន​នេះនៅ​ក្នុង​ការ​ស្ទង់​មតិ​មួយ​ថា ពួក​គេ​មិន​ចូល​ចិត្ត​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​ទេ។ នេះ​តាម​ការ​ថ្លែង​របស់​លោក Adam Mosseri ប្រធាន​ផ្នែក​ Newsfeed នៃ​ក្រុមហ៊ុន​ហ្វេសប៊ុក នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ដែល​ត្រូវ​ដក​ស្រង់​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន Reuters។​

លោក Mosseri បញ្ជាក់​បន្ថែម​ថា៖ «នៅ​ក្នុង​ការ​ស្ទង់​មតិ​នានា អ្នកប្រើប្រាស់​ប្រាប់​យើង​ថា ពួក​គេលែង​មាន​ការ​ពេញ​ចិត្ត​នឹង​ post (ព័ត៌មាន) ដែល​គេ​ទទួល​បាន​ ហើយ​ការណ៍​ដែល​មាន​ទំព័រ feed ពីរ​ដាច់​គ្នា​តាម​ពិត​ទៅ​មិន​បាន​ជួយ​ឲ្យ​ពួក​គេ​ទាក់ទង​បាន​ល្អ​ជាង​មុន​ជាមួយ​មិត្ត​ភក្តិ​និង​ក្រុម​គ្រួសារ​ទេ។»

ក្រុមហ៊ុន​ហ្វេសប៊ុក​បាន​ចាប់​ផ្តើម​ធ្វើ​ការ​សាកល្បង​ Explore Feed កាល​ពី​ខែ​តុលា ឆ្នាំ​មុន នៅ​ក្នុង​ប្រទេស​ចំនួន​៦ គឺ បូលីវី កម្ពុជា ក្វាតេម៉ាឡា ស៊ែរប៊ី ស្លូវ៉ាគី និង​ស្រីលង្កា ហើយ​ការ​ពិសោធន៍​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ភ្លាមៗ​ដល់​លទ្ធភាព​ចែកចាយ​ព័ត៌មាន​តាម​ហ្វេសប៊ុក​របស់​ក្រុមហ៊ុន​ព័ត៌មាន​ធន​តូច​និង​មធ្យម។

​នៅ​ប្រទេស​កម្ពុជា​ ការ​សាកល្បង​របស់​ហ្វេសប៊ុក​នេះ បាន​កើត​ឡើង​មិន​យូរ​ប៉ុន្មាន​ក្រោយ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​កម្ពុជា​ទៅ​លើ​គណបក្ស​ប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​ព័ត៌មាន​ឯករាជ្យ ហើយ​ត្រូវ​គេ​រិះគន់​ថា​ បាន​ប៉ះពាល់​ដល់​ការ​ផ្តល់​ព័ត៌មាន​ឯករាជ្យ​តាម​បណ្តាញ​សង្គម ដែល​ជា​កន្លែង​ចុង​ក្រោយ​មួយ​សម្រាប់​ការ​លទ្ធភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ៕


ប្រភព៖ វីអូអេខ្មែរ

วันเสาร์ที่ 17 กุมภาพันธ์ พ.ศ. 2561

ក្រុម​​ Hackers​ ធ្វើអោយហ៊ុន ម៉ានី ស្អុយង៉ោងពេញក្តោងច្រមុះ ក្លាយជារឿង Talk Of The Town​​ សារឆ្លើយ​ឆ្លង​រឿងគីគីលូខ្វាចខ្ញាំខាំឡើងជាំជា​មួយ​តារាស្រីក្មេងៗ​ជាច្រើន ល្បីល្បាញដល់វីអូអេខ្មែរ !!

ក្រុម​​ Hackers​ ធ្វើអោយហ៊ុន ម៉ានី ស្អុយង៉ោងពេញក្តោងច្រមុះ ក្លាយជារឿង Talk Of The Town​​ សារឆ្លើយ​ឆ្លង​រឿងគីគីលូខ្វាចខ្ញាំខាំឡើងជាំជា​មួយ​តារាស្រីក្មេងៗ​ជាច្រើន ល្បីល្បាញដល់វីអូអេខ្មែរ !!

VOAKHMER៖ ក្រុម​​ Hackers​ បង្ហាញ​វីដេអូ​ក្នុង​ហ្វេសប៊ុក​របស់​លោក​​ហ៊ុន ម៉ានី​អំពី​ការ​ឆ្លើយ​ឆ្លង​ស្នេហា​ជា​មួយ​ស្រីក្មេងៗ​ជា​ច្រើន

មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​ជន​ណា​ម្នាក់​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​លុក​កាន់​កាប់​ ​ឬ​បង្ហោះ​វីដេអូ​អំពី​ការ​ទំនាក់ទំនង​របស់​លោក ​ហ៊ុន ម៉ានី​ និង​នារី​ស្រស់​ក្មេង​ ​នៅ​ឡើយ​នោះ​ទេ។

ភ្នំពេញ៖ វីដេអូ​ជា​ច្រើន​ត្រូវ​បានពួក​ជន​អនាមិក​ ​Hackers​ ​បង្ហាញជា​សាធារណៈ​និង​ចែកចាយ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​និង​ ​Youtube​ ​ក្រោយ​ការ​កាន់កាប់​គណនី​ហ្វេសប៊ុកលោក​ ហ៊ុន ម៉ានី​ កូន​ប្រុស​ពៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​ វីដេអូ​មួយ​ចំនួន​បាន​បង្ហាញ​អំពី​ការ​ឆ្លើយឆ្លង​សារ​ស្នេហា​ ​និង​មេត្រីភាព​រវាង​លោក​ ហ៊ុន ម៉ានី​ និង​តារា​ស្រីៗ ​ក្មេងៗ​មួយ​ចំនួន​តាម​បណ្តាញ​ហ្វេសប៊ុក។​

គណនី​និង​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក​ ​ហ៊ុន ម៉ានី​ ​ដែល​មាន​ឈ្មោះ​ថា​ ​Hun Mani​ ​និង​ ​Hun Many​ ​ត្រូវ​បាន​ក្រុម​ជន​អនាមិក​វាយលុក​យក​ទៅ​កាន់កាប់​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ ក្រោយ​ការ​ប៉ុនប៉ង​ជា​ច្រើន​លើក​ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ដោយ​លេខាធិការដ្ឋាន​របស់​លោក។​


ក្នុង​សេចក្តី​ជូន​ដំណឹង​ដែល​ផ្ញើ​មក​កាន់​អ្នក​សារ​ព័ត៌មាន​ និង​ផ្សព្វផ្សាយ​តាម​បណ្តាញ​ព័ត៌មាន​ Fresh News​ ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល ​បាន​សរសេរ​ក្នុង​ន័យ​ដើម​យ៉ាង​ដូច្នេះ៖

«ទន្ទឹម​នឹង​ការ​ព្យាយាម​រិះរក​លទ្ធភាព​គ្រប់​បែប​យ៉ាង​ដើម្បី​ទាញ​យក​គណនី​និង​ទំព័រ​នេះ​មក​វិញ​ ក្រុម​ការងារ​ក៏​បាន​ជូន​ដំណឹង​ជា​ផ្លូវ​ការ​រួច​ហើយ​ដែរ​ ​ទៅ​កាន់​នាយកដ្ឋាន​ជំនាញ​របស់​ក្រសួង​មហា​ផ្ទៃ​ ​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​លើ​ករណី​នេះ»។​

មក​ដល់​ពេល​នេះ​ មិន​ទាន់​មាន​ជន​ណា​មួយ​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​លុក​កាន់​កាប់​ ​ឬ​បង្ហោះ​វីដេអូ​អំពី​ការ​ទំនាក់​ទំនង​របស់​លោក ​ហ៊ុន ម៉ានី​ និង​នារី​ស្រស់​ក្មេង​ ​នៅ​ឡើយ​នោះ​ទេ។

លោក ​ហ៊ុន ម៉ានី​ ជា​កូន​ប្រុស​ម្នាក់ក្នុង​ចំណោម​កូន​ប្រុស​បី​នាក់​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ ​ដែល​ទំនង​ជា​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ស្នង​លោក​នាយក​រដ្ឋមន្ត្រី។ ​តំណាងរាស្ត្រ​ ហ៊ុន ម៉ានី ​បាន​កាន់​តំណែង​ជា​ច្រើន​ក្នុង​សង្គម​និង​សាធារណៈ​ ​រួម​ទាំង​ជាតំណាងរាស្ត្រ​វ័យ​ក្មេង​របស់​គណ​បក្ស​កាន់​អំណាច​ក្នុង​មណ្ឌល​កំពង់​ស្ពឺ​ ​និង​ជា​ប្រធាន​សហ​ព័ន្ធ​យុវជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ផង​ដែរ៕





ប្រភព៖ VOAKHMER

วันอาทิตย์ที่ 11 กุมภาพันธ์ พ.ศ. 2561

 អស្ចារ្យ! ក្រុមហ៊ុននីស្សាន់បានផលិតរបស់ប្រើប្រាស់ភ្ជាប់បច្ចេកវិទ្យាដ៏ទំនើប អាចរៀបចំទុកដាក់ដោយខ្លួនវាបាន-Nissan made self-parking slippers

អស្ចារ្យ! ក្រុមហ៊ុននីស្សាន់បានផលិតរបស់ប្រើប្រាស់ភ្ជាប់បច្ចេកវិទ្យាដ៏ទំនើប អាចរៀបចំទុកដាក់ដោយខ្លួនវាបាន-Nissan made self-parking slippers

ប្រសិនបើយើងបានទៅសណ្ឋាគារ Tonosawa Onsen Ryokan Ichinoyu Honkan នៅខេត្តរៀវកាន់ (Ryokan) ប្រទេសជប៉ុន យើងអាចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយស្មានថាជាសណ្ឋាគារខ្មោច ព្រោះរបស់ប្រើប្រាស់នៅទីនេះមាន ដូចជា ស្បែកជើង ពូក និងខ្នើយ ជាដើម វាអាចធ្វើចលនារៀបចំទុកដាក់ដោយខ្លួនវាបាន ប៉ុន្តែតាមការពិតវាគឺជាបច្ចេកវិទ្យាដ៏ទំនើបបំផុតមួយមានឈ្មោះ ProPILOT Park  របស់ក្រុមហ៊ុននីស្សាន់(Nissan) ដែលជាបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់ទីលានចតរថយន្តអត្តនោម័តិ ងាយស្រួល និងមានសុវត្ថិភាពដល់អ្នកបើកបរទៀតផង តែក្រុមហ៊ុននេះបាននាំបច្ចេកវិទ្យាដ៏ទំនើបនេះ មកឆ្នៃប្រឌិដ្ឋភ្ជាប់ជាមួយនឹងរបស់របរប្រើប្រាស់ក្នុងសណ្ឋាគារ ដូចជាស្បែកជាង ពូក និងខ្មើយជាដើម ដើម្បីទុកដាក់រៀបចំរបស់ទាំងនោះដោយមិនចាំបាច់ប្រើបុគ្គលិកអ្នករៀបចំឡើយ។

ការប្រើបច្ចេកវិទ្យាដ៏ទំនើបភ្ជាប់ជាមួយនឹងរបស់ប្រើប្រាស់នេះ មានលក្សណៈដូចបច្ចេកវិទ្យាសម្រាប់ទីលានចតរថយន្តអត្តនោម័តិដែរ គឺរាល់របស់របរប្រើប្រាស់ដែលភ្ជាប់នឹងបច្ចេកវិទ្យាដ៏ទំនើបនេះ វាអាចធ្វើចលនាទៅកាន់កន្លែងសម្រាប់រៀបចំទុកដាក់ដោយខ្លួនវាបាន ឬយើងអាចប្រើតេឡេសម្រាប់បញ្ជាវាឲ្យទៅកន្លែងដែលយើងចង់ទុកដាក់វាក៏បាន ៕







ប្រភព៖  slashgear