អស្ចារ្យ! ក្រុមហ៊ុននីស្សាន់បានផលិតរបស់ប្រើប្រាស់ភ្ជាប់បច្ចេកវិទ្យាដ៏ទំនើប អាចរៀបចំទុកដាក់ដោយខ្លួនវាបាន-Nissan made self-parking slippers
ប្រសិនបើយើងបានទៅសណ្ឋាគារ Tonosawa Onsen Ryokan Ichinoyu Honkan នៅខេត្តរៀវកាន់ (Ryokan) ប្រទេសជប៉ុន យើងអាចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយស្មានថាជាសណ្ឋាគារខ្មោច ព្រោះរបស់ប្រើប្រាស់នៅទីនេះមាន ដូចជា ស្បែកជើង ពូក និងខ្នើយ ជាដើម វាអាចធ្វើចលនារៀបចំទុកដាក់ដោយខ្លួនវាបាន ប៉ុន្តែតាមការពិតវាគឺជាបច្ចេកវិទ្យាដ៏ទំនើបបំផុតមួយមានឈ្មោះ ProPILOT Park របស់ក្រុមហ៊ុននីស្សាន់(Nissan) ដែលជាបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់ទីលានចតរថយន្តអត្តនោម័តិ ងាយស្រួល និងមានសុវត្ថិភាពដល់អ្នកបើកបរទៀតផង តែក្រុមហ៊ុននេះបាននាំបច្ចេកវិទ្យាដ៏ទំនើបនេះ មកឆ្នៃប្រឌិដ្ឋភ្ជាប់ជាមួយនឹងរបស់របរប្រើប្រាស់ក្នុងសណ្ឋាគារ ដូចជាស្បែកជាង ពូក និងខ្មើយជាដើម ដើម្បីទុកដាក់រៀបចំរបស់ទាំងនោះដោយមិនចាំបាច់ប្រើបុគ្គលិកអ្នករៀបចំឡើយ។
ការប្រើបច្ចេកវិទ្យាដ៏ទំនើបភ្ជាប់ជាមួយនឹងរបស់ប្រើប្រាស់នេះ មានលក្សណៈដូចបច្ចេកវិទ្យាសម្រាប់ទីលានចតរថយន្តអត្តនោម័តិដែរ គឺរាល់របស់របរប្រើប្រាស់ដែលភ្ជាប់នឹងបច្ចេកវិទ្យាដ៏ទំនើបនេះ វាអាចធ្វើចលនាទៅកាន់កន្លែងសម្រាប់រៀបចំទុកដាក់ដោយខ្លួនវាបាន ឬយើងអាចប្រើតេឡេសម្រាប់បញ្ជាវាឲ្យទៅកន្លែងដែលយើងចង់ទុកដាក់វាក៏បាន ៕
ប្រភព៖ slashgear
0 ความคิดเห็น: