วันอาทิตย์ที่ 18 กุมภาพันธ์ พ.ศ. 2561

ខ្មែរអានហើយក្អួតឈាម! ឧបាយ​កលថ្មីវាតយកទឹកដីខ្មែររយៈវែង៖ យុទ្ធសាស្រ្តវាត​ទីលួចយកទឹកប្លន់ដីក្រោមឧបាយ​កលថ្មីដីសម្បទានសេដ្ឋកិច្ច!


ខ្មែរអានហើយក្អួតឈាម! ឧបាយ​កលថ្មីវាតយកទឹកដីខ្មែររយៈវែង៖ យុទ្ធសាស្រ្តវាត​ទីលួចយកទឹកប្លន់ដីក្រោមឧបាយ​កលថ្មីដីសម្បទានសេដ្ឋកិច្ច! 

១/ បើទោះជារឿងរ៉ាវប្រវត្តិនៃការប្រើនយោបាយពង្រីកទឹកដី និងដាក់អាណានិគម ពីពាក់កណ្កាលសតវត្សន៍ទី១៩ រហូតដល់ដើមសតវត្សន៍ទី២០ មានភាពស្មុគ្រស្មាញយ៉ាងណា ក៏យើងអាចសង្កេតឃើញ យល់ដឹង និងចងចាំនូវដំណើររឿងនេះ ដោយពាក្យបីម៉ាត់ គឺប្រជាជន, សេដ្ឋកិច្ច, យោធា។

២/ ដំបូងគឺបណ្តាប្រទេសធំៗទាំងនោះ ទាំងក្នុងពិភពលោក និងក្នុងតំបន់ គេបញ្ជូនប្រជាជនគេ អោយទៅរស់នៅលើដៃប្រទេសផ្សេង ហើយជំហានទី២ គឺរកស៊ីបណ្តាក់ទុនលើទឹកដីបរទេស បន្ទាប់មកនៅពេលស្ថានការណ៍នយោបាយប្រែប្រួល ដែលប្រជាជនគេ និងផលប្រយោជន៍សេដ្ឋកិច្ចគេ ត្រូវទទួលរងផលប៉ះពាល់ គេក៏បញ្ជូនកងទ័ពរបស់គេ ទៅការពារវិនិយោគទុនគេ និងប្រជាជនគេ ហើយបើនិយាយចំ គឺទៅគ្រប់គ្រងកាន់កាប់តំបន់ទឹកដី នោះតែម្តង។



៣/ យ៉ាងណាក៏ដោយ ក្នុងសង្គមរដ្ឋប្រជាជាតិ ទំនើប ដែលគ្រប់គ្រងដោយច្បាប់អន្តរជាតិ និងអង្គការអន្តររដ្ឋាភិបាលធំៗ ដូចជា អង្គការសហប្រជាជាតិ និងអាស៊ាន ជាដើមនោះ គេជឿងថា នយោបាយបីជំហ៊ានដើម្បីយកដីប្រទេសជិតខាងនេះ មិនអាចអនុវត្តបានទេ។ ប៉ុន្តែអ្នកណាទៅដឹង បើថ្ងៃនេះមិនអី ចុះតើ៥០ ឬ១០០ឆ្នាំក្រោយ តើទៅជាយ៉ាងណា។ ឬក៏ថា ករណីថ្មីៗ ដូច រុស្ស៊ី បញ្ជូនកងទ័ព ទៅវៃយកតំបន់ គ្រីមៀរ ពីប្រទេស អុយក្រែន ដោយគ្រាន់តែ កត្តាមួយគត់ គឺដើម្បីទៅការពារសន្តិសុខ របស់ប្រជាជនរុស្ស៊ី នៅតំបន់គ្រីមៀរ នៃប្រទេសអុយក្រែន។

៤/ ងាគមកកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយអ្នកជិតខាងកម្ពុជាវិញ គឺមានការពិតខ្លះ ដែលយើងគួរដឹង៖ ក/ គំនិតបង្កើតតំបន់នេះ ផ្តួចផ្តើមដោយប្រទេសធំ, ខ/ បន្ទាប់មក ប្រទេសធំ គេវិនិយោគទុនរាប់ពាន់លានដុល្លារ ក្នុងតំបន់ ភាគច្រើនជាដំណាំកសិកម្ម និងកសិឧស្សាហកម្ម ដូចជាកៅស៊ូ, គ/ ប្រជាជននៃតំបន់ខាងប្រទេសធំ មានចំនួនច្រើនជាងប្រជាជនក្នុងតំបន់អភិវឌ្ឍនៃប្រទេសតូច, ឃ/ ដាំដំណាំកសិឧស្សាហកម្មដូចជាកៅស៊ូ គឺត្រូវបញ្ជូនកម្មករមកពីប្រទេសអ្នកវិនិយោគ មកថែទាំចំការ មករស់នៅក្នុងតំបន់អភិវឌ្ឍ, ង/ ការដឹកជញ្ជូនចេញចូល និងការគ្រប់គ្រងចាត់ចែងដីរាប់សែនហិកតានោះ គឺជាកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនវិនិយោគទុនរបស់ប្រទេសធំ, ឧ. នៅបូគោ អាជ្ញាធរចូលពិនិត្យមិនបានផង ព្រោះជាសម្បទានរបស់ក្រុមហ៊ុន, ច/ នៅជាប់តំបន់អភិវឌ្ឍនោះ ក៏មានមូលដ្ឋានកងទ័ព ដើម្បីការពារទ្រព្យសម្បត្តិគេ ប្រជាជនគេ, ជ/ ក្រុមហ៊ុនដែលដាំដំណាំកសិឧស្សាហកម្មនោះ ជាក្រុមហ៊ុនរបស់យោធាបរទេសតែម្តង។

៥/ យើងក៏អាចនិយាយដែរថា បើគេធ្វើអីចឹងបានក្នុងតំបន់អភិវឌ្ឍន៍ យើងក៏ធ្វើបានដូចគ្នាដែរ។ បើធ្វើបានដូចគេ មានអី ក្រែងល.វាមិនបានដូចគេ។ យើងក៏អាចនិយាយថា មេដឹកនាំខ្មែរមិនល្ងង់ទេ។ បច្ចុប្បន្ននេះ ឆ្ងាត ឬក៏ល្ងង់ ខ្ញុំមិនហ៊ានថាទេ ប៉ុន្តែក្នុងប្រវត្តិសាស្ត្រចាស់ថ្មីរបស់កម្ពុជា ដីខ្មែរវារួញពីប៉ុនមាឌដំរី មកប៉ុនសម្បកក្តាម ហើយបើច្រកទៅសមុទ្រ នាគអត់ច្រមុះដកដង្ហើយគង់តែងាប់មិនខាន (កោះត្រល់, បើយើងយល់ដឹងពីការអនុវត្តច្បាប់សមុទ្របន្តិច បានកាន់តែឈឺចិត្ត។ ឈឺចិត្ត ព្រោះច្បាប់សមុទ្រ UNCLOS គេនិយាយថា ព្រំដែនទឹក គឺវាស់យកចំងាយ ១២ ណូទីកូលម៉ាយ ពីដែនដីគោករបស់ប្រទេសមួយ, ដល់តែគេបានកោះត្រល់ហើយ, គេមិនមែនវាស់យក ១២ម៉ាយពីដែនគោកអីណា គឺគេវាស់យក ១២ម៉ាយបន្ថែម ពីដីជើងកោះទៅផ្ទៃទឹក, នេះមិនទាន់គិត តំបន់សេច្ឋកិច្ចផ្តាច់មុខ EEZ ២០០ ណូទីកូលម៉ាយពីព្រំដែនទឹកទៅផង, ដូច្នេះដីនិងសមុទ្រគេ កាន់តែធំ។ ការអនុវត្តបែបនេះ មិនចម្លែកទេ ព្រោះប្រទេសធំៗជាប់សមុទ្រ ទាំងចិន ឥណ្ឌា ជប៉ុន ។ល។ អនុវត្តមិនស្របនឹងច្បាប់សមុទ្រ, អ្នកណាថាអីគេ, បើគេធំ គេមាន, វាសំខាន់យើងការពារជាតិយើង, តែយើងប្រហែស គេយកហើយ)។



៦/ និយាយយ៉ាងនេះ មិនមែនបានន័យថា ពាក់វ៉ែនតាសង្គ្រាមត្រជាក់ មើលព្រឹត្តិការណ៍នោះទេ ប៉ុន្តែយើងមិនគួរភ្លេចថា សម័យកាលនយោបាយតំបន់ផ្លាស់ប្តូរ ប៉ុន្តែទីតាំងភូមិសាស្ត្រនយោបាយតំបន់ មិនបានផ្លាស់ប្តូរទេ។ កម្ពុជាមិនអាចលើកប្រទេសទៅដាក់លើកោះក្នុងសមុទ្រចិនទេ តែផ្ទុយទៅវិញ អ្នកជិតខាងកម្ពុជា នៅតែជា វៀតណាម, ឡាវ, ថៃ។ លើសពីនេះ ភូមិសាស្ត្រនយោបាយនៃបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ នឹងកាន់តែស្មុគ្រស្មាញឡើង ជាងស្ថានភាពក្នុងសង្គ្រាមត្រជាក់(ចាស់)ទៅទៀត។ យើងមិនអាចប្រាកដបានទេថា សង្គ្រាមត្រជាក់ចាស់ចប់នោះ ប៉ុន្តែអ្វីដែលយើងអង្កេតឃើញ គឺសង្គ្រាមត្រជាក់ថ្មីបានកំពុងកើតឡើងមកផ្លាស់ប្តូរសណ្តាប់ធ្នាប់ថ្មីនៃពិភពលោក ដែលកំពុងដឹកនាំដោយ ចិន និង ឥណ្ឌា។ និយាយយ៉ាងនេះ ក៏មិនបានន័យថា កុំរកស៊ី កុំសហការនោះដែរ ប៉ុន្តែធ្វើម៉េចធានាថា ជាតិមិនឈឺចាប់។ ព្រោះយើងធ្វេសប្រហែល ជាតិនឹងឈឺចាប់។

បញ្ជាក់៖
១/ នេះជាទឹកលុយដែលខាងវៀតណាម វិនិយោគទុនក្នុងតំបន់ត្រីកោណអភិវឌ្ឍរួម គឺ $3.6 ពាន់លានដុល្លារ លើគម្រោងចំនួន 113, ក្នុងនោះ $1.6 ពាន់លានដុល្លារលើគម្រោង 48 ក្នុងប្រទេសកម្ពុជា ភាគច្រើនគឺយកដីដាំកៅស៊ូ ហើយជិត $2 ពាន់លានដុល្លារ លើគម្រោងចំនួន 65 ក្នុងប្រទេសឡាវ (Thao Le, Hanoitimes 2017)។

២/ តំបន់រួមនេះ មានខេត្តកម្ពុជាចំនួន ៤ គឺរតនៈគិរី, ស្ទឹងត្រែង, មណ្ឌលគិរី, និងក្រចេះ និងខេត្តបួន របស់ឡាវ គឺ អាថាពើ, សាលាវណ្ណ, សេកុង, និងខេត្តចំប៉ាសាក់ ចំនែកពីខាងវៀតណាម មាន៥ខេត្ត គឺ កូនធំ, ង៉ាឡាយ, ដាឡាក់, ដាណង, និង ប៉ិង ហ្វ៊ុក។ ((ដោយ សូរ សមយុទ្ធ))


Previous Post
Next Post

post written by:

0 ความคิดเห็น: