ស៊ីភីភីអួត តែខ្មែរយើងស្រងូតខ្លោចផ្សាចិត្ត៖ នគរបាលជាង៥០០នាក់ នឹងទៅរៀនជំនាញនៅវៀតណាម
ឃើញទូរទស្សន% វិទ្យុ និងការសែតស៊ីភីភី គេផ្សាយអួតមិនដាច់ពីមាត់ថា នគរបាលជាតិចំនួន ៥២០នាក់ នឹងទទួលការបណ្ដុះបណ្ដាលបំពាក់បំប៉នលើជំនាញមួយចំនួននៅវៀតណាម ក្នុងឆ្នាំ២០១៨។ ចំនួននេះ បានកើនឡើង ២៨នាក់ បើធៀបនឹងឆ្នាំ២០១៧។ នេះបើតាមការការចុះផ្សាយរបស់វេបសាយអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨។
បញ្ជាក់៖ និយាយរួមប៉ូលិសខ្មែរ កងទ័ពខ្មែរ ចៅហ្វាយខេត្តខ្មែរ មេប៉ូលិស មេទ័ព និងមេដឹកនាំខ្មែរពួកស៊ីភីភីទាំងអស់តិចឬច្រើន សុទ្ធតែបានរៀនសូត្រនៅយួនទាំងអស់។ នេះជាហើយជាមូលហេតុពួកនេះខ្លាចយួន ដឹងគុណយួន និងមានគំនិតកុម្មុយនីស្ត គ្មានគំនិតសេរីជឿនលឿន មើលឃើញតែពួកសេរីងាក្រក់ និងមានតែយួន ចិន សូវៀតល្អ និងជាពិសេសមានតែគំនិតចាស់គំរិល ហិង្សា ឈ្នះចាញ់ ល្បិចកល មើលឃើញទង្វើរាស្រ្តខ្មែរទាំងឡាយដែលប្រឆាំងខ្លួនជាសត្រូវទាំងអស់៕
((ប្រភព៖ ខ្មែរ សុវណ្ណភូមិ))
0 ความคิดเห็น: