នៅប្រទេសសេរី ប្រជាពលរដ្ឋគេមានសិទ្ធិសេរីភាពពេញលេញក្នុងការជួបប្រជុំ បញ្ចេញមតិ ឬ ធ្វើបាតុកម្មអហិង្សាជាដើម សកម្មភាពទាំងនោះឆ្លុះបញ្ចាំងពីសិទ្ធិសេរីភាពរបស់ពលរដ្ឋគេក្នុងប្រទេសនោះ ៗ មិនមែនពលរដ្ឋខ្មែរដែលរស់នៅក្រោមនឹមត្រួតត្រារបស់សម្តេច ត្រឹមតែក្អក ក៏មើលឆ្វេងមើលស្តាំសិនដែរ ខ្លាចក្រែងអ្នកធំស្រុកខ្មែរប្តឹងឡើងតុលាការ ។
ព្រោះសម្តេចជោរស់នៅលើច្បាប់ក្នុងប្រទេសខ្មែរយូរពេក ទើបព្រហើនកោងកាចទៅបំពារបំពានសិទ្ធិសេរីភាពរបស់ពលរដ្ឋគេដែលរស់នៅក្នុងប្រទេសសេរី សង្ស័យថា ជាប់សន្តានហិង្សាស្វាបានចិត្តនៅក្នុងប្រទេសខ្លួនឯងយូរអង្វែង ទើបប្រឹងស្រែករឡូរឡាតាមវ៉ៃគេឯងដល់ផ្ទះសម្បែងប្រសិនបើហ៊ានធ្វើបាតុកម្មដុតរូបទីងមោងរបស់សម្តេចជោចោល ហើយប្រាប់ជាអប្បិយជំនឿ សម្តេចលេងនេះពិតជាមមាចមិនស្គាល់ភ្លើងមែន ។
ឥឡូវនេះ ដល់វគ្គសម្តេចជោគិតទប់ទល់វិញម្តង ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (Cambodian Watchdog Council International - CWCI) នឹងសរសេរលិខិតផ្ញើជូនស្ថានទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជា, ណ័រវ៉េ, និង ស៊ុយអែត,រាបាំង, និងអាល្លឺម៉ង់, ក្រសួងការបរទេសអូស្ត្រាលី, និងក្រសួងសន្តិសុខជាតិអូស្រ្តាលី រួមទាំងអង្គការអន្តរសភាអាស៊ាន (ASEAN Inter-Parliamentary Organization- AIPO) និងអគ្គលេខាធិការដ្ឋានអាស៊ាន (ASEAN Secretariat) ផងដែរដើម្បីសំដែងក្តីព្រួយបាររម្ភចំពោះសន្ទរកថារនិងរនាំងខ្មាំងមិលរបស់លោក ហ៊ុន សែន គំរាមកំហែងដល់ពលរដ្ឋ ខ្មែរ-អូស្រ្តាលី ដែលបានថ្លែងកាលពីថ្ងៃទី ២១ កុម្ភៈ ២០១៨ ប្រឆាំងនឹងសិទ្ធិសេរីភាពបញ្ចេញមតិ និង ការជួបជុំដែលការពារដោយច្បាប់ជាតិ, អាស៊ាន និង អង្គកការសហប្រជាជាតិ ។
CWCI នឹងស្នើសុំឲ្យរដ្ឋាភិបាលអូស្រ្តាលីលុបចោលការអញ្ជើញលោក ហ៊ុន សែន មកចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-អូស្រ្តាលី ដើម្បីបញ្ចៀសអំពើហិង្សាជាយថាហេតុណាមួយ បង្កដោយលោក ហ៊ុន សែន និងបក្សពួកចំពោះពលរដ្ឋខ្មែរអូស្រ្តាលី ។ ផ្ទុយទៅវិញ ប្រសិនបើមិនមានការលុបចោលការអញ្ជើញនោះទេ ហើយលោក ហ៊ុន សែន ពិតជានឹងសម្រេចចិត្តមកចូលរួមមែន CWCI សូមអំពាវដល់រដ្ឋាភិបាលអូស្រ្តាលី ជាពិសេស ក្រសួងសន្តិសុខជាតិអូស្រ្តាលីត្រូវតែចាប់បង្ខំលោក ហ៊ុន សែនឲ្យទទួលខុសត្រូវចំពោះការគំរាមកំហែងរបស់ខ្លួនចំពោះមុខច្បាប់ដោយចាប់ខ្លួនលោក ហ៊ុន សែន មកកាត់ទោសចំពោះចេតនាហិង្សានេះ។
រដ្ឋាភិបាលអូស្រ្តាលីមិនគួរអនុញ្ញាតឲ្យជនណាម្នាក់គំរាមកំហែងប្រើហិង្សាលើពលរដ្ឋរបស់ខ្លួននៅលើទឹកដីខ្លួនឡើយ ។ CWCI សង្ឃឹមលើការគាំទ្ររបស់បងប្អូនជនរួមឈាមខ្មែរដែលស្រឡាញ់មាតុភូមិ យុត្តិធម៌ ភាពអហិង្សា និង គិតប្រយោជន៍ជាតិ នឹងគាំទ្រការទាមទាររបស់ CWCI ចំពោះចំណាត់ការនេះលើលោក ហ៊ុនសែន ពីសំណាក់រដ្ឋាភិបាលអូស្រ្តាលី។
ថ្ងៃទី ២២ កុម្ភៈ ២០១៨
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា
Cambodian Watchdog Council International -CWCI
0 ความคิดเห็น: