អុញនោះ! បែកធ្លាយសារសំងាត់រលាយដីបាត់ទឹកខ្មែរទៀតហើយ ញាតិបងប្អូនអើយ!៖ ហ៊ុន សែន កាត់ដី និងព្រែកនៅស្រុកបូរីជលសារ ខេត្តតាកែវ ឲ្យយួនទៀតហើយ!-Cambodia lost land to Vietnam more and more.
អុញនោះ! បែកធ្លាយសារសំងាត់រលាយដីបាត់ទឹកខ្មែរទៀតហើយ ញាតិបងប្អូនអើយ!៖ ហ៊ុន សែន កាត់ដី និងព្រែកនៅស្រុកបូរីជលសារ ខេត្តតាកែវ ឲ្យយួនទៀតហើយ!-Cambodia lost land to Vietnam more and more.
ពត៌មានតាមបណ្តាញសង្គមបានផ្សាយនៅថ្ងៃនេះថា អាជ្ញាធរខ្មែរ យួន បានព្រមព្រៀងគ្នាបោះបង្គោលព្រំដែនខ្មែរ យួន លេខ២៦០ ស្ថិតនៅទល់មុខច្រកទ្វារទ្វេភាគីកំពង់ក្រសាំង ក្នុងស្រុកបូរីជលសារ ខេត្តតាកែវ តែក្នុងទឹកដីខ្មែរ ។
ព្រំដែនខ្មែរ យួន ត្រង់ចំណុចបង្គោលលេខ២៦០ នេះ គឺនៅចំកណ្តាលព្រែកមិនមែនស្ថិតក្នុងដីខ្មែរចឹងទេ ហើយតាមលក្ខណៈបច្ចេកទេសនៃការបោះបង្គោលព្រំដែន បើព្រំដែននៅចំកណ្តាលព្រែកចឹងគឺ ត្រូវបោះបង្គោលនៅលើដីនៃប្រទេសទាំងពីរតែលេខបង្គោលដូចគ្នា បានន័យថាខាងដីខ្មែរក៏បោះបង្គោលលេខ២៦០ ខាងដីយួនក៏បោះបង្គោល២៦០ ។ តែបើសិនជាបោះបង្គោលតែក្នុងដីខ្មែរចឹង បានន័យថាត្រង់ចំណុចបង្គោលនោះហើយជាព្រំដែន ដូច្នេះចាប់ពីបង្គោល រួមទាំងព្រែកផង នឹងក្លាយជាដី និងព្រែកយួនហើយ ។
បន្ទាប់ពីបោះបង្គោលព្រំដែនលេខ២៦០ នេះរួចហើយ ពលរដ្ឋខ្មែរម្ចាស់ទឹកមានសិទ្ធិប្រើទឹកព្រែក ឬអត់គឺអាស្រ័យលើយួនជាអ្នកសម្រេច មិនមែននៅលើខ្មែរម្ចាស់ទឹកដីសម្រេចទៀតទេ ។
ការព្រមព្រៀងគ្នារវាងរបប ហ៊ុន សែន និងយួន បោះបង្គោលព្រំដែនលេខ២៦០តែនៅក្នុងទឹកដីខ្មែរនេះ ជាទង្វើរក្បត់ជាតិដែលខ្មែរគ្រប់រូបមិនអាចទទួលយកបាន នឹងត្រូវតែថ្កោលទោស ៕
ប្រភព៖ Chham Chhany
0 ความคิดเห็น: