ក្ដៅៗរវាងមាន់ចែសិរនិងឥន្ទ្រីរាជបក្សី៖ តួកគីព្រមានសហរដ្ឋអាមេរិកអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ-Turkey warns US to make or break strained ties
នៅថ្ងៃចន្ទនេះ ប្រទេសតួកគីបានព្រមានសហរដ្ឋអាមេរិកថា វាដល់ពេលដែលត្រូវសម្រេចថាត្រូវបង្កើត ឬក៏ផ្ដាច់ទំនាក់ទំនងរវាងគ្នាទៅវិញទៅមក ដែលទំនាក់ទំនងនេះមានភាពតានតឹងខ្លាំងក្លាដោយសារតែប្រតិបត្តិការរបស់តួកគីនៅក្នុងប្រទេសស៊ីរី។ រដ្ឋាភិបាលតួកគីបានបញ្ជាក់ដូច្នេះគឺក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលការពិភាក្សាសំខាន់ជាមួយនឹងមន្ត្រីការទូតកំពូលសហរដ្ឋអាមេរិកចូលមកដល់។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson គ្រោងនឹងធ្វើដំណើរទៅដល់ទីក្រុងអង់ការ៉ា ប្រទេសតួកគីនៅក្នុងសប្ដាហ៍នេះ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ស្របពេលដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានបង្ហាញអំពីការព្រួយបារម្ភធ្ងន់ធ្ងរទាក់ទិននឹងយុទ្ធនាការប្រឆាំងនឹងពួកកងជីវពល Kurd។
រដ្ឋមន្ត្រីការបរទេសតួកគីលោក Mevlut Cavusoglu បាននិយាយថា៖ «ទំនាក់ទំនងរវាងតួកគី និងសហរដ្ឋអាមេរិកស្ថិតនៅចំណុចក៏សំខាន់ខ្លាំងមួយ។ ទំនាក់ទំនងនេះអាចកែកុនបាន ឬក៏អាចបំផ្លាញទាំងស្រុងបាន»។
រដ្ឋាភិបាលក្រុងអង់ការ៉ាកាលពីខែមុនបានធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងកងជីវពលកងការពារប្រជាជន Kurd ដែលហៅកាត់ថា YPG នៅផ្នែកភាគខាងលិចនៃតំបន់ Afrin នៅភាគខាងជើងប្រទេសស៊ីរី។
ប្រទេសតួកគីចាត់ទុកក្រុម YPG ថាជាក្រុមភេរវជនដែលជាមែកធាងមួយនៃបក្សកម្មករ Kurd ខុសច្បាប់ ដែលហៅកាត់ថា PKK។ ចំណែកឯសហរដ្ឋអាមេរិកវិញ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងកងជីវពលដែលប្រឆាំងនឹងក្រុមជ្រុលនិយមរដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី និងបានផ្ដល់ជំនួយអាវុធដល់កងជីវពលនោះ៕
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson (រូបឆ្វេង) ជួបជាមួយនឹងលោករដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប Sameh Shoukry នៅក្នុងក្រុងគែរ ប្រទេសអេហ្ស៊ីប កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។ |
ប្រភព៖ វីអូអេខ្មែរ
0 ความคิดเห็น: