ស្លាកលម្អតាមផ្លូវក្នុងពិធីបុណ្យទន្លេ នៅខេត្តកណ្ដាល ដែលរងការរិះគន់ចំពោះកំហុសឆ្គងអក្ខរាវិរុទ្ធ ពីសំណាក់ពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ |
ព្រោះស្រុកខ្មែរយុគតេជោរសម្បូរបណ្ឌិត/អគ្គបណ្ឌិតខ្លាំងពេក លទ្ធផលក៏បែកស្លុយដូច្នេះឯង!៖ ស្លាកលម្អនៃពិធីបុណ្យទន្លេនៅខេត្តកណ្ដាលរងការរិះគន់លើសំណេរអក្ខរាវិរុទ្ធ!
ការរៀបចំបុណ្យទន្លេលើកទី៤ នៅឆ្នាំនេះ រងការរិះគន់យ៉ាងកក្រើកពីសំណាក់ពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា អភិបាលខេត្តកណ្ដាលធ្វើការងារខ្ជីខ្ជា ដែលបានសរសេរខុសអក្ខរាវិរុទ្ធ នៅលើស្លាកលម្អតាមផ្លូវក្នុងពិធីបុណ្យទន្លេ។
ខណៈមានការរិះគន់ពីក្រុមប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កាសែតក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាលចុះផ្សាយ នៅថ្ងៃទី១៧ ខែកុម្ភៈ បានដកស្រងសម្ដីក្រុមការងារនៃរដ្ឋបាលខេត្តកណ្ដាលថា នឹងលើកផ្ទាំងផ្សព្វផ្សាយថ្មីមួយទៀតដាក់ជំនួសផ្ទាំងចាស់ ដោយកែពាក្យខុសចេញទាំងអស់។
ពិធីបុណ្យទន្លេលើកទី៤ នឹងចាប់ផ្ដើមពីថ្ងៃទី៩ ដល់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ពិធីបុណ្យនេះត្រូវគេព្យាករ ថានឹងមានភ្ញៀវទេសចរចូលរួមប្រមាណ១លាននាក់៕ (ប្រភព៖ អាស៊ីសេរី)
0 ความคิดเห็น: