วันจันทร์ที่ 26 กุมภาพันธ์ พ.ศ. 2561

ក្ដៅៗ!នេះពិតជាសំដីព្រៃយូកោងបាតផ្សារស៊ីភីភីមែន៖ ស៊ិក ប៊ុនហុក ប្រធាន​គ.ជ.ប ​ថាអោយដល់ក្រុមអ្នក​រិះគន់​ការបោះឆ្នោត​ព្រឹទ្ធសភា ថា​ពួកឯងមិនមែន​ជា​ឪពុក​អញទេ!


ក្ដៅៗ!នេះពិតជាសំដីព្រៃយូកោងបាតផ្សារស៊ីភីភីមែន៖ ស៊ិក ប៊ុនហុក ប្រធាន​គ.ជ.ប ​ថាអោយដល់ក្រុមអ្នក​រិះគន់​ការបោះឆ្នោត​ព្រឹទ្ធសភា ថា​ពួកឯងមិនមែន​ជា​ឪពុក​អញទេ!

ទោះជា​មាន​ការ​ប្រឆាំង​ពី​គណបក្ស​សង្គ្រោះជាតិ និង​សហគមន៍​អន្តរជាតិ​ពី​ការបោះឆ្នោត​ព្រឹទ្ធសភា​ក្ដី ក៏​កាលពី​ថ្ងៃ​ទី២៥ កុម្ភៈ ​នេះ របប​លោក ហ៊ុន សែន បាន​ដំណើរការ​នៃ​ការបោះឆ្នោត​ដែល​ជា​ការបោះឆ្នោត​អសកល​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់។ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក ថា អ្នក​រិះគន់​ការបោះឆ្នោត​មិនមែន​ជា​ឪពុក​របស់​លោក​ទេ ដូចនេះ​លោក​មិន​ខ្វល់​ពី​អ្នក​ទាំង​នោះ​ឡើយ។


សមាជិកសភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​សមាជិកសភា​ខុសច្បាប់ ឬ​សមាជិកសភា​ដែល​ពលរដ្ឋ មិនបាន​បោះឆ្នោត​ឲ្យ ដែល​គាំទ្រ គណបក្ស​កាន់អំណាច​ទាំង ១២៣​នាក់ រួម​ទាំង​សមាជិក​ក្រុម ប្រឹក្សា​ឃុំ​សង្កាត់​ទូទាំង​ប្រទេស​ជាង​មួយ​ម៉ឺន​នាក់ បាន​នាំ​គ្នា​ទៅ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ នៅ​តាម​មណ្ឌល​បោះឆ្នោត​ទាំង​៣៣ នៅ​ទូទាំង​ប្រទេស​ដែល គ.ជ.ប បាន​រៀបចំ។

មុន​ការបោះឆ្នោត​ព្រឹទ្ធសភា​មួយថ្ងៃ គណបក្ស​សង្គ្រោះជាតិ​បាន​ចេញ សេចក្ដីថ្លែងការណ៍​មិន​ទទួល​លទ្ធផល​នៃ​ការបោះឆ្នោត​ព្រឹទ្ធសភា។ គណបក្ស​សង្គ្រោះជាតិ ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ (​អ​.ស.ប) និង​សហគមន៍​អន្តរជាតិ ទាត់ចោល​ការបោះឆ្នោត​ព្រឹទ្ធសភា​របស់​របប​លោក ហ៊ុន សែន។

ក្នុង​ពេល​ត្រួតពិនិត្យ​ការបោះឆ្នោត​នេះ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ស៊ិក ប៊ុនហុក បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ការបោះឆ្នោត​នេះ គឺ​ធ្វើ​ឡើង​ផ្អែក​ទៅតាម​ច្បាប់​របស់​កម្ពុជា ដូច្នេះ​គ.ជ.ប​មិន​ចាប់អារម្មណ៍​លើ​ការរិះគន់​ទាំង​នោះ​ទេ។

ប្រធាន​គ.ជ.ប រូប​នេះ ឆ្លើយតប​ទៅ​នឹង​សហរដ្ឋអាមេរិក និង​ពី​សហភាព​អឺរ៉ុប ដែល​ផ្ដាច់​ជំនួយ​ពី​ស្ថាប័ន​នេះ​ថា គ.ជ.ប មិនមែន​កើតឡើង​ពី​សហរដ្ឋអាមេរិក និង​ពី​សហភាព​អឺរ៉ុប​នោះ​ទេ។ «»

ចំណែក អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​របស់​លោក​នៅ​ថ្ងៃ​២៥ ខែ​កុម្ភៈ ដោយ​ហៅ​គណបក្ស​សង្គ្រោះជាតិ​ថា ជា​ពួក​ឧទ្ទាម​និយម​ក្រៅច្បាប់។ លោក​ថា ការ​អំពាវនាវ​ឲ្យ​អន្តរជាតិ​មិន​ទទួលស្គាល់​លទ្ធផល បោះឆ្នោត​នេះ​របស់​ក្រុម​បក្ស​ប្រឆាំង គឺ​គ្មាន​ឥទ្ធិពល​អ្វី​ទាំងអស់។


ប៉ុន្តែ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក សួន រីដា បាន​ប្រាប់​អាស៊ីសេរី​ថា លោក​មិន​ទទួលស្គាល់​ការបោះឆ្នោត​នេះ​ទេ។ លោក​បន្ត​ថា ការបោះឆ្នោត​នេះ​មិន​អាច​យក​ជា​ការ​បានទេ ដោយសារ បក្ស​កាន់អំណាច​បាន​ប្លន់​យក​អង្គ​បោះឆ្នោត​បាត់​ទៅ​ហើយ។ «»

ទោះ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​សប្បាយ​ទៅ​នឹង​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​ខ្លួន​រំពឹង​ទុក​នេះ​ក្ដី ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) កាលពី​ទី​២៣ កុម្ភៈ ប្រកាស​ថា​ការបោះឆ្នោត​នេះ មិន​អាច​ចាត់ទុកថា មាន​ភាព​ស្រប​ច្បាប់​តាម​លក្ខណៈ​ប្រជាធិបតេយ្យ​បាន​នោះ​ឡើយ។ សមាជិកសភា​អាស៊ាន​ចាត់ទុកថា ការបោះឆ្នោត​ព្រឹទ្ធសភា​មួយ​នេះ គ្មាន​ភាព​ស្របច្បាប់​នោះ​ទេ ដោយសារ​របប​លោក ហ៊ុន សែន​បាន​រម្លាយ​គណបក្សប្រឆាំង​ធំ​ជាង​គេ គឺ​គណបក្ស​សង្គ្រោះជាតិ និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ជា​រួម​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។


នៅ​ថ្ងៃ​បោះឆ្នោត​មានការ​ចូលរួម​សង្កេតការណ៍​ពី​តំណាង​ស្ថានទូត​ជប៉ុន ម៉ាឡេស៊ី និង អ្នកសង្កេតការណ៍​របស់​អង្គការ​សមាគម​ក្នុងស្រុក​ចំនួន​១២ ដែល​ស្នឹទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ។ ការ​បោះ​ឆ្នោត​នេះ មាន​គណបក្ស​នយោបាយ​ចំនួន ៤​ចូលរួម គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ិនស៊ិនប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា ប៉ុន្តែ​បោះឆ្នោត​របស់​គណបក្ស​ទាំងនេះ​មាន​តិច​រួច​ណាស់ ព្រោះ​អង្គ​បោះឆ្នោត​ស្ទើរ​ទាំងអស់​ជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយពេល​គណបក្ស​នេះ​បាន​រម្លាយ គណបក្ស​សង្គ្រោះជាតិ​ចោល៕



ប្រភព៖ វិទ្យុអាស៊ីសេរី, ចុចស្ដាប់សំឡេង
Previous Post
Next Post

post written by:

0 ความคิดเห็น: