បញ្ហាសឹកផ្ទៃក្នុងត្រកូលហ៊ុនគ្មានអ្វីក្រៅពីការដណ្តើមប្តី ឬ ប្រពន្ធគ្នានិងគ្នានោះទេ ព្រោះរឿងទាំងអស់នេះកើតមកពីឪពុកម្តាយទាំងសងខាងដែលប្រើនយោបាយជាតិជាកម្មសិទ្ធិគ្រួសារ មិនមែនប្តី ឬ ប្រពន្ធទាំងនោះស្រឡាញ់គ្នាដោយសេចក្តីស្មោះត្រង់តាមបែបទំនៀមទម្លាប់នោះទេ ។
ព្រោះតែការចាប់ផ្គុំកូនចៅឲ្យរៀបការដូចខ្មែរក្រហមនេះឯង បញ្ហារកាំរកូសក្នុងត្រកូលហ៊ុនទើបកើតឡើង ហើយក៏ធ្វើឲ្យប៉ះពាល់ដល់បរិយាកាសនយោបាយរបស់ប្រទេសជាតិដែរ ជាហេតុធ្វើឲ្យអាប់ឱនកិត្តិយសយ៉ាងខ្លាំងក្លា ។ យោងតាមប្រភពព័ត៌មានផ្ទៃក្នុងបង្ហាញថា៖
គំនុំសងសឹកក្នុងរឿងដណ្តើមប្តីប្រពន្ធគ្នារបស់ត្រកូល ហ៊ុន ចាប់ផ្តើមតាំងពីឆ្នាំ២០០៩ បន្ទាប់ពី ហ៊ុន ម៉ាណា ឆក់យក ឌី វិជ្ជា ( កូនខ្មោច ហុក ឡង់ឌី ) ដែលជាប្តី ហ៊ុន ចន្ថា កូនស្រីពៅរបស់ ហ៊ុន ណេង ។
ប្រភពបានឲ្យដឹងថា ចាប់តាំងពី ហ៊ុន ម៉ាណា ដណ្តើមប្តី ហ៊ុន ចន្ថា មក គ្រួសារទាំងពីរនេះ ហ៊ុន សែន និង ហ៊ុន ណេង មិនត្រូវគ្នាទេ បើមិនជឿចាំសម្គាល់មើលទៅ គ្រួសារទាំងពីរនេះមិនដែលមានពិធីជុំគ្នាទេ ហើយ ហ៊ុន តូ ដែលជាបងប្រុសបង្កើតរបស់ ហ៊ុន ចន្ថា តែងតែចិញ្ចឹមចិត្តសងសឹកឲ្យប្អូនជានិច្ច ព្រោះ ហ៊ុន តូ ស្រឡាញ់ ហ៊ុន ចន្ថា ខ្លាំងណាស់ នាងជាក្មេងរស់រាយរាក់ទាក់ម្ញិម្ញក់គួរឲ្យស្រឡាញ់តាំងពីក្មេង ។
ឱកាសសងសឹករបស់ ហ៊ុន តូ បានមកដល់ក្នុងឆ្នាំ២០១៥ ព្រោះពេលនោះប្តីប្រពន្ធ ហ៊ុន ម៉ានី ឈ្លោះគ្នាខ្លាំងដោយសារ ហ៊ុន ម៉ានី ស៊ីមិនរើសស្រីក៏ស៊ីប្រុសក៏ស៊ី ( ករុណា ពេជ្រ ស៊ិន សក្កដា ដួង ហ្សូរីដា សាឌី និងស្រីរាប់សិបទៀត ) ដោយទ្រាំឈឺចាប់ជាមួយប្តីមិនបានប្រពន្ធ ហ៊ុន ម៉ានី ក៏សុខចិត្តប្រគល់ដំណែងរួមដំណេកឲ្យ ហ៊ុន តូ នៅចុងឆ្នាំ២០១៥ ព្រោះនាងយល់ថា មានតែ ហ៊ុន តូ ទេដែលអាចការពារនាងនិងក្រុមគ្រួសារបាន ហើយ ហ៊ុន ម៉ានី និងប្រពន្ធបានលែងលះគ្នាក្រៅផ្លូវការនៅឆ្នាំ២០១៦ ។
ក្នុងពេលប្រពន្ធស្មគ្រ័រួមដំណេកជាមួយ ហ៊ុន តូ ហ៊ុន ម៉ានី បានតាមបាញ់ ហ៊ុន តូ ឲ្យរបួសផងដែរ ហើយកាលនោះ ហ៊ុន សែន ស្លុតស្ទើរតែគាំងបេះដូងស្លាប់ ។ តែយ៉ាងណាក៏ដោយ ហ៊ុន សែន មិនអាចចោល ហ៊ុន តូ បានទេ ព្រោះ ហ៊ុន តូ ជាមនុស្សសំខាន់ដែលជាប់ពាក់ពន្ធ័ក្នុងការផលិតនិងលក់គ្រឿងញៀនចែកលុយចំណេញឲ្យ ហ៊ុន សែន និងជួយលុយដល់បក្សCPP ចំណែក ហ៊ុន ម៉ានី ថ្វីត្បិតជាកូនបង្កើត តែជាកូនគ្មានកំណើត ងាប់ដូចពស់ រស់ដូចកង្កែប គេឲ្យតិចស៊ីតិចគេឲ្យច្រើនស៊ីច្រើន ជូនកាលដាច់លុយរត់ទៅសុំលុយម៉ែឪឬក៏ ហ៊ុន ម៉ាណា ចាយ ចឹងហើយបានជា ហ៊ុន សែន សុខចិត្តនៅកណ្តាលមិនហ៊ានកាត់ក្តីក្នុងរឿង ហ៊ុន តូ សងសឹកនេះ ។
ប្រភពបញ្ជាក់ថា ហ៊ុន តូ រាល់ថ្ងៃតែងតែប្រុងប្រយត្ន័ក្នុងការតាមបាញ់សម្លាប់របស់ ហ៊ុន ម៉ានី ជានិច្ច មិនថានៅទីណាទេ សូម្បីចូលបង្គន់ក៏ ហ៊ុ តូ ដាក់កាំភ្លើងតាមដែរ ៕
ប្រភព៖ Chham Chhany
0 ความคิดเห็น: