วันจันทร์ที่ 19 กุมภาพันธ์ พ.ศ. 2561

អបអរសាទរ ភរិយានិងកូនរបស់លោកបណ្ឌិត កែម ឡី បានទៅតាំងលំនៅប្រទេសអូស្ត្រាលីហើយ


ភរិយានិងកូនរបស់លោកបណ្ឌិត កែម ឡី បានទៅតាំងលំនៅប្រទេសអូស្ត្រាលីហើយ

ទីបំផុត អ្នកស្រី ប៊ូ ចនា ភរិយារបស់លោក កែម ឡី ព្រមទាំងកូនប្រុសទាំងប្រាំរបស់អ្នកស្រី របស់លោក បណ្ឌិត កែម ឡី បានទៅដល់ក្រុង មែល ប៊ួន នៃប្រទេស អូស្ត្រាលី ហើយកាលពីថ្ងៃសៅរ៍ ទី១៧ ខែកុម្ភះ។

លោក ហុង លីម តំណាងរាស្ត្រអូស្ត្រាលី ដើមកំណើតខ្មែរ ដែលជាអ្នកជាអ្នកខ្នះខ្នែង ក្នុងការធានាគ្រួសារ លោក បណ្ឌិត កែម អោយបានទៅរស់នៅប្រទេសអូស្ត្រាលីនេះ មានប្រសាសន៍តាមទូរស័ព្ទពីទីក្រុង មែលប៊ួន មកថាលោកព្រមទាំងសហគមន៍ខ្មែរនៅអូស្ត្រាលី មានក្តីរំភើបស្រោះរកពាក្យមកនិយាយមិនបានទេ ដែលទីបំផុតពួកគេបានស្វាគមន៍ គ្រួសារលោកបណ្ឌិត នៅលើទឹកដីមួយ ដែលអាចនឹងផ្តល់ឱកាសអោយកូនលោកបណ្ឌិតនិងភរិយារបស់លោកបណ្ឌិត អោយមានជីវិតរស់នៅបានប្រសើជាងជីវិតរបស់លោកបណ្ឌិត។

ថ្វីដ្បិតតែសហគមន៍ខ្មែរ ក្រោមការខិតខំដុតដៃដុតជើង ពីសំណាក់លោក ហុង លីម និងសហការី បានជួយភរិយា និងកូនៗរបស់លោកបណ្ឌិត បានឆ្លងផុតរនាំងដ៏ស្មុគ្រស្មាញមួយហើយក្តី ជំហ៊ានបន្ទាប់ ដែលពួកគាត់ដែលពួកគាត់នឹងត្រូវធ្វើ គឺរកខិតខំជំរកដ៏សមរម្យសំរាប់ គ្រួសារលោកបណ្ឌិត និងជួយទំនុកបំរុង កូនៗលោកបណ្ឌិតអោយបានរៀនសូត្រជ្រៅជ្រះ។

លោក ហុង លីម មានប្រសាសន៍ថា លោកនឹងរៀបចំពិធីស្វាគមន៍ការមកដល់ក្រុង មែល ប៊ួននេះ របស់គ្រួសារលោកបណ្ឌិត កែម ឡី នៅថ្ងៃសៅរ៍ទី២៤នេះ ពុទ្ធរង្សី ហៅវត្តធំ។

អ្នកស្រី ប៊ូ រចនា និងកូន ព្រមទាំងលោក ហុង លីម ផង នឹងធ្វើជាវាគ្មិនកិត្តិយស នៅក្នុងនាទីវេទិកាអ្នកស្តាប់អាស៊ីសេរី នៅថ្ងៃអង្គារទី២០ ស្អែកនេះ។

តើបេសកម្មស្វែងរកសេរីភាពរបស់ពួកគាត់ ជួបប្រទះនឹងឧបសគ្គអ្វីខ្លះ? តើអ្នកស្រី ប៊ូ រចនា អាយនឹងទំលាយរឿងអ្វីខ្លះ នៅពេលដែលអ្នកស្រី បានទៅដល់ទីតាំងដែលមានសេរីភាពនេះ?
សូមអញ្ញើញលោកអ្នកនាងរង់ចាំចូលរួម សាកសួរដល់វាគ្មិនពិសេសយើងដោយផ្ទាល់ នៅក្នុងការផ្សាយនារាត្រីនេះ។

លោក បណ្ឌិត កែម ឡី ត្រូវបានឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០កក្កដា ឆ្នាំ២០១៦ សាកសពរបស់លោក ត្រូវបានគេតំកល់ចាស់ ហើយត្រូវបានហែក្បួនសាសពរបស់លោករាប់សែននាក់យកទៅតំកល់នៅខែត្រតាកែវ កាលពីថ្ងៃទី២៤កក្កដា ឆ្នាំ២០១៦។ បន្ទាប់ពីធ្វើបុណ្យហើយភ្លាម លោកស្រី ប៊ូ រចនា និងកូនៗទាំង៥ បានភៀសខ្លួនចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅបរទេសស្វែងរកសិទ្ធិជ្រកកោននយោបាយនៅប្រទេសទី៣ ទាំងមានផ្ទៃពោះ ដោយសារតែពួកគេតក់ស្លុត និងភ័យខ្លាចពីសុវត្ថិភាព។ ពួកគាត់រស់នៅជាជនភៀសខ្លួននៅក្រុងបាងកក ប្រទេសថៃអស់រយៈពេលជiងពីរឆ្នាំ ទំរាំអាចមកតាំងលំនៅនៅទីក្រុង មែលប៊ួន ប្រទេសអូស្ត្រាលីនេះ។ ((ប្រភព៖ Chham Chhany))


Previous Post
Next Post

post written by:

0 ความคิดเห็น: