ពិតជាអស្ចារ្យមែន! ប៉ូលីសចិនចាប់ផ្ដើមប្រើប្រាស់វែនតាបច្ចេកវិទ្យាHigh-techភ្ជាប់ម៉ាស៊ីនថតសុវត្ថិភាពតាមបែប Google Glass ដើម្បីតាមចាប់ជនសង្ស័យ
BEIJING (AFP): ចិនជាប្រទេសដែលប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាHigh-techកត់ចំណាំមុខមាត់មនុស្ស ហើយបានវិវឌ្ឍន៍ទៅមុខក្នុងអំឡុងតែប៉ុន្មានឆ្នាំមកនេះ ដោយកន្លងមកនេះចិនបានប្រើការបច្ចេកវិទ្យាHigh-techនេះ ក្នុងធនាគារនិងម៉ាស៊ីនថតសុវត្ថិភាព ដើម្បីត្រួតត្រាសន្តិសុខក្នុងទីក្រុង ហើយថ្មីៗនេះប៉ូលីសទីក្រុងZhengzhou ក៏បានចាប់ផ្ដើមប្រើប្រាស់បច្ចេកវិទ្យាវែនតាHigh-techភ្ជាប់ម៉ាស៊ីនថតតាមបែប Google Glass ដើម្បីតាមចាប់រកមុខមាត់ជនសង្ស័យក្នុងបទល្មើសផ្សេងៗ ធ្វើឲ្យប៉ូលីសអាចរកមុខមាត់ជនសង្ស័យតាមដីកាចាប់ខ្លួនបានគ្រប់ពេលគ្រប់វេលា។
បច្ចុប្បន្នវែនតាHigh-techនេះ បានជួយអោយប៉ូលីសចិនចាប់ជនសង្ស័យបាន៧នាក់ហើយ តាំងតែពីបទល្មើសជួញដូរមនុស្សជាតិ រហូតដល់បទល្មើសបង្កគ្រោះថ្នាក់់ចរាចរណ៍ហើយរត់គេចខ្លួន ឧបករណ៍បច្ចេកវិទ្យាវែនតាHigh-techនេះបានភ្ជាប់ប្រព័ន្ធនឹងកំព្យូទ័ររបស់ប៉ូលីស វានឹងចាប់ចំណាំមុខមាត់មនុស្សហើយក៏បញ្ជូនទិន្នន័យទៅឲ្យប៉ូលីស ៕
ប្រភព៖ Strait Times
0 ความคิดเห็น: