วันเสาร์ที่ 24 กุมภาพันธ์ พ.ศ. 2561

អុញនោះ! បែកការណ៍រឿង ខ្លាទាំងបីនៅកម្ពុជាបែកបាក់គ្នា ដោយសារបីសាចឆ្អឹងស និងរឿងសងសឹក របស់ ហ៊ុន តូ !


អុញនោះ! បែកការណ៍រឿង ខ្លាទាំងបីនៅកម្ពុជាបែកបាក់គ្នា ដោយសារបីសាចឆ្អឹងស និងរឿងសងសឹក របស់ ហ៊ុន តូ !។ យោងតាមប្រភពព័ត៌មានផ្ទៃក្នុង បានដឹងយ៉ាងដូច្នេះថា៖ ខ្លាទាំងបីនៅកម្ពុជាបែកបាក់គ្នា ដោយសារបីសាចឆ្អឹងស និងរឿងសងសឹក របស់ ហ៊ុន តូ ។

តើបងប្អុនមានសំគាល់ទេថា ចាប់ពីក្រោយឆ្នាំ២០១៣មក តើ លី យ៉ុងផាត់ គិត ម៉េង និង ហ៊ុន តូ មានដើរជាមួយគ្នា បេះគ្នាមិនដាច់ដូចពីមុនទៀតទេ? អត់មានទៀតទេ។

ខាងក្រោមជាសាច់រឿង ដែលខ្ញុំសូមសរសេរតាមការរៀបរាប់ពីមនុស្សម្នាក់ដែលបាននិយាយប្រាប់នូវរឿងអាស្រូវពីត្រកូលហ៊ុនដូចតទៅ៖

មូលហេតុគឺ ពេល ស្រីណា នៅជាប្រពន្ធរបស់ ម៉ឹង កុម្ភៈ នៅឡើយ នៅពេលនោះ ស្រីណា និង ឌី ដោក (ឌី វិជ្ជា) បានទាក់ទងស្នេហាជាមួយគ្នា។ ក្នុងពេលនោះដែរ ឌី ដោក នៅជា ប្តីរបស់ ហ៊ុន ចន្ថា នៅឡើយដែរ។ ពួកគេបានផឹតក្បត់គ្នាទាំងខ្លួននៅមានប្តីមានប្រពន្ធរៀងៗខ្លួន ហើយកាលនោះមានលោក គិត ម៉េង ជាអ្នកដឹកញីបញ្ស៊ីឈ្មោល ដោយរៀបចំឲ្យពួកគេជួបគ្នានៅកន្លែងមួយរបស់ខ្លួនក្បែរសាលាច្បាប់ និងសេដ្ឋកិច្ច។ ពួកគេផឹកស៊ី និងយកគ្នានៅទីនោះ។ ក្រោយមក ពួកគេក៏បានលែងលះប្តី និងប្រពន្ធរៀងៗខ្លួន ហើយរៀបការជាមួយគ្នា។ ដោយហេតុនេះ ស្រីណា បានជួយលោក គិត ម៉េងដើម្បី ឲ្យរកស៊ីកាន់តែធំ។

ភាពស្និទ្ធស្នាលជាមួយ ស្រីណា ក៏កាន់តែកើនឡើង ពេលនោះ ហ៊ុន ចន្ថា កូនលោក ហ៊ុន ណេង ឬជាប្អូនស្រី ហ៊ុន តូ ឬអតីតប្រពន្ធ ឌី ដោក ដោយខឹងនឹងស្រីណា និងអតីតប្តីខ្លួនក៏បានចាប់ផ្តើមមកទាក់ទងសម្ព័ន្ធមេត្រីជាមួយលោក គិត ម៉េង។ ភាពស្និទ្ធស្នាលបានឈានដល់ភ្លើងស្នេហា ។ នៅពេលនោះ ហ៊ុន តូ ក៏បង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយលោក គិតម៉េង រួមទាំង លី យ៉ុង ផាត់ ដែលជាមិត្តសិទ្ធរបស់លោក គិតម៉េងផងដែរ ដោយជួយចេញលុយឲ្យ គិត ម៉េង និង លី យ៉ុងផាត់ រកស៊ីបន្ថែម ជាពិសេសការដាក់ឈ្មោះប្អូនស្រីរបស់ខ្លួន ហ៊ុន ចន្ថា ដែលកំពុងមានទំនាក់ទំនងជាមួយលោក គិត ម៉េង ជាអ្នកមានភាគហ៊ុនជាមួយលោកគិត ម៉េង និង លី យ៉ុងផាត់។ ការណ៍នេះ បានធ្វើឲ្យ ស្រីណា កាន់តែក្តៅ ក៏បានព្យាយាមបង្កើនមិត្តភាពជាមួយលោក គិត ម៉េង ឲ្យកាន់តែស៊ីជំរៅ ហើយបានផ្ញើរូបភាពស្នីទ្ធស្នាលគ្នារបស់ខ្លួនឲ្យ ហ៊ុន ចន្ថា មើល។ ហ៊ុន ចន្ថា ក៏ខឹង ក៏ទៅប្តឹង ហ៊ុន តូ។

ដោយឡែក គិត ម៉េង ដោយបានការគាំទ្រពី លី យ៉ុងផាត់ និងមានស្រីណា នៅក្បែរខ្លួន ក៏លែងខ្លាច ហ៊ុន តូ និងព្រលែង ហ៊ុន ចន្ថា ចោល។ ពេលនោះ (ឆ្នាំ២០១៣) ហ៊ុន តូ បានស្កាត់ទៅជួប គិត ម៉េង និង លីយ៉ុងផាត់ នៅសណ្ឋាគារភ្នំពេញ ដែលជាសណ្ឋាគាររបស់ លី យ៉ុងផាត់។ នៅទីនោះ ហ៊ុន តូ រកបាញ់ គិត ម៉េង និងថែមទាំងបានគប់ដបស្រា ដាក់មុខគិត ម៉េង ថែមទៀត និងទាមទារដកភាគហ៊ុន និងគ្រប់គ្រងភាគហ៊ុន ទាំងអស់របស់ខ្លួនជាមួយ គិត ម៉េង ទាំងក្នុងក្រុមទូរទស្សន៍ និងក្រុមហ៊ុននានា។ ក្រៅពីនេះ ហ៊ុន តូ បានទារលុយភាគហ៊ុន ពី លី យ៉ុងផាត់ ដែលបានខ្ចីសម្រាប់សាងសង់សណ្ឋាគារភ្នំពេញ និងទារកាន់កាប់ដីមួយចំនួនតាមបណ្តោយផ្លូវជាតិលេខ៤ទាំងអស់របស់ លី យ៉ុងផាត់ផងដែរ។ លើស ពីនេះ ហ៊ុន តូ ក៏បានគំរាមដែរថា ៖«អញជាអ្នកលើកពួកឯងឲ្យខ្ពស់បាន អញក៏ជាអ្នកអាចជាន់ពន្លិចពួកឯងបានវិញដែរ ហើយត្រូវចាំ អញអត់ទៅខ្លាំងជាមួយស្រីណាទេ តែអញខ្លាំងជាមួយពួកហ្អែង»។ ដើម្បីកុំឲ្យក្រុមហ៊ុនដួល លោក គិត ម៉េង និង លី យ៉ុងផាត់ មានតែទៅពឹង ស្រីណា ជារឿងល្អ ស្រីណាចេញលុយ តែក្រុមហ៊ុនទាំងនោះត្រូវតែជារបស់ស្រីណា ដោយឲ្យអស់លោកឧកញ៉ាទាំងនោះជាអ្នកឈរឈ្មោះឲ្យ ឬក្លាយជាកូនភាគហ៊ុនតូចវិញដោយស្វ័យប្រវត្តិ។ ដូច្នេះ បានជាអ្នកដឹងរឿងនិយាយថាឧកញ៉ាមួយចំនួននៅខ្មែរខ្លះមានតែក្តបីទេនាពេលនេះ ព្រោះបីសាចឆ្អឹងសស៊ីអស់ហើយ។


ក្រោយពីរឿងនេះកើតឡើង ហ៊ុន ចន្ថា ក៏ឈប់ទាក់ទងជាមួយលោក គិត ម៉េង និងក៏ទៅមានទំនាក់ទំនងជាមួយលោក គង់ វិបុល ប្រធានពន្ធដារនៅស្រុកខ្មែរបន្តទៀតទៅ។ ដោយឡែក ហ៊ុន តូ ដោយខឹងរឿងស្រីណា ធ្វើបាបប្អូនស្រីខ្លួន នេះហើយ ក៏បានសម្រេចចិត្តទៅព្រលះប្រពន្ធ របស់ ហ៊ុន ម៉ានី ជាការសងសឹកនូវទង្វើរបស់ស្រីណា។ ពួកគេបានយកគ្នានៅក្នុងពីធីជប់លៀងមួយនៅផ្ទះ ហ៊ុន តូ ក្បែរស្តាតអូឡាំពិកជាលើកដំបូង ឆ្នាំ២០១៥។ ជាទីបញ្ចប់ ហ៊ុន ម៉ានី និងប្រពន្ធ បានលែងលះគ្នាក្នុងកំឡុងឆ្នាំ២០១៦ ហើយប្រពន្ធ ហ៊ុន ម៉ានី បានបន្តរស់នៅជាស្រីរបស់ ហ៊ុន តូ រហូតមក ហើយក្រុមខ្លាទាំងបី ក៏បានក្លាយទៅជា ខ្លាមួយ (ហ៊ុន តូ) និងក្រុមខ្លាក្រដាសពីរ(គិត ម៉េង និង លី យ៉ុងផាត់)។ ចំណែក ហ៊ុន សែន ដោយបានឃើញបញ្ហានេះកាន់តែធ្ងន់ធ្ងរៗទៅនៅដើមឆ្នាំ២០១៤ ក៏បានស្នើរឲ្យលោក គិត ម៉េង រៀបមង្គលការឲ្យហើយៗឆាប់ៗ លោក គិត ម៉េង អស់ជម្រើសក៏បានព្រមរៀបការតាមសំណើររបស់ ហ៊ុន សែន នៅខែមីនា ឆ្នាំ២០១៥ ៕

ប្រភព៖ Chham Chhany

Previous Post
Next Post

post written by:

0 ความคิดเห็น: