วันอังคารที่ 6 กุมภาพันธ์ พ.ศ. 2561

សង្គ្រោះជាតិរស់ឡើងវិញ៖ អាយភីយូ ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​បក្ស​សង្គ្រោះ​ដំណើរការ​ឡើង​វិញ-IPU ​call for govt allow cnrp back


សង្គ្រោះជាតិរស់ឡើងវិញ៖ អាយភីយូ ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​អនុញ្ញាត​ឲ្យ​បក្ស​សង្គ្រោះ​ដំណើរការ​ឡើង​វិញ-IPU ​call for govt allow cnrp back 

សហភាព​អន្តរ​សភា ឬ ហៅ​កាត់​ថា IPU សម្រេច​ចាត់ការ​តាម​បណ្ដឹង​របស់​តំណាងរាស្ត្រ​បក្ស​ប្រឆាំង ដែល​សុំ​អន្តរាគមន៍ ជុំវិញ​ការ​ធ្វើទុក្ខបុកម្នេញ មក​លើ​គណបក្ស​សង្គ្រោះជាតិ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន សែន ផ្ដល់​នីតិសម្បទា ដល់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប​វិញ លុបចោល​សេចក្ដី​សម្រេច​រម្លាយ​គណបក្ស​សង្គ្រោះជាតិ បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​គ្រប់​រូបភាព មក​លើ​គណបក្ស​ប្រឆាំង និង​ធានា​សុវត្ថិភាព ដល់​មន្ត្រី​គណបក្ស​ប្រឆាំង ដើម្បី​ឲ្យ​ពួកគេ អាច​វិលត្រឡប់​ទៅ​កម្ពុជា​វិញ ដោយ​គ្មាន​ការ​ធ្វើ​បាប និង​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​មួយ​ប្រកប​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។

ក្នុង​សេចក្ដី​សម្រេច​ដែល​អនុម័ត​ក្នុង​សម័យ​ប្រជុំ ពី​ថ្ងៃ​ទី២៥ ខែ​មករា ដល់​ថ្ងៃ​ទី២ ខែ​កុម្ភៈ ឆ្នាំ ២០១៨ របស់​សហភាព​អន្តរ​សភា នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បានសម្រេច ទទួលយក​បណ្ដឹង របស់​តំណាងរាស្ត្រ​គណបក្សប្រឆាំង ចាត់ទុកថា​ជា​បានការ និង​ថា​សហភាព​អន្តរ​សភា មាន​សមត្ថកិច្ច ក្នុង​ការ​ជួយ​រក​អន្តរាគមន៍ ដើម្បី​រក​ដំណោះស្រាយ ចំពោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​នេះ។ សេចក្ដី​សម្រេច​ដដែល​នេះ ស្នើ​ឲ្យ​ស្ថាប័ន​អភិបាលកិច្ច របស់​សហភាព​អន្តរ​សភា​ទាំងអស់ ចាត់ការ​បន្ទាន់ ក្នុង​ការ​ត្រួត​ពិនិត្យ​ឡើងវិញ នូវ​ស្ថានការណ៍​នៅ​កម្ពុជា និង​អញ្ជើញ​សហគមន៍​សភា​ពិភពលោក និង​ភាគី​ដែល​ពាក់ព័ន្ធ​ទាំងអស់ នៅ​លើ​ឆាក​អន្តរជាតិ ចូលរួម​ប្រឹងប្រែង រក​ដំណោះស្រាយ ដើម្បី​ស្តារ​ស្ថានការណ៍​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។


ជា​ចុងក្រោយ សហភាព​អន្តរ​សភា IPU សម្រេច​ស្នើ​ឲ្យ​អគ្គ​លេខា​របស់​ស្ថាប័ន​នេះ បញ្ជូន​សេចក្ដី​សម្រេច​នេះ ទៅ​ជូន​អាជ្ញា​ធរមាន​សមត្ថកិច្ច ម្ចាស់​បណ្ដឹង និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់៕ ((ប្រភព៖ វិទ្យុអាស៊ីសេរី))




Previous Post
Next Post

post written by:

0 ความคิดเห็น: