วันอังคารที่ 27 กุมภาพันธ์ พ.ศ. 2561

ចរន្តក្តៅក្លាយទៅជាយុទ្ធនាការដុតបិសាចទីងមោងហ៊ុនសែនទូទាំងពិភពលោក៖ ប្រជាពលរដ្ឋ​ខ្មែរ​-​អាមេរិក ​​នឹង​ធ្វើ​ចលនា​មហាជន​ដើម្បី​ដុតបិសាច​ទីងមោង​រូប​ហ៊ុន សែន ដែរហើយ!


ចរន្តក្តៅក្លាយទៅជាយុទ្ធនាការដុតបិសាចទីងមោងហ៊ុនសែនទូទាំងពិភពលោក៖ ប្រជាពលរដ្ឋ​ខ្មែរ​-​អាមេរិក ​​នឹង​ធ្វើ​ចលនា​មហាជន​ដើម្បី​ដុតបិសាច​ទីងមោង​រូប​ហ៊ុន សែន ដែរហើយ!


ពលរដ្ឋ​ខ្មែរ​ក្នុង​សហរដ្ឋអាមេរិក អះអាង​ថា ពួកគេ​នឹង​ធ្វើ​ចលនា​មហាជន​មួយ​ដើម្បី​ឲ្យ​មាន​ការ​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន នៅ​តាម​បណ្តា​រដ្ឋ​នានា ក្នុង​សហរដ្ឋអាមេរិក។ ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង ទាំង​នោះ​អះអាង​ថា ពួកគាត់​គ្មាន​ការ​ភ័យ​ក្នុង​ការ​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន នោះ​ឡើយ ទោះ​មាន​ការ​គំរាម​របស់​មន្ត្រី​សមត្ថកិច្ច​កម្ពុជា ទៅ​កាន់​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​ពួកគេ​បាន​ដុត​ទីងមោង​រូប​របស់​លោក ហ៊ុន សែន រួច​មក​ហើយ​ក៏ដោយ។

​ពលរដ្ឋ​ខ្មែរ​ក្នុង​ទីក្រុង​ហ្វីឡាឌែលហ្វីយ៉ា (Philadelphia) នៃ​រដ្ឋ​ភែនស៊ីលវែនញ៉ា (Pennsylvania) សហរដ្ឋអាមេរិក អះអាង​ថា ពួកគេ​នឹង​នាំ​គ្នា​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន នៅ​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​របស់​លោក ហ៊ុន សែន ដែល​ចង់​តាម​វ៉ៃ​ដល់​ផ្ទះ​ចំពោះ​ជន​ណា​ដែល​ហ៊ាន​ចេញ​មុខ​ដុត​ទីងមោង​ជា​រូប​របស់​លោក​នោះ។

​ពលរដ្ឋ​ខ្មែរ-​អាមេរិកាំង លោក ឆេង អេង បាន​ប្រាប់​អាស៊ីសេរី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា ក្រៅ​ពី​បង្ហាញ​ដល់​របប​លោក ហ៊ុន សែន ចំពោះ​សេចក្តី​កា្លហាន​របស់​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ដែល​មិន​ខ្លាច​ការ​គំរាម​តាម​វ៉ៃ​ដល់​ផ្ទះ​នោះ ក្រុម​របស់​លោក​ក៏​ចង់​បង្ហាញ​ពី​ការ​មិន​ពេញ​ចំពោះ​របប​ទីក្រុង​ភ្នំពេញ ដែល​លោក​ចាត់​ទុក​ថា ជា​របប​មួយ​ដែល​ចាក​ចេញពី​គន្លង​ប្រជាធិបតេយ្យ ជា​របប​ដែល​រំលោភ​សិទ្ធិ​មនុស្ស និង​ជា​របប​ដែល​តែង​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​របស់​ខ្លួន​នោះ៖ «សូម​លើក​ទឹក​ចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​បាន​គេ​បំពាន គេ​ប្រើ​ច្បាប់​ព្រៃ គេ​ចាប់ចង​មនុស្ស​ដាក់​គុក​ទាំង​អំពើ​ព្រៃផ្សៃ ហើយ​មក​រក​វ៉ៃ​យើង​ជា​ខ្មែរ-អាមេរិក ខ្មែរ-អូស្ត្រាលី អី​អ៊ីចឹង ខ្ញុំ​បើក​ចំហ​ពេល​ហ្នុង ប្រសិនបើ​លោក ហ៊ុន សែន ចង់​មក សូម​អញ្ជើញ!»។

​លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​នៅ​តាម​បណ្តា​រដ្ឋ​ផ្សេងៗ​ទៀត​ក្នុង​សហរដ្ឋអាមេរិក នឹង​ចាប់​ផ្តើម​យុទ្ធនាការ​ដុត​រូប​ទីងមោង លោក ហ៊ុន សែន ជា​បន្តបន្ទាប់។

​ការ​ប្រកាស​ផែនការ​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន នៅ​ក្នុង​សហរដ្ឋអាមេរិក ធ្វើ​ឡើង​ក្រោយ​ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​និយាយ​ប្រាប់​កាសែត​ក្នុង​ស្រុក​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២៦ កុម្ភៈ ថា រដ្ឋាភិបាល​បាន​ប្រាប់​ទៅ​ស្ថានទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា ដើម្បី​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ដុត​ទីងមោង​របស់​លោក ហ៊ុន សែន ក្នុង​ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​សៅរ៍ ទី​២៤។ មន្ត្រី​ក្រសួង​ការបរទេស​រូប​នេះ​អះអាង​ថា របប​ក្រុង​ភ្នំពេញ កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​សភាពការណ៍​ខ្មែរ​នៅ​អូស្ត្រាលី ដែល​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន ដោយ​ដុត​រូប​ទីងមោង។

ចំណែក​ក្រសួង​មហាផ្ទៃ​វិញ បាន​ថ្កោលទោស​ចំពោះ​សកម្មភាព​ប្រមាថ​របប​លោក ហ៊ុន សែន តាម​រយៈ​ដុត​រូប​ទីងមោង​នេះ។ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ចាត់​ទុក​ទង្វើ​បែប​នេះ​ថា ជា​ទង្វើ​គ្មាន​ក្រមសីលធម៌​ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​កំពុង​មើលងាយ​ដល់​ជាតិ​សាសន៍​ខ្លួន។ លោក ខៀវ សុភ័គ សង្ស័យ​ថា ទង្វើ​ពលរដ្ឋ​ខ្មែរ​ទាំង​នេះ កើត​ចេញ​ពី​ការ​ញុះញង់​របស់​លោក ហុង លីម តំណាងរាស្ត្រ​អូស្ត្រាលី ដើម​កំណើត​ខ្មែរ ដែល​តែងតែ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា កន្លង​មក។ លោក ខៀវ សុភ័គ ព្រមាន​លោក ហុង លីម ថា កុំ​ឲ្យ​ឈាន​ជើង​ជាន់​ទឹក​ដី​ខ្មែរ​ឲ្យ​សោះ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សា​ព័ត៌មាន​ថ្មីៗ។

​ទោះជា​យ៉ាង​ណា​ក៏ដោយ លោក ហុង លីម ធ្លាប់​មាន​ប្រសាសន៍​ថា លោក​នឹង​មិន​ជាន់​ទឹក​ដី​ខ្មែរ​ជា​ដាច់ ដរាបណា​របប​លោក ហ៊ុន សែន នៅ​ត្រួតត្រា​អំណាច។ ប៉ុន្តែ​លោក ហុង លីម អះអាង​ថា លោក​នឹង​ត្រៀម​មនុស្ស​រាប់​រយ​នាក់​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន មាន​វត្តមាន​នៅ​លើ​ទឹក​ដី​អូស្ត្រាលី នៅ​ខែ​មីនា ខាង​មុខ​នេះ។ លោក ហុង លីម ធ្លាប់​ឲ្យ​ដឹង​ថា បាតុកម្ម​នោះ​នឹង​មាន​ការ​ដុត​ទីងមោង​រូប​លោក ហ៊ុន សែន ថែម​ទៀត​ផង។

​ប៉ុន្តែ​លោក ហ៊ុន សែន អះអាង​ថា ប្រសិនបើ​មាន​ការ​ដុត​ទីងមោង​ដែល​ជា​រូប​របស់​លោក​មែន លោក​នឹង​តាម​វ៉ៃ​អ្នក​ដុត​នោះ​ដល់​ផ្ទះ​តែម្តង៖ «សូម​ផ្តាំ​ថា កុំ​ដុត​រូប​ឲ្យ​សោះ បើ​ដុត​រូប អញ​តាម​ដល់​ផ្ទះ អញ​ប្រាប់​ឲ្យ​ហើយ!»។

​ជា​ការ​ឆ្លើយ​តប ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី និង​ពលរដ្ឋ​ខ្មែរ​ប្រមាណ ១០០​នាក់ ក្នុង​ប្រទេស​កាណាដា កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ បាន​នាំ​គ្នា​រៀបចំ​ពិធី​ដុត​រូប​ទីងមោង​លោក ហ៊ុន សែន តែម្ដង។ ពួកគេ​អះអាង​ថា ក្រោយ​ពី​បាន​ដុត​រូប​ទីងមោង​លោក ហ៊ុន សែន នោះ​មក ពួកគេ​នៅ​មិន​ទាន់​មាន​ឃើញ​មាន​ភ្នាក់ងារ​របប​លោក ហ៊ុន សែន ណា​មួយ​ហ៊ាន​ចុះ​ទៅ​វ៉ៃ​ពួកគេ​ដល់​ផ្ទះ​នៅ​ឡើយ​ទេ។

ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី អះអាង​ថា ពួកគេ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​កាន់​ប៉ូលិស​អូស្ត្រាលី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃ​ទៀត​របស់​ប្រទេស​អូស្ត្រាលី ដោយ​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា​ជា​មេ​ភេវករ​អន្តរជាតិ​ដែល​បាន​គំរាម​ប្រើ​អំពើ​ហិង្សា​មក​លើ​ពលរដ្ឋ​អូស្ត្រាលី ដើម្បី​ឲ្យ​មាន​វិធានការ​ផ្លូវ​ច្បាប់​លើ​លោក ហ៊ុន សែន។

​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ កន្លង​ទៅ​នេះ ប្រធាន​ការិយាល័យ​ខាង​ផ្នែក​កិច្ចការ​សម្ងាត់​របស់​សហរដ្ឋអាមេរិក លោក ដានីញ៉ែល ខូតស៍ (Daniel Coats) បាន​ដាក់​លោក ហ៊ុន សែន ចូល​ក្នុង​បញ្ជី​នៃ​ឈ្មោះ​ក្រុម​មេដឹកនាំ​ដែល​បង្ក​ការ​គំរាមកំហែង​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​អាមេរិក និង​អត្ថប្រយោជន៍​អាមេរិក នៅ​លើ​ពិភពលោក។


​មន្ត្រី​ខាង​ផ្នែក​កិច្ចការ​សម្ងាត់​របស់​សហរដ្ឋអាមេរិក រូប​នេះ​ចាត់​ទុក​លោក ហ៊ុន សែន ថា​ជា​មេដឹកនាំ​មួយ នឹង​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ដើម្បី​បង្ក្រាប​មក​លើ​ស្ថាប័ន​ប្រជាធិបតេយ្យ និង​សង្គម​ស៊ីវិល គ្រប់គ្រង​ស្ថាប័ន​តុលាការ ការ​ប្រើប្រាស់​ប្រព័ន្ធ​សែស្រឡាយ និង​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ក្នុង​គោលបំណង​ដើម្បី​ធានា​បន្ត​ការ​ក្ដោបក្ដាប់​អំណាច​ត​ទៅ​មុខ​ទៀត៕

ប្រភព៖ វិទ្យុអាស៊ីសេរី, ចុចស្ដាប់សំឡេង
Previous Post
Next Post

post written by:

0 ความคิดเห็น: