ស្វែងយល់៖ ខ្មែរទាំងអស់ត្រូវដឹង! រឿងក្ដៅក្រហាយរបស់ប្រជាពលរដ្ឋខ្មែរដែលត្រូវចោរស្របច្បាប់ ហែកឯកសារឡានដែលទើបតែទិញចេញពីឃ្លាំងថ្មីៗចោលទាំងកម្រោល ហើយជំរិតទារលុយ១០ម៉ឺនរៀល!
ចង់បញ្ជាក់ឲ្យខ្មែរទូទៅគ្រប់បក្សដឹងបន្តិចរឿងប៉ូលិសបាត់ដំបងចាប់ឡានទើបទិញចេញពីឃ្លាំង ហែកឯកសារគេចោល ទារលុយ១០ម៉ឺនរៀលនេះ ព្រោះវាសំខាន់ណាស់៖
១. ពួកមន្រ្តីទាំងនេះខុស ចរឹតពាល មិនទទួលខុសត្រូវទង្វើខ្លួន គ្មានចេះច្បាប់ទំលាប់ផេះស្អីទេតាមសំដីនិយាយចេញមក ហើយក៏មិនមែនជាអ្នកបម្រើរាស្រ្តស្អីដែរ តែជាអ្នកគាបរាស្រ្តស៊ីប៉ុណ្ណោះ។
២. របៀបធ្វើការលើកតុ លើកកៅអីដើរដាក់តាមផ្លូវ តាមតូប និងតាមក្រោមដើមឈើដើម្បីធ្វើការបែបនេះគឺជារបៀបចាស់គំរិល ដុះស្លែ ជារបៀបពួកកុម្មុយនីស្តគំនិតដ៏សែនកប់បាតដាលនាសម័យទសវត្សរ៍១៩៧០, ១៩៨០ និង១៩៩០។ វាជារបៀបធ្វើបាបរាស្រ្ត និងគាបរាស្រ្តស៊ីជាប្រព័ន្ធ ជារបៀបការងារនៃសង្គម ឬពួកមន្រ្តីអន់ថយ គ្មានសមត្ថភាព គ្មានចំណេះដឹងទាន់សម័យ។ និយាយរួមវាជារបៀបការងារនៃប្រទេសពុករលួយ និងមនុស្សដ៏សែនអន់ថយខ្វះចំណេះដឹងបំផុត។
៣. ការងារនេះទាក់ទងនឹងកិច្ចការចរាចរណ៍ មិនថាទាក់ទងរឿងបង់ពន្ធ ត្រួតពិនិត្យអាវុធ ឬគ្រឿងស្រវឹងស្អីឡើយ តែមន្រ្តីដែលចុះមកនេះមានខាងព្រហ្មទណ្ឌ មានខាងពន្ធដារ មានខាងចរាចរណ៍។ល។ និង។ល។ ពេញទឹកពេញដី មិនដឹងស្អីជាស្អីឡើយ។ នៅស្រុកគេ រឿងពិនិត្យឡាន ចាប់ឡានស្អីៗក៏ដោយទាក់ទងជាមួយចរាចរណ៍លើដងផ្លូវគឺជារឿងប៉ូលិសចរាចរណ៍ទាំងអស់។ ចំពោះរឿងឡានអត់បង់ពន្ធ ប៉ូលិសឲ្យវិក្ក័យប័ត្រពន្ធមួយសន្លឹក រួមទាំងប្រាក់ពិន័យផង ដោយក្នុងនោះទុកពេលឲ្យ១ខែ អ្នកម្ចាស់ឡានបង់ថ្ងៃណាក៏បង់ទៅក្នុងពេល១ខែនោះ។ តែបើអ្នកមិនបង់ ក៏គ្មានអ្នកណាមកធ្វើស្អីអ្នកដែរ តែ អ្នកមិនអាចបើកឡាននោះបានទៀតទេ។ តែបើអ្នកបន្តបើកក៏បើកទៅ តែរាល់ពេលប៉ូលិសចាប់បានលើកក្រោយគឺផាកទ្វេរដង និងដកពិន្ទុប័ណ្ណបើកបរ ហើយគេមិនឈ្លោះ មិនរករឿងជាមួយរាស្រ្ត ឬចាប់ឡានអ្នកយកទៅទុកឡើយ។ ដោយឡែករឿងឡានបើកល្មើសច្បាប់ចរាចរណ៍គឺ ពិន័យតាមបទល្មើសជាក់ស្តែង ដោយមិននិយាយអ្វីទាំងអស់ សូម្បីតែមួយម៉ាត់ ដោយហុចតែវិក្ក័យឲ្យម្ចាស់ឡានទុកបង់លុយខ្លួនឯង (ជារួមការបង់លុយគឺបង់តាមអនឡាញ/កុងធនាគារផ្ទាល់ដោយមិនបាច់មកជួបមុខប៉ូលិសឬមន្រ្តីឬស្ថាប័នណាឡើយ)។
បញ្ជាក់៖ រឿងឡានមានពន្ធឬគ្មាន ខុសច្បាប់ឬត្រូវច្បាប់ ប៉ូលិសស្រុកគេគ្រាន់តែចុចមើលលេខផ្លាកឡាន ដឹងប្រវត្តិរូបឡាននោះភ្លាម ជាឡានទិញថ្មីសុទ្ធ ឬទិញបន្ត ដឹងថាឡាននោះជារបស់អ្នកណា មានប៉ុន្មានម្ចាស់កន្លងមក ធ្លាប់ខូចស្អីខ្លះ ទិញមកពីណា ថ្ងៃណា ខែណា ឆ្នាំណា ត្រូវបង់ពន្ធខែណា និងផុតពន្ធខែណា ត្រូវពិនិត្យ (ឈៀក) ខែណាឆ្នាំណា គេដឹងទាំងអស់។ មិនរញ៉េរញ៉ៃអនាធិបតេយ្យដូចប៉ូលិសឬពួកមន្រ្តីស្រុកខ្មែរ អត់ដឹងខ្យល់ស្អី និងជំនាញតែខាងឈ្លោះ និងគំរាមរាស្រ្តនោះទេ។ ការចាប់វិញ បើឡានអ្នកអត់យកទៅឈៀក ឬបង់ពន្ធតាមពេលកំណត់គឺប៉ូលិសស្រុកគេ អត់មានដើរដាក់តុ លើកតុលើកកៅអីដាក់តាមផ្លូវ ពួនក្រោមដើមឈើ ឬតូបក្រោមផ្ទះពួនស្ទាក់ រត់ដេញចាប់ប្រសេចប្រសាច ឬឃាត់គ្រប់តែឡាន ម៉ូតូ ដូចស្រុកខ្មែរទេ តែគេចាប់ពេលអ្នកបើកបរធម្មតារតាមផ្លូវ ហើយប៉ូលិសឃើញ ដោយប៉ូលិសហៅឲ្យឈប់ គឺហៅមិនចេះខុសឡើយ។
បើអ្នកបើកមិនជួបប៉ូលិសអ្នកនឹងសំណាងរហូត តែអាចប៉ូលិសផ្ញើសំបុត្រទៅដល់ផ្ទះដើម្បីរំលឹករឿងបង់ពន្ធ និងការឈៀកនោះ។ នេះប្រសិនបើមិនបានជួបប៉ូលិសចាប់តាមផ្លូវ។ និយាយរួម បើខ្មែរនៅតែស្ថិតក្រោមការដឹកនាំរបស់ ហ៊ុន សែន និងបក្សប្រជាជន កុំថាឡើយមួយអាណត្តិទៀត ទោះទុកឲ្យដឹកនាំ៤០ឆ្នាំទៅមុខទៀត ក៏នៅតែរបៀបនេះដែរ អត់មានស្អីប្រែប្រួលទេ ព្រោះពួកនេះ រៀនពីយួន ពួកខួអន់ ពួកកុម្មុយនីស្ត ពួកពុករលួយ និងពួកជិះជាន់រាស្រ្ត៕
ប្រភព៖ សុវណ្ណភូមិ ខ្មែរ
0 ความคิดเห็น: