រឿងរ៉ាវអាស្រូវផ្លូវភេទ Talk Of The Town របស់ហ៊ុន ម៉ានី គីគីលូជាមួយនឹងតារាល្បី ហ្សូរីដា និង ពិធីការិនីដទៃទៀតល្បីរន្ទឺលឺដល់បណ្ដាញព័ត៌មានធំវិទ្យុអាស៊ីសេរី !
រឿងរ៉ាវអាស្រូវផ្លូវភេទ Talk Of The Town របស់ហ៊ុន ម៉ានី គីគីលូជាមួយនឹងតារាល្បី ហ្សូរីដា និង ពិធីការិនីដទៃទៀតល្បីរន្ទឺលឺដល់បណ្ដាញព័ត៌មានធំវិទ្យុអាស៊ីសេរី !
មន្ត្រីបក្សប្រឆាំងជំរុញឲ្យកូនអ្នកមានអំណាចម្នាក់ ឆ្លើយបំភ្លឺករណីរឿងអាស្រូវស្នេហាហិង្សាទៅលើតារាភាពយន្ត ពិធីការនី និងស្ត្រីមួយចំនួនដែលកំពុងល្បីពេញបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីបក្សកាន់អំណាចច្រានចោលព័ត៌មាននេះ។
តំណាងរាស្ត្រមណ្ឌលបាត់ដំបង ពីខាងគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ បានជំរុញឲ្យលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ពីខាងគណបក្សប្រឆាំង និងជាកូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើការបកស្រាយអោយបានច្បាស់អំពីការបែកធ្លាយរឿងអាស្រូវផ្លូវភេទបែបហិង្សានិយមទៅលើស្ត្រីខ្មែរមួយចំនួន។
អ្នកស្រី មូរ សុខហួរ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់ស្រី្តខ្មែរដែលមានឈ្មោះ និងមានរូបនៅក្នុងសារបែកធ្លាយដែលកំពុងល្បីកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុកនោះ។
អាស៊ីសេរី នៅមិនទាន់អាចសុំប្រតិកម្មពីលោក ហ៊ុន ម៉ានី អំពីបញ្ហានេះបាននៅឡើយទេ។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់អាស៊ីសេរី តាមទូរស័ព្ទកាលពីថ្ងៃអង្គារ ថា ក្រុមចោរដែលបានលួចគ្រប់គ្រងគណនីហ្វេសប៊ុក របស់លោក ហ៊ុន ម៉ានី នោះមិនអាចយកជាបានការនោះទេ៖ «ខ្ញុំយល់ថា ការហែគចូលហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី នេះយកជាបានការមិនកើតទេ។ ពួកអគតិទាំងនេះគ្រាន់តែចង់បំផ្លាញសេចក្ដីថ្លៃថ្នូររបស់លោក ហ៊ុន ម៉ានី ប៉ុណ្ណោះ»។
ទោះបីជាលោក សុខ ឥសាន មិនទទួលស្គាល់ការលួចគ្រប់គ្រងគណនីហ្វេសប៊ុករបស់លោក ហ៊ុន ម៉ានី ក៏ដោយ ប៉ុន្តែលោកបានចោទអ្នកលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុក កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះថាជាក្រុមឧទ្ទាមទៅវិញ។
កាលពីថ្ងៃទី២០ ខែមករា កន្លងទៅ លោក ហ៊ុន សែន ធ្លាប់ជំរុញឲ្យតារាៗស្រីមួយចំនួនឲ្យបង្ហាញមុខមន្ត្រីជាន់ខ្ពស់ទាំងឡាយណាដែលមានទំនាក់ទំនងផ្លូវភេទជាមួយពួកគេ៖ «ចំពោះក្មួយៗជាតារាៗ ជានារីមួយចំនួនអះអាងថា មានអ្នកធំៗ និងឧកញ៉ាៗ តាមស្រឡាញ់ខ្លួនច្រើនណាស់។ ឥឡូវខ្ញុំចង់ដឹងថា អ្នកធំមួយណា? ហើយឧកញ៉ាមួយណា? បើយ៉ាងៗហ្នឹងអ្នកធំវាច្រើនពេក។ និយាយអោយចំឈ្មោះមើល! និយាយអ៊ីចឹងខូចអ្នកធំគេអស់ហើយ»។
នៅពេលនេះ លោក ហ៊ុន សែន មិនចាំបាច់ប្រឹងវែកមុខមន្ត្រីជាន់ខ្ពស់របស់លោកណាមួយនោះទេ ដោយសារពេលនេះក្រុមជនលួចគ្រប់គ្រងគណនីហ្វេសប៊ុក របស់លោក ហ៊ុន ម៉ានី ឬហៅថា ហែគឃើរ (Hacker) បានលាតត្រដាងគ្មានសល់អស់ទៅហើយ។
កាលពីថ្ងៃពុធទី១៤ ខែកុម្ភៈ កន្លងទៅនេះ ជនអនាមិកបានបង្ហាញជាសាធារណៈតាមបណ្ដាញសង្គមហ្វេសប៊ុក ខ្ទេចខ្ទីគ្មានសល់នូវរឿងអាស្រូវស្នេហាយ៉ាងហិង្សាតាមបែបខាំផង និងកកេរផងរបស់លោក ហ៊ុន ម៉ានី ហើយបង្ហោះចេញតាមបណ្តាញសង្គមហ្វេសប៊ុក និងយូធូប (Youtube) យ៉ាងកក្រើក។
រឿងអាស្រូវដែលបានបែកធ្លាយនោះបានឲ្យដឹងថា លោក ហ៊ុន ម៉ានី បានឲ្យលុយតារាស្រីម្នាក់ឈ្មោះ ដួង ហ្សូរីដា ចំនួន ៤ពាន់ដុល្លារដើម្បីព្យាបាលជំងឺឈឺក ការនែបនិតចំណង់តណ្ហា និងដើម្បីឲ្យតារាស្រីរូបនេះជាឈ្មួញកណ្ដាលក្នុងការរកតារាស្រីផ្សេងៗទៀតមកកំដរលោក ហ៊ុន ម៉ានី។
នៅក្នុងសារឆ្លើយឆ្លងរវាងលោក ហ៊ុន ម៉ានី និងនាង ដួង ហ្សូរីដា ដែលបានបែកធ្លាយនោះ នាងបានប្រាប់ទៅលោក ហ៊ុន ម៉ានី ថា នារីដែលនាងបានរកឲ្យលោក ហ៊ុន ម៉ានី សុទ្ធតែជាក្រមុំព្រហ្មចារី ហើយលោក ហ៊ុន ម៉ានី អាចធ្វើអ្វីក៏បានទៅតាមការសប្បាយ។
រឿងដែលគួរអោយអនិច្ចារជាទីបំផុតនោះ គឺកញ្ញាម្នាក់ឈ្មោះ អាយីង (Ying MY)។ កញ្ញា អាយីង បានព្យាយាមសម្លាប់ខ្លួនដោយសារតែលោក ហ៊ុន ម៉ានី ឈប់ស្រលាញ់ និងមិនព្រមទទួលស្គាល់កូនក្នុងផ្ទៃរបស់នាង។ នាងបាននិយាយនៅក្នុងសារឆ្លើយឆ្លងជាមួយលោក ហ៊ុន ម៉ានី ថា បើនាងស្លាប់នាងនឹងតាមចងកម្មចងពៀរលោក ហ៊ុន ម៉ានី អស់មួយជីវិត។ ជាងនេះទៅទៀត កញ្ញារូបនេះក៏បានផ្ញើរូបភាពអារដៃសម្រក់ឈាមបញ្ជាក់អំពីការឈឺចិត្តរបស់នាងចំពោះការបោះបង់រូបនាងចោល។
ក្រៅពីកញ្ញា អាយីង ជនអនាមិកដែលជាអ្នកគ្រប់គ្រងគណនីរបស់លោក ហ៊ុន ម៉ានី ឬហៅថា ហែគឃើរ ក៏បានបង្ហាញរូបតារាស្រីមួយចំនួនទៀតបានទទួលរងនូវការខាំ និងកកេរ យ៉ាងជាំពេញខ្លួនរហូតបណ្តាលឲ្យគ្រោះថ្នាក់ព្យាបាលនៅមន្ទីរពេទ្យថែមទៀត។
អាស៊ីសេរី បានព្យាយាមសុំការបំភ្លឺបញ្ហានេះពីលោក ហ៊ុន ម៉ានី តាមគណនីហ្វេសប៊ុក របស់លោកដែរ តែនៅមិនទាន់មានការឆ្លើយតបនៅឡើយ។ ជាងនេះទៅទៀត អាស៊ីសេរី នឹងព្យាយាមសុំការបកស្រាយពីកញ្ញា ដួង ហ្សូរីដា ថែមទៀត ជុំវិញការបែកធ្លាយរឿងអាស្រូវស្នេហារបស់នាងជាមួយលោក ហ៊ុន ម៉ានី នោះ។
ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានអំពាវនាវដល់ស្ត្រីរងគ្រោះក្នុងករណីស្នេហាបែបហិង្សារបស់លោក ហ៊ុន ម៉ានី ហ៊ានចេញមុខទាមទាររកយុត្តិធម៌ និងការសង់សំណងជំងឺចិត្តដែលត្រូវបានកូនប្រុសរបស់លោក ហ៊ុន សែន រូបនេះ កេងប្រវ័ញ្ចផ្លូវភេទ និងបំផ្លាញសេចក្ដីថ្លៃថ្នូរក្នុងនាមជានារីខ្មែរ។
ជាងនេះទៅទៀត ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏បានទាមទារឲ្យលោក ហ៊ុន ម៉ានី លាឈប់ពីតួនាទីជាអ្នកតំណាងរាស្ត្រដោយសាររឿងអាស្រូវដែលបានបែកធ្លាយនេះ នឹងជះឥទ្ធិពលធ្ងន់ធ្ងរដល់ស្ថាប័ននីតិប្បញ្ញត្តិរបស់ជាតិ៕
ប្រភព៖ វិទ្យុអាស៊ីសេរី, ចុចស្ដាប់សំឡេង
0 ความคิดเห็น: