วันศุกร์ที่ 16 มีนาคม พ.ศ. 2561

កើតរឿងធំហើយ៖ លើកទី១បន់ឌឹតគ្រៀវជ្រូក លើកនេះហ៊ុនសែន លេងធ្ងន់ចោទចារកម្មអាមេរិកសម្លាប់លោកកែមឡី និងថាជុនចន្ទ័បុត្រ ជាចារកម្មរបស់ខ្លួន,រីឯឆាំឆានី បានប្រាប់បងប្អូនហើយថាម្នាក់ហ្នឹងកើតជម្ងឺសរសៃប្រសាទទេ! (មានវីដេអូ)


កើតរឿងធំហើយ បងប្អូនខ្មែរអើយ របបភ្នំពេញលេងចោទមហាអំណាចម្ដងហើយម្ដងទៀត លើកទី១ លោកបន់ឌឹតគ្រៀវជ្រូក សុខ ទូច បានចោទចារកម្មសហរដ្ឋអាមេរិកសម្លាប់លោកបណ្ឌិត កែម ឡី  លើកនេះលោក ហ៊ុន សែន លេងធ្ងន់ៗចោទចារកម្មសហរដ្ឋអាមេរិកសម្លាប់លោកបណ្ឌិតកែម ឡី និងថាលោក ជុន ចន្ទ័បុត្រ ជាចារកម្មរបស់ខ្លួនទៀតផង ចំណែកលោកឆាំ ឆានី ថាលោកបានប្រាប់បងប្អូនហើយថាម្នាក់ហ្នឹងកើតជម្ងឺសរសៃប្រសាទទេ! ។



លោកហ៊ុន សែន អះអាងថា លោកកំពុងឲ្យស៊ើបអង្កេតការបាញ់សម្លាប់លោក កែម ឡី ដោយ​លោក​​ដាក់ការសង្ស័យថាឃាតកម្មនេះបង្កឡើងដោយចារកម្មរបស់សហរដ្ឋអាមេរិក។

លោក​ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្ត្រាលី នាថ្ងៃនេះ បានថ្លែងថា លោកសោកស្តាយ ដែ​ល​​​ប្រ​ពន្ធលោក កែម ឡី លោកស្រី ប៊ូ រចនា សម្រេចចិត្តចូលរួមធ្វើបាតុកម្មនៅប្រទេសអូស្តា្រលីប្រឆាំងនឹងវត្តមានរូបលោក ដោយ​ថា លោ​កជា​អ្នក​នៅពី​ក្រោយការបាញ់សម្លាប់ប្តីអ្នកស្រី ។

លោក ហ៊ុន សែន បន្តទៀតថា  តាមការឲ្យដឹងពីភ្នាក់ងារចារកម្ម អ្នកដែល​បាញ់​សម្លាប់​ លោក កែម ឡី ជាចារកម្មរបស់សហរដ្ឋអាមេរិក។ លោកថាលោកកំពុងឲ្យគេស៊ើបអង្កេតលើករណីនេះ ។

លោក ហ៊ុន សែន បានបង្ហើបទៀតថា អនុប្រធានវិទ្យុអាស៊ីសេរី គឺលោក ជុន ចាន់បុត្រ ធ្លាប់និយាយរឿងនេះ ពេលអនុប្រធានវិទ្យុរូបនេះ ទៅជួបមេបញ្ជាការកងទ័ព និងកូនប្រុសលោក សុំជួយការពារសុវត្ថិភាព ដោយថាខ្លាចសហរដ្ឋអាមេរិកសម្លាប់ដូចលោកបណ្ឌិត កែម ឡី។


លោកថា៖ «ជុន ចាន់បុត្រ បានទៅជួបឧត្តមសេនីយឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច៧០ មុន ជុន ចាន់បុត្រ ជួប ហ៊ុន ម៉ា​ណែ​ត កូនប្រុសរបស់ខ្ញុំ។ តើ ជុន ចាន់បុត្រ និយាយថាម៉េចទេ គាត់សុំឲ្យឧត្តមសេនីយឯក ម៉ៅ សុផាន់ ជួយការពារផង ប្រយ័ត្ន​ពួ​កអាមេរិកសម្លាប់ដូច កែម ឡី»។

លោក ហ៊ុន សែន អះអាងថា លោកគាំទ្រការវិភាគរបស់លោក កែម ឡី ដោយលោកថាលោក កែម ឡី មិនមែន​ប្រឆាំ​ង​នឹង​រដ្ឋាភិបាល។ លោកថា លោក កែម ឡី គ្រោងជួបលោកនៅថ្ងៃទី១៨ និង១៩ខែកក្កដាឆ្នាំ២០១៦ ប៉ុន្តែថា ជាអកុសលលោក កែម ឡី ត្រូវបានគេ​បាញ់សម្លាប់នៅថ្ងៃទី១០ខែកក្កដា​ ។


សូមជ្រាបថា៖ ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា លោក​បណ្ឌិត្យ​សភាចា​រ្យគ្រៀវជ្រូក សុខ ទូច បាន​និយាយ​ថា ព្រឹត្តិការណ៍​ស្លាប់​របស់​លោក​វីរបណ្ឌិត កែម ឡី ជា​ជំហាន​នៃ​បដិវត្តន៍​ពណ៌​រៀបចំ​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​កណ្តាល របស់​សហរដ្ឋអាមេរិក ស៊ី​.​អាយ​.​អេ (CIA ) ដើម្បី​ធ្វើ​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា ។

ក្រៅពី​និយាយ​ចោទ​ខាងលើ​លោក សុខ ទូច ក៍បាន​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​បាតុកម្ម​ដែល​មាន​ហិង្សា​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា​កន្លង​ទៅ ក៍​ជា​សញ្ញា​នៃ​បដិវត្តន៍​ពណ៌​ដែល​រៀបចំ​ដោយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សហរដ្ឋអាមេរិក ហៅ​កាត់​ថា ស៊ី​.​អាយ​.​អេ (CIA) ហើយ​ថា​ប្រធាន​បក្ស​ប្រឆាំង លោក កឹ​ម សុខា ជា​កូនអុក​របស់​សហរដ្ឋអាមេរិក​ផង​ដែរ​។


គូសបញ្ជាក់ថា៖ លោក កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅកណ្តាលរាជធានីភ្នំពេញកាលពីខែកក្កដា ឆ្នាំ២០១៦ ហើយមានតែ​មនុស្សម្នាក់ប៉ុណ្នោះគឺ ជួប សំលាប់ ត្រូវបានតុលាកាឡ៍ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ៕


សូមបងប្អូនទស្សនាស្ដាប់សំដីរបស់លោក ហ៊ុន សែន ក្នុងឋានៈជានាយករត់មុនត្រីនៃព្រះរាជ អា ណា ចាក់ ខ្មែរ៖ 


Previous Post
Next Post

post written by:

0 ความคิดเห็น: