លោក ហ៊ុន សែន ធ្លាប់និយាយថា យើងចាប់ផ្តើមតាំងពីបាតដៃទទេ ចង់លុបបំបាត់ភាពក្រីក្រ ប៉ុន្តែលោក ហ៊ុន សែន និង ត្រកូលហ៊ុន ក្លាយជាអ្នកស្តុកស្តម្ភគ្រប់ ៗ គ្នាអស់ហើយ ប៉ុន្តែមិនទាន់ឃើញប្រជាជនខ្មែរបាត់បង់ភាពក្រីក្រទេ ។
ពីមួួយថ្ងៃទៅមួយថ្ងៃ មានតែបន្ថែមភាពក្រីក្រឲ្យប្រជាជនថែមទៀត ព្រោះប្រព័ន្ធសេដ្ឋកិច្ចរបស់ជាតិទាំងមូលត្រូវបានត្រកូលហ៊ុនក្តោបក្តាប់ទាំងស្រុង រយៈពេលជាង ៤០ ឆ្នាំមកនេះ លោក ហ៊ុន សែន បានកសាងអាណាចក្រជំនួញយ៉ាងធំមហិមា ដែលអ្នកផ្សេងមិនអាចប្រណាំងប្រជែងបាន ។
ព្រោះតែអាណាចក្រជំនួញជាវល្លិ៍រួបរឹតសេដ្ឋកិច្ចខ្មែរនេះឯង សេដ្ឋកិច្ចរបស់ប្រជាជនដទៃក្រៅពីត្រកូលហ៊ុនទើបមិនអាចលូតលាស់បាន ព្រោះពេញទៅដោយបក្សពួក សូម្បីតែកសិផលតូចតាចក៏មិនអាចមានទីផ្សារលក់ដែរ ។
ឥឡូវនេះ យើងក្រឡេកមើលកូនស្រីពៅរបស់លោក ហ៊ុន សែន ឈ្មោះ ហ៊ុន ម៉ាលី មានទឹកប្រាក់ជាង ៤២ លានដុល្លារក្នុងកុងធនាគារ តើនាងបានធ្វើអ្វីខ្លះ ទើបបានមានលុយច្រើនម្លេះ? តើយើងអាចត្រួតពិនិត្យប្រភពលុយរបស់នាងបានទេ អង្គភាពប្រឆាំងអំពើពុករលួយអាចត្រួតពិនិត្យលុយរបស់នាង ហ៊ុន ម៉ាលី ដែលជាកូនស្រីរបស់លោក ហ៊ុន សែន បានឬទេ? ឃើញថា មិនហ៊ានទេ បិទមាត់ដូចគេចុក ។
ពូជលួចជាតិ ៖ ជាង ៤២ លានដុល្លារ ទាំងនៅក្មេងខ្ចី !
ហ៊ុន ម៉ាលី កូនស្រី ហ៊ុន សែន និងត្រូវជាប្រពន្ធ សុខ ពុទ្ធិវុទ្ធ គិតត្រឹមឆ្នាំ២០១២ តែក្នុងកុងធនាគារមួយ HSBC នាងមានលុយ ជាង ៤២លានដុល្លារអាមេរិក។
នេះមិនគិតលុយរបស់នាងនៅកុងធនាគារផ្សេងៗទៀតដូចជា កាណាឌីយ៉ា អេស៊ីលីដា មៃបេង និងធនាគារនៅស្រុកថៃបន្ថែមទៀតទេ។ ចុះមកដល់ពេលនេះ ២០១៨ តើនាងមានលុយប៉ុន្មានទៅ?
ប្រភព ៖ ខ្មែរ សុវណ្ណភូមិ
0 ความคิดเห็น: