សឹកសងគំនុំ៖ បែកធ្លាយការសំងាត់ពីប្រភពព័ត៌មានផ្ទៃក្នុងច្បាស់ការណ៍បង្ហើបថា ឌី វិជ្ជា ត្រៀមសងសឹក នេត សាវឿន អគ្គស្នងការនគរបាលជាតិ!
លោក ហុក ឡងដោក ហៅ ឌី វិជ្ជា ត្រូវជាកូនប្រុសរបស់ខ្មោចលោក ហុក ឡុងឌី ដែលស្លាប់ដោយគ្រោះថ្នាក់យន្តហោះ ប៉ុន្តែគេចុះផ្សព្វផ្សាយថា ស្លាប់ដោយសាររន្ទះបាញ់នោះ ឥឡូវនេះ កំពុងតែត្រៀមខ្លួនឡើងជាអគ្គស្នងការនគរបាលជាតិជំនួស នេត សាវឿន ហើយលោក នេត សាវឿន ហាក់ដូចជាដឹងខ្លួនដែរ បានទិញសញ្ជាតិនៅប្រទេសក្រៅសម្រាប់ភៀសខ្លួនទៅរស់នៅ ។
យោងតាមប្រភពព័ត៌មានផ្ទៃក្នុងច្បាស់ការណ៍បង្ហើបថា៖ សឹកសងគំនុំនេះនឹងផ្ទុះឡើងនៅពេលណាមួយ ។
ហ៊ុន សែន បំផ្លាញទាំងពូជខ្លួន ឡងដោក សម្ងំពួនលាក់កំនួចសងសឹក !
មិនយូរទេ ហុក ឡងដោក (ឌី វិជ្ជា) ឬ បងវែក ដែលជាកូនប្រសារ ហ៊ុនសែន នឹងកាន់កាប់តំណែងជាអគ្គស្នងការនគរបាលជាតិទាំងស្រុង ព្រោះថាពេលនេះ ហុក ឡងដោក ត្រូវបានតែងតាំងជាអគ្គស្នងការរងអម នេត សាវឿន រួចហើយ។ ពោលអ្វីៗ ហ៊ុន សែន បានបម្រុងទុកជាស្រេច។
សូមបញ្ជាក់ថា ហ៊ុន សែន ហ៊ុន ណេង និង ហ៊ុន សាន បីនាក់បងប្អូននេះអត់ត្រូវគ្នាទេ។ សម្រាប់ ហុក ឡងដោក គឺគំុំជាងគេជាមួយ នេត សាវឿន ហើយត្រៀមកាសងសឹក ជាមួយ នេត សាវឿន ដែលបានណែបនិតហិតខ្លិនប្រពន្ធរបស់ខ្លួន ព្រោះខ្លួនមិនអាចធ្វើស្អីៗ ហ៊ុន ម៉ាណា កើត មានតែសងសឹកជាមួយ នេត សាវឿនដើម្បីរំសាយកំហឹង ហើយការណ៍នេះត្រូវតែសុខចិត្តធ្វើអាវែក ខ្ចីដៃ ហ៊ុន ម៉ាណា និងហ៊ុន សែន ប្រើសិន ។ ជាពិសេស ហុក ឡងដោក មិនភ្លេចរឿងឪខ្លួន ហុក ឡងឌី ដែលត្រូវបាន ហ៊ុន សែន បានឃុបឃិតគ្នាជាមួយ សុខ គង់ សំលាប់ចោលឡើយ។
បញ្ជាក់៖ រឿងឧត្តម្ភាគចក្រត្រូវរន្ទះបាញ់វាជារឿងមិនអាចកើតមាន។ ដូច្នេះ ឡងដោក យល់ច្បាស់ណាស់រឿងនេះ។ ចំពោះឧត្តម្ភាគចក្រដែល ហុកឡងឌី តែងយកមកជិះគឺជួលពីក្រុមហ៊ុន សុខ គង់។
0 ความคิดเห็น: