នៅថ្ងៃអាទិត្យនេះ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី តេជោរហ៊ុន សែន បានបញ្ចេញប្រតិកម្មទៅនឹងសារបែកធ្លាយដែលបានចុះផ្សាយកាលពីពេលមុនថា មានការជួលមនុស្សឲ្យទៅចូលរួមគាំទ្រលោក ហ៊ុន សែន នៅកិច្ចប្រជុំអាស៊ាន អូស្រ្តាលី ដោយហ៊ុន ម៉ាណែតចាត់ទុកគម្រោងធ្វើបាតុកម្មប្រឆាំងនឹងឪពុករបស់លោកនៅប្រទេសអូស្ត្រាលីថា ជាការលាបពណ៌ និងមាក់ងាយដល់ប្រជាពលរដ្ឋខ្មែរគ្នាឯង។ មុននឹងឈានដល់ការឆ្លើយតប សូមបងប្អូនរួមជាតិខ្មែរ អានមតិរបស់លោក ហ៊ុន ម៉ាណែត មានដូចខាងក្រោមនេះ៖
"ដល់ម៉ោងដែលគេបើកការវាយប្រហារ លាបពណ៌និងមាក់ងាយដល់ប្រជាពលរដ្ឋខ្មែរគ្នាឯងទៀតហើយ។
ជារឿយៗអោយតែមានប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដែលមានទស្សនៈគាំទ្ររាជរដ្ឋាភិបាល ហើយប្រើសិទ្ធិរបស់ខ្លួនតាមរយៈការបញ្ចេញមតិរបស់ខ្លួនគាំទ្ររាជរដ្ឋាភិបាល ឬចូលរួមក្នុងកម្មវិធីនានាដើម្បីជួបជុំអបអរនូវអ្វីដែលជាសមិទ្ធិផលជាតិឬដែលរាជរដ្ឋាភិបាលសម្រេចបាន គឺត្រូវបានអស់លោកមួយចំនួនដែលមាននិន្នាការប្រឆាំងរាជរដ្ឋាភិបាលនៅក្រៅប្រទេស ចោទពួកគាត់ថាជាជនលក់ឧត្តមគតិ ឬជាមនុស្សដែលគេទិញក្បាលបាន ឬពេលខ្លះរហូតដល់ប្រើពាក្យអសុរសទៅលើពួកគាត់ ដូចជាជេពួកគាត់ថាជា ខ្មោចស៊ីពេរ ជាដើម។
ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ប្រាកដណាស់គឺមានមនុស្សដែលមានទស្សនៈខុសគ្នាហើយ មិនថាប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសខ្មែរ ឬនៅប្រទេសអាមេរិក អូស្ត្រាលី ណូវ៉ែលស្សឺឡង់ អឺរ៉ុប ។ល។ អញ្ចឹងអស់លោកដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាលនៅតាមបណ្តាប្រទេសមួយចំនួន គួរតែយល់ហើយថានៅទីណាក៏មានប្រជាពលរដ្ឋដែលមានទស្សនៈស្របជាមួយអស់លោក និងអ្នកដែលមានទស្សនៈខុសពីអស់លោកដែរ។ ហើយបើអស់លោកតាំងខ្លួនជាអ្នកប្រជាធិបតេយ្យពិតៗ គួរតែអស់លោកទទួលស្គាល់ការពិតនេះ ហើយគួរបង្ហាញនូវកាយវិការ ឬការបញ្ចេញមតិ ប្រកបដោយភាពថ្លៃថ្នូរនិងការគោរពគ្នាផង។ ហើយការប្រឌិតរឿងមិនពិត ដើម្បីលាបពណ៌ប្រជាពលរដ្ឋខ្មែរដែលមានទស្សនៈខុសពីខ្លួន ថាជាជនលក់ឧត្តមគតិឬលក់ក្បាល ក្នុងតម្លៃនេះឬតម្លៃនោះគួរឈប់ទៅ ព្រោះវាជាការមើលងាយខ្លាំងណាស់ចំពោះពួកគាត់។ ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសដែលលោកបាននិងកំពុងមើលងាយនោះ ក៌ជាមនុស្សដែលមានកិត្តិយសនិងសេចក្តីថ្លៃថ្នូរ ហើយក៏ចង់បានការគោរពសិទ្ធិរបស់គាត់ដូចអស់លោកដែរ។
ជាពិសេស ចំពោះលោកពូខ្លះដែលតាំងខ្លួនជាមនុស្សចាស់ទុំ ហើយមានតំណែងខ្ពស់នៅក្រៅប្រទេសទៀតនោះ ការដែលលោកពូដុតបញ្ឆេះកំហឹងនៅក្នុងអារម្មណ៌របស់ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលមានទស្សនៈស្របជាមួយពូ ហើយដឹកនាំគាត់អោយទៅជេរប្រមាថ ទៅលើប្រជាពលរដ្ឋខ្មែរដែលមានទស្សនៈខុសពីពូនោះ មិនមែនជាសកម្មភាពមួយដែលបង្ហាញពីការបង្រួបបង្រួមគ្នាឬគោរពសិទ្ធិគ្នានោះទេ។ ផ្ទុយទៅវិញ វានាំអោយតែប្រជាពលរដ្ឋប៉ះអារម្មណ៏គ្នា រវាងអ្នកដែលពូនាំអោយទៅជេរ និងអ្នកដែលត្រូវគេជេរ។
ក្នុងនាមជាក្មេងជំនាន់ក្រោយ ខ្ញុំសូមជូនយោបល់ទៅលោកពូថា÷ ថ្វីត្បិតតែលោកពូមានវ័យចំណាស់និងមានឋានៈខ្ពស់នៅក្រៅប្រទេសក៏ដោយ ក៏សកម្មភាពរបស់ពូបានបង្ហាញពីកម្រឹតនៃភាពចាស់ទុំនិងសីលធម៌របស់លោកពូ។ បើសកម្មភាពរបស់លោកពូមិនសមរម្យឬគ្មានការទទួលខុសត្រូវ ក៌មហាជនជាពិសេសក្មេងៗជំនាន់ក្រោយក៏មិនគោរពដែរ។ សូមអរគុណ។" (លោក ហ៊ុន ម៉ាណែត)
ខាងក្រោមនេះជាសារឆ្លើយតបនឹងលោក ហ៊ុន ម៉ាណែត
តាមសម្តីសម្តៅដែលលោក ហ៊ុន ម៉ាណែត និយាយចេញមក សម្តែងថាវាជាការពិត មិនមែនជាការលាបពណ៌ទេ ព្រោះមានអ្នកគាំទ្ររដ្ឋាភិបាលនៅក្រៅប្រទេស ហើយអ្នកខ្លះគ្រាន់តែធ្វើជាអ្នកគាំទ្រហើយបញ្ចេញផែនការរបស់លោក ហ៊ុន ម៉ាណែតពិតមែន ចំណុចបញ្ហានៅត្រង់ថា បើដឹងថា មានអ្នកគាំទ្ររដ្ឋាភិបាល ហេតុដូចម្តេចក៏ប្រើលុយជាតិទៅចែកឲ្យក្រុមអ្នកគាំទ្រទាំងនោះ ពាក្យថា លុយជាតិ មិនមែនជាលុយរបស់ហ៊ុន ម៉ានី ឬ ហ៊ុន សែនឯណា តើឪពុករបស់លោក ឬ ខ្លួនលោកផ្ទាល់ដែលបង្ហាញតម្លាភាពក្នុងការចាយវាយថវិកាជាតិនៅពេលធ្វើដំណើរទៅកាន់ប្រទេសផ្សេង ៗ ឬទេ រួមទាំងអូស្រ្តាលីនៅពេលខាងមុខនេះផង ។
ហើយលោក ហ៊ុន ម៉ានី បានបន្ថែមទៀតថា គួរតែគោរពសិទ្ធរបស់អ្នកគាំទ្ររដ្ឋាភិបាលខ្លះផង យើងគាំទ្រសិទ្ធិបញ្ចេញមតិ ឬ ចូលរួម ប៉ុន្តែយើងប្រឆាំងតែរឿងការចែកលុយជាតិដល់អ្នកគាំទ្រទាំងនោះប៉ុណ្ណោះ ។
ហើយនៅចុងក្រោយ លោក ហ៊ុន ម៉ាណែត បាននិយាយដល់សីលធម៌របស់មនុស្សចាស់ទុំ ជាពិសេស សំដៅដល់លោក ហុង លឹម ដែលដឹកនាំធ្វើបាតុកម្មនោះ
មុននឹងនិយាយដល់សីលធម៌ លោក ហ៊ុន ម៉ាណែត ត្រូវណែនាំឪពុករបស់លោកជាមុនសិន បាតុករនៅអូស្រ្តាលីមិនបានដេកនឹកឃើញហើយដុតរូបទីងមោងរបស់លោក ហ៊ុន សែន ដែលជាឪពុករបស់លោកទេ ប៉ុន្តែព្រោះតែជាចរិតច្រឡោងខាម អ្នកលេងបាតផ្សាររបស់ឪពុកលោក ហ៊ុន ម៉ាណែតណឹងឯង បាតុកម្មទើបផ្ទុះឡើង ត្រូវសង្កេតមើលឲ្យច្បាស់ថា បាតុកម្មកើតព្រោះឪពុករបស់លោកដែលជាមនុស្សគ្មានសីលធម៌តាំងពីដើមទីមកម្លេះ ហេតុនោះ ការណែនាំមនុស្សចាស់ទុំនៅអូស្រ្តាលីនោះគ្រាន់តែជាការបាចអង្រ្កាមបញ្រ្ចាសខ្យល់ប៉ុណ្ណោះ មិនអាចយកជាការបានទេ ប្រសិនបើឪពុករបស់លោក ចេះគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋដទៃ មិនច្រឡោងខាមដាក់ពួកគាត់ ឬ បៀតបៀនភាគីប្រកួតនយោបាយដទៃ ប៉ុន្តែគោរពសិទ្ធិសេរីភាពរបស់ពួកគេប្រកបដោយសីលធម៌ជាមេដឹករបស់ប្រទេស ជឿថា អ្វី ៗ មិនអាចកើតឡើងបានទេ មានតែការគោរពស្រឡាញ់ពីប្រជាពលរដ្ឋនៅក្រៅប្រទេសថែមទៀត។
ការដែលលោក ហ៊ុន ម៉ាណែត បញ្ចេញប្រតិកម្មនេះ ព្រោះត្រូវការឆ្លើយតបទៅនឹងព័ត៌មានដែលលោក ឆាំ ឆានី ចុះផ្សាយ ដូចខាងក្រោម
ហើយខាងក្រោមនេះជាមតិឆ្លើយតបបន្ថែមរបស់លោក ឆាំ ឆានី
ឆាំ ឆានី សូមជម្រាបទៅ ហ៊ុន ម៉ាណែត ឲ្យជ្រាបថា វប្បធ៌មលាបពណ៌មិនមែនជារបៀបនៃការងារ ឬក៏ជាជំនាញរបស់ ឆាំ ឆានី ទេ តែវាជាជំនាញរបស់ត្រកូល ហ៊ុន តើ ដែលតែងតែលាបពណ៌ដល់អ្នករិះគន់ការដឹកនាំរបស់ខ្លួនថាជាក្រុមភាវរកម្ម ក្រុមឧទ្ទាមក្រៅច្បាប់ ឬថាជាក្រុមជនអគតិ ជាដើម ។
ហ៊ុន ម៉ាណែត ត្រូវដឹងផងដែរថា រាល់ពត៌មានដែល ឆាំ ឆានី ទទួលបានពីរឿងត្រកូល ហ៊ុន ទាំងរឿងការងារ និងរឿងលើគ្រែរបស់ត្រកូលនេះគឺ ឆាំ ឆានី មិនបានតាមមើលដោយផ្ទាល់នោះទេ តែដូចពាក្យចាស់លោកថាក្រដាសមិនអាចខ្ចប់ភ្លើងបាន ចឹងហើយបានជារឿងទាំងអស់ដែល ឆាំ ឆានី បានទទួលគឺដោយសារតែទង្វើរបស់ត្រកូល ហ៊ុន ធ្វើឲ្យអ្នកជិតខ្លួនទ្រាំលែងបាន បានជាពត៌មានតែងធ្លាយដល់ ឆាំ ឆានី ។
សូមរំលឹកថា ក្នុងដំណើរទៅអូស្ត្រាលីរបស់ ហ៊ុន សែន នៅថ្ងៃ១៧-១៨ មីនា ២០១៨ ខាងមុខនេះ ឆាំ ឆានី បានទទួលពត៌មានពីមន្ត្រីក្រសួងការបរទេសថា ក្រសួងការបរទេសដកថវិកា ២ពាន់លានរៀល សម្រាប់ក្រុមយុវជន (ម៉ាណែត នី និត) ចំនួន១០០នាក់ ដើម្បីថ្លៃធ្វើដំណើរ ហូបចុក ស្នាក់នៅ ក្នុងប្រទេសអូស្ត្រាលី ពួកគេទៅជាគណៈប្រតិភូប្រើវីសា officials លើលិខិតឆ្លងដែន ផ្លូវការ និងការទូត ។
ការងារស្នូលរបស់ក្រុមនេះគឺ បាតុកម្ម ប្រឆាំងក្រុមបាតុករខ្មែរ នៅអូស្ត្រាលី ក្នុងឱកាសសម្តេច ទៅចូលរួមប្រជុំ ដោយប្រើល្បិចចូលរួមជាមួយក្រុមបាតុករខ្មែរ អូស្ត្រាលី បង្កើតជាបញ្ហាដល់ខ្មែរអូស្ត្រាលី នេះជាផែនការណ៍របសក្រុមបងធំទាំងបួន ហ៊ុន សែន ហ៊ុន ម៉ាណែត ហ៊ុន ម៉ានី និង ហ៊ុន ម៉ានិត ។
ក្នុងដំណើរទៅអូស្ត្រាលីរបស់ ហ៊ុន សែន នាថ្ងៃ១៧-១៨ មីនា ២០១៨ ខាងមុខនេះ ឆាំ ឆានី ក៏បានទទួលពត៌មានច្បាស់ការមួយកាលពីថ្ងៃ24/2/2018 ពីអ្នករស់នៅប្រទេសអូស្ត្រាលីដែលស្និទ្ធនឹង ហ៊ុន ម៉ាណែត បានបង្ហេីបឲ្យដឹងថា ហ៊ុន ម៉ាណែត បានបញ្ជាមេបណ្តាញឈ្មោះ ម៉េង មុខរបរលក់នំបុ័ងនៅទីក្រុងស៊ីដនី ឲ្យដេីរប្រមូលមនុស្សទៅគាំទ្រ ហ៊ុន សែន ក្នុងពេលកិច្ចប្រជុំអាស៊ាន អូស្ត្រាលី ដោយក្នុងម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ៦០០ ដុល្លារសហរដ្ឋអាមេរិក ។
ប្រភពបញ្ជាក់ថា ថ្ងៃទី១៧-១៨ មិនា ២០១៨ ខាងមុខនេះ ហ៊ុន សែន នឹងទៅអូស្ត្រាលី ហើយគាត់និងជួលគេឲ្យមកទទួលគាត់ ក្នុងម្នាក់ទទួលបាន៦០០ដុល្លារ ចំពោះមេខ្យល់ដែលបបួលគេទៅបានចាប់ពី ៥នាក់ ទៅ៦នាក់ ហ៊ុន សែន នឹងថែមឲ្យ ១៥០ដុល្លារទៀត ក្នុងនោះមាន free សណ្ឋាគារ ម្ហូបអាហារ និងច្រៀងរាំលេងសប្បាយទៀតផងដែរ ៕ (Chham Chhany)
តោះទស្សនាឃ្លិបតាមវ៉ៃដល់ផ្ទះ របស់សម្តេចជោរ ដែលបកប្រែជាភាសាអង់គ្លេសរួចហើយ
ពាក្យចាស់លោកថា អណ្តាតជាអាថ៌កន្លង បានសុខទុក្ខផងព្រោះអណ្តាត ។ ឥឡូវនេះ លោក ហ៊ុន សែន កំពុងតែដេកមិនលក់បក់មិនល្ហើយ ព្រោះខ្មែរនៅទូទាំងពិភពលោក កំពុងត្រៀមដុតទីងមោងរូបលោក ហ៊ុន សែន ។
0 ความคิดเห็น: