ហេហេ កើតមកមិនដែលលឺ រុយចេះដុតកំហឹង! សុខឥសាន អ្នកពាំពាក្យអសុរោះគូថវាទគណបក្សប្រជាជនកម្ពុជា ប្រដូចមន្ត្រីសិទ្ធិមនុស្សចុះអង្កេតបញ្ហាដីធ្លីជាសត្វរុយដែលបំផុសពលរដ្ឋឲ្យផ្ទុះកំហឹង!
អ្នកពាំពាក្យអសុរោះគូថវាទរបស់គណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រដូចមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីសិទ្ធិលំនៅឋាន ដែលតាមអង្កេត បញ្ហាដីធ្លីទៅនឹងសត្វរុយ ដែលរង់ចាំដុតកំហឹងឲ្យមានការទាមទារតវ៉ា។ ប៉ុន្តែ មន្ត្រីសិទ្ធិដែលធ្វើការងារទាក់ទងបញ្ហាដីធ្លី និងសិទ្ធិមនុស្ស បដិសេធការចោទប្រកាន់នេះ។
អ្នកនាំពាក្យសមាគមអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ ថា អ្វីដែលសមាគមអាដហុកបានធ្វើពាក់ព័ន្ធបញ្ហាដីធ្លី គឺក្នុងនាមជាដៃគូដែលជួយដល់រដ្ឋាភិបាល ដូចដែលសមាគមបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ៖ «ពេលចុះវាស់វែងដីជូនប្រជាពលរដ្ឋអីណឹង គឺជាកិច្ចសហការដៃគូ ព្រោះករណីមួយចំនួនពលរដ្ឋមិនមានជំនឿ និងមិនចង់ចូលជិតជាមួយអាជ្ញាធរ យើងតែងជាស្ពានរវាងពលរដ្ឋជាមួយអាជ្ញាធរ»។
ការលើកឡើងដូចនេះដោយសារតែ សមាជិកព្រឹទ្ធសភា និងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានសរសេរនៅលើប្រព័ន្ធតេឡេក្រាមនៅ ថ្ងៃអង្គាទី១៣ ខែមីនានេះ ថា នៅពេលមានជម្លោះដីធ្លី ពួករុយ ដោយយកលេសមកសំអាងដូចជាសិទ្ធិមនុស្ស សិទ្ធិលំនៅឋាន ជាដើមនោះ មកបំផុសដុតកំហឹងឲ្យមានការតវ៉ាបះបោរ ទាមទារសិទ្ធិសេរីភាពសិប្បនិមិត្ត។
ជាងនេះទៅទៀត លោកចោទប្រកាន់ថា បញ្ហាដីធ្លីដែលនៅតែបន្តកើតមានព្រោះក្រុមបក្សប្រឆាំង កំពុងលើកទឹកចិត្តចលនានេះ បើឈ្នះបានដី បើចាញ់បានលុយ។ ហើយលោកចោទថា វិទ្យុឯករាជ្យ រួមមានអាស៊ីសេរី និងវីអូអេ ជាអ្នកជួយផ្សាយបំប៉ោងព័ត៌មានទាំងនោះ។
ការចោទប្រកាន់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជានៅពេលនេះ ខណៈជម្លោះដីធ្លីបានផ្ទុះឡើងវិញបន្ទាប់ពីស្ងប់ស្ងាត់អស់មួយរយៈ។
ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន និយាយថា ការប្រៀបធៀបក្រុមសិទ្ធិមនុស្សទៅជាសត្វរុយ គឺជាសេរីភាពរបស់ លោក សុខ ឥសាន។ ទោះជាយ៉ាងណាក៏ដោយ លោកបញ្ជាក់ថា អ្វីដែលលោកធ្វើគឺដើម្បីប្រយោជន៍របស់ពលរដ្ឋប៉ុណ្ណោះ៖ «គោលដៅរបស់បងមិនមែនបម្រើផលប្រយោជន៍ឲ្យគណបក្សនយោបាយ ឬក៏ភ្នាក់ងារបរទេសណាមួយទេ អ្វីដែលយើងធ្វើការដើម្បីផលប្រយោជន៍ពលរដ្ឋដែលគាត់រងផលប៉ះពាល់ជាក់ស្ដែងដែលគាត់កំពុងប្រើប្រាស់ដីធ្លីចិញ្ចឹមជីវិត»។
លោក ហ៊ុន សែន ក៏ធ្លាប់ព្រមានខ្លាំងៗថា បញ្ហាដីធ្លីកើតចេញពីខេត្តណា អាជ្ញាធរខេត្តនោះជាអ្នកដោះស្រាយ ប៉ុន្តែជម្លោះដីធ្លីនៅតែកើត ឡើងដដែល ស្របពេលឈ្មួញរកស៊ីដីធ្លីដែលកំពុងបង្កជម្លោះទាំងនោះ ជាមន្ត្រីគ្រាក់ៗ របស់បក្សកាន់អំណាច និងជាសាច់ញាតិរបស់លោក ហ៊ុន សែន៕
ប្រភព៖ វិទ្យុអាស៊ីសេរី, ចុចស្ដាប់សំឡេង
0 ความคิดเห็น: