วันพุธที่ 14 มีนาคม พ.ศ. 2561

ក្ដៅៗហុយៗ៖ ឈាមស្រែកស្បែកហៅ រកឃើញក្រុមជនដៃដល់ គប់ដុំថ្មឥដ្ឋនិងវាយដំធាក់បណ្ឌិតបុករត់ស្ទើរសល់ដង្ហើមចង្រិត! ជាក្រុមបាតដៃទី៣​ សុខ ពេញវុធ នេះឯង!


ពិតជាឈាមស្រែកស្បែកហៅមែន ក្រុមបុរសជាជនដៃដល់ គប់ដុំថ្មឥដ្ឋនិងវាយដំធាក់បណ្ឌិតបុកគេហើយរត់នោះ តាមពិត ជាកូនចៅសុខ ពេញវុធ គ្នាឯងសោះ ស៊ីភីភីដូចគ្នា មិនគួរណាដល់ថ្នាក់ណឹងសោះ ។

ច្បាស់ទេបងប្អូនស៊ីភីភី៖ សាបព្រោះសង្គមបែបណា ទទួលផលបែបនោះ គ្រាន់តែមុននិងក្រោយ មិនបែងចែកបក្សពួក មានក្រ មានអំនាចឬគ្មានឡើយ​


ជនដៃដល់ដែលសកម្មជាងគេក្នុងការវាយជនបង្កគ្រោះថ្នាក់ចរាចរណ៍ «បុករត់» បណ្ឌិត ស៊ុយ​ សារ៉េត​ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ​ណ៍​ គឺមានឈ្មោះ​ ភាច​ គឹមហាក់​ មានផ្ទះនៅភូមិវត្តលៀប ឃុំស្វាយប៉ោ ខេត្តបាត់ដំបង​ នៅចំខាងក្រោយវត្តលៀបក្បែមន្ទីរពេទ្យបង្អែក​ ខេត្តបាត់ដំបង​ ៕


ជននេះជាសព្វថ្ងៃជាសន្តិសុខខណ្ឌដូនពេញ ដោយក្រុមសន្តិសុខខណ្ឌនេះគ្រប់គ្រងដោយជនព្រៃផ្សៃឈ្មោះ សុខ ពេញវុធ (សព្វថ្ងៃឡើងជាអភិបាលខណ្ឌបន្ទាប់ពីពូកែខាងហិង្សា) ដែលល្បីល្បាញខាងប្រើហិង្សាមកលើពលរដ្ឋតវ៉ាដីធ្លីមិនថាប្រុសមិនថាស្រី កម្មកររោងចក្រ អ្នកកសែត និងបក្សប្រឆាំងនាពេលកន្លងមក ៕








ប្រភព៖ Chham Chhany

Previous Post
Next Post

post written by:

0 ความคิดเห็น: