วันอาทิตย์ที่ 4 มีนาคม พ.ศ. 2561

វឹកវរធំហើយ! វគ្គរាសីដាក់អារក្សជាន់ អ្នកជ្រកក្រោមក្លៀកត្រកូលហ៊ុន ចាប់ផ្តើមភ័យខ្លួនពួនលែងជិតត្បិតមានការប្លន់អំណាចនិងទ្រព្យសម្បត្តិ!


ប្រជាពលរដ្ឋខ្មែរក្ដីនិងជនបរទេសក្ដី មិនថានរណាៗក៏តែងតែដឹងច្បាស់ថា ត្រកូលហ៊ុន មានបានធូរធារដោយសារអំពើទុច្ចរិតជាប្រព័ន្ធ ហើយអំពើទុច្ចរិតទាំងនេះភាគច្រើនសហការជាមួយអ្នកនៅកៀកនឹងខ្លួន ឬថា ឧកញ៉ាជំនិត យល់ចិត្តយល់ថ្លើម ។

ពាក្យថា ឧកញ៉ា កើតឡើងព្រោងព្រាត ផ្កាយតារា រះពេញមេឃ គឺ សង្គមខ្មែរក្នុងរយៈពេលជាង ៤០ ឆ្នាំកន្លងមកនេះ ហើយឧកញ៉ាទាំងនោះក៏ក្លាយជាសេដ្ឋីមានបានគ្រប់ ៗ គ្នាដោយអំពើទុច្ចរិតសហការជាមួយ​នឹងត្រកូលហ៊ុននោះដូចគ្នា ។

ម្យ៉ាងទៀត ឧត្តមសេនីយ៍ក៏សម្បូរដែរ តែមិនសូវមានឥទ្ធិពលស្រូបយកធនធានដូចឧកញ៉ាប៉ុន្មានទេ បានត្រឹមតែជាអ្នកយាមការពារផលប្រយោជន៍របស់ឧកញ៉ា និង ត្រកូលហ៊ុន ប៉ុណ្ណោះ ។

ដោយសារអំពើទុច្ចរិតរបស់ត្រកូលហ៊ុន និង ឧកញ៉ាជាប្រព័ន្ធនេះឯង ទើបធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចជាតិស្ថិតក្នុងកណ្តាប់ដៃរបស់ពួកគេ ហើយប្រជាជនធ្លាក់ខ្លួនក្រីក្រលំបាកតោកយ៉ាក ត្បិតឥតការងារធ្វើ ឬ ដីស្រែចម្ការត្រូវបានរឹបអូសយកទៅដោយឥតសំណងសមរម្យ ប្រជាជនក៏ចាប់ផ្តើមភៀសខ្លួនចេញពីប្រទេសទៅធ្វើខ្ញុំកញ្ជះគេនៅឯប្រទេសដទៃដើម្បីចិញ្ចឹមក្រពះ ។

នៅពេលនេះដល់វគ្គរាសីដាក់អារក្សជាន់ហើយ  ត្រកូលហ៊ុនចាប់ផ្តើមប្រមូលអំណាច និងប្លន់ទ្រព្យសម្បត្តិពីអ្នកជិតស្និទ្ធទាំងនោះ ព្រោះនរណាក៏ដឹងដែរថា ហ៊ុន សែន តែងតែលើកទឹកចិត្ត ផ្តល់បុណ្យសក្តិ ឋានៈតួនាទី និងការងាររកស៊ីល្មើសច្បាប់ជាដើម ឲ្យបុគ្គលទាំងឡាយណាដែលបំរើ និងរកលុយឲ្យក្រុមគ្រួសារខ្លួន អស់រយៈពេលជិត ៤០ ឆ្នាំមកហើយ ។

កាលពីលោក ជា ស៊ីម នៅរស់ លោក ហ៊ុន សែន ដកហូតអំណាចពីអ្នកក្បែរខាងលោក ជា ស៊ីម ដូចជា​ ដកហូតអំណាចកងទ័ព ពីលោក កែ គឹមយាន ជាដើម ព្រោះខ្លាចលោក កែ គឹមយាន ធ្វើរដ្ឋប្រហារ​ទម្លាក់អំណាច ។

តែរឿងដែលយើងកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថា ជោគវាសនារបស់ក្រុមបាវព្រាវបំរើត្រកូល ហ៊ុន ទាំងនោះ ហាក់ដូចជាកំពុងស្រុតចុះយ៉ាងខ្លាំងដោយសារ ក្រុមគ្រួសារ ហ៊ុន សែន ប្លន់អំណាច និងទ្រព្យសម្បត្តិយកស្រស់ៗតែម្តង ជាក់ស្តែង ៖

១. បិសាចឆ្អឹងស ហ៊ុន ម៉ាណា ក្រៅពីប្លន់ទ្រព្យសម្បត្តិជាតិ ដូចជា អគារដ្ឋជាច្រើន មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន បិសាចរូបនេះបានប្លន់ទ្រព្យសម្បត្តិ ក្រុមហ៊ុន អគារពាណិជ្ជកម្ម ពីឧកញ៉ាធំៗដូចជា ឧកញ៉ា ថេង ប៊ុនម៉ា ឧកញ៉ា គង់ ទ្រីវ គិត ម៉េង បញ្ជាឃាតករបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ហើយទម្លាក់កំហុសឲ្យឧកញ៉ាយួន ថោង សារ៉ាត់ រួចហើយប្លន់យកទ្រព្យសម្បត្តិរបស់ឧកញ៉ា អឹង ម៉េងជឺ និងឧកញ៉ាយួន ថោង សារ៉ាត់ ជាដើម ។

២. ហ៊ុន ម៉ានិត ប្លន់តួនាទីនា​យក​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​របស់អគ្គ​បញ្ជាការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ​ ​ពីឧត្តមសេនីយ៍ជា តារា ។

ហ៊ុន ម៉ានិត​ កាន់​មុខ​តំណែង​ជា​ច្រើន​ក្នុង​ជួរ​រដ្ឋាភិបាល​ដូច​ជា​ នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​រង​នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ ​ជា​អនុ​ប្រធាន​គណៈ​កម្មការ​សម្រាប់​ដោះ​ស្រាយ​បញ្ហា​កូដកម្ម​ និង​បាតុកម្ម​ សមាជិក​នៃ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​កិច្ចការ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​កម្ពុជា​ អនុប្រធាន​​​នៃ​ក្រុម​តាមដាន​ភាព​អសកម្ម​នៅក្នុង​បក្ស និងជានា​យក​នៃ​នាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​របស់អគ្គ​បញ្ជាការដ្ឋាន​កង​យោធពល​ខេមរភូមិន្ទ​ ជាដើម ។

៣. ហ៊ុន ម៉ាណែត ប្លន់តំណែងនាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទពីលោក គន់ គីម ព្រោះលែងទុកចិត្តលោក គន់ គីម ។

ដោយសេចក្តីសន្និដ្ឋានទុកជាមុន មិនយូរទេ ដំណែងមេបញ្ជាកំពូលរបស់ជាតិនឹងធ្លាក់ដល់ដៃលោក ហ៊ុន ម៉ាណែត មិនខាន ព្រោះតាមមើលទៅ លោក ហ៊ុន សែនចាប់ផ្តើមមិនទុកចិត្តកងទ័ពបណ្តើរ ៗ ។

នៅពេលនេះ ត្រកូល ហ៊ុន មិនត្រឹមប្លន់ដំណែង និង ទ្រព្យសម្បត្តិពីបាវព្រាវបំរើនោះទេ តាមមើលទៅសូម្បីតែ នេត សាវឿន កូនប្រសារ ហ៊ុន ណេង ដែលជាបងបង្កើត ហ៊ុន សែន ក៏អាចបាត់បង់ដំណែងក្នុងពេលឆាប់ៗនេះដែរ ព្រោះពេលនេះ ហ៊ុន សែន បានតែងតាំង ឌី វិជ្ជា កូនខ្មោចយួន ហុក ឡង់ឌី និងជាអតីតប្អូនថ្លៃ នេត សាវឿន ( ប្តី ហ៊ុន ចន្ថា តែត្រូវ បិសាចឆ្អឹងស ហ៊ុន ម៉ាណា ប្លន់យក ) ជា​អគ្គ​ស្នងការរងនៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិហើយនោះ​៕



 ប្រភព៖ Chham Chhany

Previous Post
Next Post

post written by:

0 ความคิดเห็น: