วันศุกร์ที่ 30 มีนาคม พ.ศ. 2561

មិនទាន់អស់ឡើយ បងប្អូនអើយ! បែកធ្លាយការពិតមួយទៀតហើយ ត្រកូលហ៊ុន ត្រូវការលាងកិត្តិយសដោយយកលោក ឡាយ វណ្ណៈ ជាអ្នកទទួលរងថ្មបាក់រឿងឃាតកម្មអ្នកស្រីរូបស្អាត ចេវ សុវឌ្ឍនា !


សារពីមន្រ្តីម្នាក់៖ ផ្លូវលាងខ្លួនត្រកូលហ៊ុន!

តាមមើលបងប្អូនត្រកូលឡាយ (លោក ឡាយ វណ្ណៈ អតីតចៅហ្វាយខេត្តតាកែវ និងលោក ឡាយ ណារិទ្ធ ស្នងការរងខេត្តតាកែវ) អាចនឹងត្រូវបានគេរៀបចំអោយទទួលខុសត្រូវករណីឃាតកម្មលើស្រីស្រស់ ចេវ សុវឌ្ឍនា យ៉ាងពិតប្រាកដហើយគឺ ក្នុងគោលបំណងជួយស្តារកិត្តិយស មុខមាត់ឲ្យក្រុមគ្រួសារសម្តេច ហ៊ុន សែន។


ព្រោះថាតាំងពីបែកការណ៍រឿងស្រីស្រស់ ចេវ សុវឌ្ឍនា ជាស្រីលួចលាក់លោក ហ៊ុន ម៉ាណែត ហើយការស្លាប់របស់គាត់ត្រូវគេសង្ស័យថាឪពុកក្មេកគាត់ជានាក់ពាន់ព័ន្ធមក គឺមន្រ្តីក្នុងបក្សប្រជាជនជាច្រើនតាមក្រសួង តាមខេត្ត កាន់តែស្អប់និងមានគំនិតអវិជ្ជមានចំពោះគ្រួសារសម្តេច ហ៊ុន សែន ខ្លាំងឡើងៗ។


ដូច្នេះ រឿងនេះតាមមើលត្រកូលឡាយ ត្រូវគេរៀបចំអោយទទួលខុសត្រូវរឿងហ្នឹងហើយ ដើម្បីលាងខ្លួនអោយគ្រួសារសម្តេច។


*បញ្ជាក់៖ តាមព័ត៌មាននានាបានផ្សាយគឺគ្រាន់តែ ឡាយ វណ្ណៈ ត្រូវបានដកភ្លាម ខាងនគរបាលព្រហ្មទណ្ឌពីក្រសួងមហាផ្ទៃបានកោះហៅ ឡាយ ណារិទ្ធ មកសាកសួរ និងស៊ើបអង្កេតភ្លាមលើករណីឃាតកម្មនេះ។


ប្រភព៖ ប៉ាង សុខឿន - Khmer Sovannaphumi​​ និង Chham Chhany





Previous Post
Next Post

post written by:

0 ความคิดเห็น: