วันจันทร์ที่ 12 มีนาคม พ.ศ. 2561

សឹកសងគំនុំលើដងផ្លូវ គ្រោះថ្នាក់​ចរាចរណ៍​ជា​ឃាតករ​សម្លាប់​មនុស្ស​លេខ​១ នៅក្នុងប្រទេសកម្ពុជា និងជាវដ្តឃាតពីប្រជាទណ្ឌ តើហិង្សាកើតចេញពីណា?


គ្រោះថ្នាក់​ចរាចរណ៍​ នៅ​តែ​ជា​បញ្ហា​កង្វល់​នៅ​កម្ពុជា គ្រោះថ្នាក់​ចរាចរណ៍​ជា​ឃាតក​រសម្លាប់​មនុស្ស​លេខ​១ នៅ​កម្ពុជា។ គ្រោះថ្នាក់​នេះ​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន ដូចជា បើកបរ​លើស​ល្បឿន​កំណត់ បើកបរ​ពេល​ស្រវឹង ការ​ផ្ទុក​លើស​ទម្ងន់ បើក​ប្រជែង​គ្នា ឬ​បើកបរ​ធ្វេសប្រហែស​ជាដើម និងអ្នក​បើកបរ​នៅ​លើ​ដង​ផ្លូវ​មួយ​ចំនួន​មិន​ធ្លាប់​បាន​រៀន​ច្បាប់​ចរាចរណ៍ ហើយ​ថែម​ទាំង​ទិញ​ប័ណ្ណ​បើកបរ​ទៀត​ផង។ អ្នក​ខ្លះ អាច​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត​ដោយ​មិន​ចាំបាច់​យក​យានយន្ត​ឡើង​ជញ្ជីង​ឡើយ ដោយ​ពួក​គេ​គ្រាន់​តែ​យក​ប្រាក់​ទៅ​បង់​ឆៀក​ជា​ការ​ស្រេច។

ប៉ូលិស​ចរាចរណ៍​តាម​ដង​ផ្លូវ​ក៏​នៅ​តែ​ត្រូវ​ពលរដ្ឋ​ចោទ​ថា ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​ឡាន​ផ្ទុក​លើស​ទម្ងន់​ជា​ថ្នូរ​នឹង​លុយ​សគុណ​ផាក​ពិន័យ​ដោយ​មិន​ចេញ​វិក្កយបត្រ ឬ​ពិន័យ​លើស​ចំនួន​កំណត់។ បន្ថែម​ពី​នេះ ស្ថានភាព​ផ្លូវ​នៅ​មាន​ភាព​រញ៉េរញ៉ៃ អ្នក​លក់​ដូរ លក់​លើ​ចិញ្ចើម​ផ្លូវ ចត​យានយន្ត​លើ​ផ្លូវ​ស្អេកស្កះ ដោយ​មិន​មាន​សមត្ថកិច្ច​រារាំង។ អ្នក​លក់​ដូរ​តាម​ដង​ផ្លូវ​ទាំង​អស់​ត្រូវ​បង់​លុយ​ថ្លៃ​សណ្ដាប់ធ្នាប់​ឲ្យ​ប៉ូលិស​មូលដ្ឋាន​ជា​រៀងរាល់​ខែ។


ទាក់ទងរឿងសឹកសងគំនុំលើដងផ្លូវក្នុងប្រទេសកម្ពុជា ជាវដ្តឃាតពីប្រជាទណ្ឌ សូមរំលឹកថា កាលពី រសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋតាមដេញវាយប៉ុនប៉ងសម្លាប់អ្នកបើកបរ និងវាយកម្ទេចរថយន្តទំនើបមួយគ្រឿង ម៉ាក Gac GSS Super ពាក់ស្លាកលេខ ភ្នំពេញ 2AP 9719 បើកបរដោយបុរស់ម្នាក់មិនស្គាល ត្រូវបានសាក្សីអះអាងថា បានបើកបុករះតាមផ្លូវពីម្តុំទួលសង្កែ ខណ្ឌទួលសង្កែ បើករត់គេចរហូតដល់ម្តុំពេទ្យលោកសង្ឃ ខណ្ឌទួលគោក ។

ទាក់ទងរឿងនេះ នៅលើទំព័រហ្វេសប៊ុករបស់ព្រះមហាភិរម្យ​ (Maha Phirum) បានសរសេរបញ្ចេញទស្សនៈ មានដូចខាងក្រោមនេះថា៖  ហិង្សាកើតចេញពីណា?

ហិង្សាកើតចេញពីទោសៈ ទោសៈកើតចេញពីកោធៈ កំហឹង កំហឹងកើតចេញពីបដិឃៈ សេចក្តីឃ្នើសចិត្ត បដិឃៈ កើតចេញពីអរតិ សេចក្តីមិនពេញចិត្ត ឬ ខ្នក់ចិត្ត ។


ឫសគល់នៃការប្រទូស្តរ៉ាយ គឺ ការដែលបុគ្គលណាមួយមិនពេញចិត្តនឹងអ្វីមួយដែលតែងផ្តល់ផលអវិជ្ជមានមកដល់ខ្លួន ។ ករណីរដ្ឋាភិបាលរំលាយគណបក្សសង្រ្គោះជាតិចោល ធ្វើឲ្យមនុស្សជាង ៣ លាននាក់ កើតអរតិ គឺ សេចក្តីខ្នក់ចិត្ត ហើយអរតិនេះអាចនឹងផ្ទុះនៅពេលណាមួយ រដ្ឋាភិបាលតែងអួតថា រក្សាសន្តិភាព ប៉ុន្តែបែរជាសាងកំហឹងឲ្យមនុស្សគ្រប់ពេលវេលា តើនេះឬ គឺ បំណងល្អរបស់រដ្ឋាភិបាលដែលដឹកនាំទាំងងងឹតងងុលហើយឥឡុវនេះចាប់ផ្ទុះបណ្តើរ ៗ ហើយ ព្រោះអយុត្តិធម៌សង្គមកកគរច្រើនឡើងពេក រហូតដល់មនុស្សទប់អរតិមិនជាប់ក៏ឡើងដល់ថ្នាក់កោធៈ ហើយក៏ឡើងអង្សាដល់បដិឃៈ ហើយទីបំផុតក៏ផ្ទុះទោសៈប្រទូស្តរ៉ាយ ក្លាយជាអំពើហិង្សា ។


អំពើហិង្សាកើតចេញពីការសន្សំអយុត្តិធម៌សង្គមច្រើនឡើង ការមិនទុកចិត្តលើប្រព័ន្ធដោះស្រាយតាមផ្លូវច្បាប់ជាចំណុចផ្តើមនៃហិង្សា ព្រោះភ្លើងទោសៈបានដក់ជាប់ក្នុងចិត្តប្រកបដោយបដិឃៈរួចជាស្រេច ប្រៀបដូចហ្គាសដែលត្រៀមនឹងផ្ទុះគ្រប់ពេលនៅពេលជួបភ្លើង ។ នៅពេលហិង្សាកើតឡើងហើយយើងទើបចាប់ផ្តើមនិយាយពីសីលធម៌ គុណធម៌ ឬ សន្តិភាព ជាដើម ចាត់ជាការនិយាយខុសឫសគល់នៃហេតុការណ៍ ។ បើយើងត្រូវការលុបបំបាត់ហិង្សា វាគួរតែចាប់ផ្តើមពីខ្លួនយើងជាមុនសិនហើយសឹមរំគាយទៅដល់អ្នកដទៃ ទើបសមរម្យជាង ៕ (Maha Phirum)


និងនៅលើទំព័រហ្វេសប៊ុករបស់ Rith Sorangsey បានសរសេរបញ្ចេញទស្សនៈ មានដូចខាងក្រោមនេះថា៖  អស់ទំនុកចិត្តលើរឿងក្តី

សូមនិយាយបន្តិចរឿង បើកឡានបុកគេហើយរត់គេច។ បញ្ហានេះគឺវាមានកត្តាជាច្រើនត្រូវនិយាយ

១-អ្នកបង្កខ្លះ មិនចង់ទទួលខុសត្រូវ ។ បុកគេហើយរត់គេច ជាហេតុនាំកំហឹងឱ្យកើតឡើង

២- អ្នកបង្កខ្លះ មិនចង់រត់ទេ តែខ្លាចពលរដ្ឋ វាយ ម្ល៉ោះហើយក៏បើករត់ទៅ ។ នេះជាហេតុនាំឱ្យកំហឹងកើតឡើងដែរ ។

៣-ពលរដ្ឋអស់ជំនឿមេដឹកនាំ ដែលមិនដែលទទួលខុសត្រូវ តាមផ្លូវច្បាប់ទេ ។ អ្នកមានលុយ ឬបណ្តាស័ក្តិច្រើនតែ រត់រួចខ្លួន។ ម្ល៉ោះហើយ នាំឱ្យពលរដ្ឋ លេងទុកចិត្ត ពួកមន្ត្រី ក៏នាំចេញមុខជួយជនរង់គ្រោះ ដោយប្រើកម្លាំងទៅលើជនបង្ក ។


សរុបមក គឺរឿងអយុត្តិធម៌ វាមានទំហំធំណាស់ បានជាពលរដ្ឋ ចេញមុខមកកាត់ក្តី តាមកំហឹង ។ រឿងនេះ បើពលរដ្ឋភ្ញាក់រលឹក ដូចជាពេលយ៉ាងៗនេះ ហើយរួមគ្នាដេញ មន្ត្រីខូច ដែលក្បត់ជាតិ កាត់ដីឱ្យបរទេស តាំងពីមុន ដល់ឥឡូវប្រហែលកម្ពុជាក្រោមមិនធ្លាក់ក្នុងដៃបរទេសឡើយ៕







Previous Post
Next Post

post written by:

0 ความคิดเห็น: