วันอังคารที่ 6 มีนาคม พ.ศ. 2561

បែកធ្លាយរឿងរាសីដាក់អារក្សជាន់៖ មហារីកលំពែងចោះស៊ីរូងខាងក្នុងសម្តេចជោរ ធ្វើម្តេចហ្ន៎នឹងក្រាញអំណាចបាន ១០ ឆ្នាំទៀតទៅ?


រឿងប្រើល្បិចខ្មៅយកលេសក្រាញអំណាច សម្តេចជោរមានគ្រប់រូបបែប ទោះរូបបែបអាក្រក់ថោកទាបប៉ុនណា ក៏សម្តេចជោរនៃកម្ពុជាហ៊ានធ្វើទាំងអស់ ។

អាយុសង្ខាររបស់សម្តេចជោរកំពុងតែទ្រុឌទ្រោមចុះៗជារៀងរាល់ថ្ងៃ ប៉ុន្តែសម្តេចជោរនៅតែស្រែកឡូឡាថា នឹងបន្តក្រាញអំណាច ១០ឆ្នាំទៀត ខ្លាចថាមិនអាចទៅរួចទេដឹង ព្រោះរោគមហារីកលំពែងបាន​កំពុងចោះស៊ីរូង​ផ្ទៃក្នុងជារៀងរាល់ថ្ងៃដើម្បីផ្តាច់ផ្តិលអំណាចរបស់សម្តេចជោរ ។

តទៅនេះជាជាសារឆ្លើយតបគ្រាន់តែកែអផ្សុកពេលសម្តេចជោរខឹងក្រោធខ្លាំងរឿងក្រាញអំណាច៖រស់បាន ១០ ឆ្នាំទៀត ដើម្បីបន្តអំណាចទេពូ ?


ក្នុង​ពិធី​សម្ពោធនៅវត្ត​ឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ​ នៅថ្ងៃទី ០៥ ខែ មីនា ម្សិលមិញនេះ ហ៊ុន សែន បាននិយាយយ៉ាងក្រេវក្រោធថា លោកនឹងបន្តកាន់អំណាចយ៉ាងតិច ១០ ឆ្នាំទៀត គឹ កាន់អំណាចរហូតក្រុមប្រឆាំងស្លាប់អស់ ។

ជាការឆ្លើយតបចំពោះការអះអាងបន្តអំណាចរបស់ ហ៊ុន សែន នេះ មន្ត្រីនៅកៀកៗ ហ៊ុន សែន ម្នាក់បានស្នើរសុំឲ្យ ឆាំ ឆានី ផ្សាយឡើងវិញនូវប្រភេទជម្ងឺមហារីលំពែង ដ៏ធ្ងន់ធ្ងររបស់ ហ៊ុន សែន ដើម្បីជាការដាស់តឿនក្រើនរំលឹកសម្តេចឲ្យគិតពីផលប្រយោជន៍ជាតិ និងពលរដ្ឋមុនពេលគាត់លាចាកលោក ។

សូមរំលឹកថា៖ កាលពីថ្ងៃ ២៦ វិច្ឆិកា ២០១៧ ជម្ងឺមហារីកលំពែងរបស់លោក ហ៊ុន សែន បានធ្វើទុកខ្លាំង ហើយត្រូវបាន គិត ម៉េង យកយន្តហោះផ្ទាល់ខ្លួនរបស់គាត់ដឹកទៅសាំងហ្គាពួ ។

ជម្ងឺរបស់ ហ៊ុន សែន ធ្វើទុកខ្លាំងបន្ទាប់ពី ហ៊ុន សែន បញ្ចេញកំហឹងយ៉ាងក្រេវក្រោធដល់លោក សម រង្ស៊ី មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាជិក សមាជិការ CNRP ដែលមិនព្រមចុះចូល CPP តាមការអូសទាញរបស់គាត់ និងការចុះផ្សាយរបស់ ឆាំ ឆានី ពីការបែកបាក់ផ្ទៃក្នុង CPP នៅក្នុងកិច្ចសំណេះសំណាលជាមួយតំណាងកម្មករ កម្មការិនី នៅកោះពេជ្រ ។


ប្រភពបញ្ជាក់ថា ហ៊ុន សែន សន្លប់ពីរថ្ងៃនៅក្នុងមន្ទីរពេទ្យសាំងហ្គាពួ ហើយខណះពេល ហ៊ុន សែន សន្លប់ ក្រុមគ្រួសារ និងពួកមន្ត្រីស្និទ្ធត្រកូល ហ៊ុន បាននិមន្តព្រះសង្ឃពីកម្ពុជាទៅសាំងហ្គាពួរ ធ្វើពិធីសូត្រមន្ត រំដោះគ្រោះ រួមមានស្តេចសង្ឃ ទេព វង់ នន្ទ ង៉ែត និង ប៊ូ គ្រី ជាដើម ។

ក្នុងពិធីនោះ ក៏មានការទស្សន៍ទាយដែលអាចារ្យ ដឹកនាំពិធីតម្រូវឲ្យក្រុមគ្រួសារត្រកូល ហ៊ុន ចែកក្តាមជ្ឈូសដើម្បីរំដោះគ្រោះផងដែរ ចឹងហើយបានជា ហ៊ុន ម៉ា ចែកក្តាមជ្ឈូសឲ្យពលរដ្ឋនៅស្រុកប្រសាទបាល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី៦ មករា ឆ្នាំ២០១៧ កន្លងទៅ ។

សព្វថ្ងៃដើម្បីបំបាត់ការឈឺចាប់ ហ៊ុន សែន តែងប្រើថ្នាំញៀន បើស្ថានភាពជម្ងឺដុនដាបបែបនេះតើ ហ៊ុន សែន អាចរស់បាន ១០ ឆ្នាំទៀតទេ ?




ប្រភព ៖ Chham Chhany

Previous Post
Next Post

post written by:

0 ความคิดเห็น: