ចរន្តក្ដៅនៅលើបណ្ដាញសង្គមខណៈនេះ គេចមិនផុតពីព័ត៌មានរឿងសំដីគឃ្លើនរបស់លោកហ៊ុន សែន លេងទាំងកំរោល ដោយបានចោទចារកម្មរបស់សហរដ្ឋអាមេរិក ជាអ្នកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ។ លោក ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ នៅប្រទេសអូស្ត្រាលី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ កន្លងមកនេះ លោកបានថ្លែងថា តាមការឲ្យដឹងពីភ្នាក់ងារចារកម្ម អ្នកដែលបាញ់សម្លាប់លោក កែម ឡី ជាចារកម្មរបស់សហរដ្ឋអាមេរិក។ លោកថាលោកកំពុងឲ្យគេស៊ើបអង្កេតលើករណីនេះ ។
នៅលើទំព័រហ្វេសប៊ុក របស់លោក ឆាំ ឆានី ក៏បានសរសេរចុះផ្សាយទាក់ទងរឿងលោកហ៊ុន សែន បានចោទចារកម្មរបស់សហរដ្ឋអាមេរិកបាញ់សម្លាប់លោកបណ្ឌិតកែមឡី នេះផងដែរ មានដូចខាងក្រោមនេះ៖ ហ៊ុន សែន ឆ្គួតហើយ
ហ៊ុន សែន ស្រែកកោកៗនៅអូស្ត្រាលីចំពោះមុខអ្នកគាំទ្រកាលពីម្សិលមិញ ១៦ មីនា ២០១៨ ថា CIA អាមេរិកបាញ់សម្លាប់លោក កែម ឡី ។
ឆាំ ឆានី ឆ្ងល់ថាបើ CIA អាមេរិកជាអ្នកសម្លាប់លោក កែម ឡី មែន ចុះម៉េចបានជារបប ហ៊ុន សែន មកចាប់ ជួប សម្លាប់ កាត់ទោសដាក់គុកមួយជីវិតទៅវិញ នេះមិនមែនជាទង្វើរដ៏ឆ្គួតលីលារបស់ ហ៊ុន សែន ទេ ?
ករណីឃាតកម្មលោក កែម ឡី នេះ ក្រៅពីចាប់ ជួប សម្លាប់ មកកាត់ទោស របប ហ៊ុន សែន មិនបានបង្ហាញភស្តុតាងជាក់លាក់ណាមួយឲ្យគ្រួសារសព និងពករដ្ឋទទួលយកបានឡើយ ដែលសូម្បីតែវីដេអូបាញ់សម្លាប់លោក កែម ឡី នៅស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) ក៏មិនហ៊ានបញ្ចេញដែរ ។
សូមរំលឹកថាលោក កែម ឡី ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ លោកបណ្ឌិត កែម ឡី ត្រូវបានសាធារណជនជាច្រើនបានស្គាល់លោកតាមរយៈការវិភាគលើបញ្ហាសង្គម ស្ថានភាពនយោបាយ សិទ្ធិមនុស្ស ការអភិវឌ្ឍប្រទេសនៅលើប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ ហើយលោកត្រូវបានពលរដ្ឋខ្មែរដែលគាំទ្រការវិភាគរបស់លោក ហៅថាជាអ្នកវិភាគឯករាជ្យ ដែលនិយាយចំៗទាក់ទងនឹងភាពអសកម្មរបស់រដ្ឋាភិបាល និងបញ្ហាផ្សេងៗទៀត ទោះបីជាលោកបានដឹងជាមុនថា លោកប្រឈមនឹងការបាញ់សម្លាប់ដោយប្រការណាមួយក្ដី ។
ប្រភពជាច្រើនបានដាក់ការសង្ស័យថា ហ៊ុន តូ ជាអ្នកសម្លាប់លោក កែម ឡី ៕
ប្រភព៖ ChhamChhany
0 ความคิดเห็น: