วันอังคารที่ 20 มีนาคม พ.ศ. 2561

ពាក្យចាស់ខ្មែរ«បើមិនអាច់ម៍កុំផោមអោយឆ្កែអរ» ឬ «បើចិត្តកូនប្រុស ដើមទ្រូង៥ហត្ថ មិនមែនខ្លាំងតែមាត់ទេ»!


ពាក្យចាស់ខ្មែរ«បើមិនអាច់ម៍កុំផោមអោយឆ្កែអរ» ឬ «បើចិត្តកូនប្រុស ដើមទ្រូង៥ហត្ថ មិនមែនខ្លាំងតែមាត់ទេ»!

បើ ហ៊ុន សែន ហ៊ានអះអាងថាអ្នកសំលាប់លោកបណ្ឌិត កែម ឡី គឺជាចារកម្មអាមេរិកហ៊ុន សែន គួរតែចាត់ការទៅ ព្រោះនេះជារឿងជាតិនឹងជាតិ ជារឿងដែលគ្មានប្រទេសណាទទួលយកបានឡើយ។


ជាក់ស្តែងថ្មីៗនេះ អាមេរិកបានបណ្តេញមន្រ្តីទូតសូវៀតជាង៣០នាក់ពីទឹកដីអាមេរិកគ្រាន់តែរឿងចោទពីការជ្រៀតជ្រែកកិច្ចការបោះឆ្នោតនៅអាមេរិកកន្លងមកប៉ុណ្ណោះ។ រីឯអង់គ្លេសវិញគឺកំពុងបើកការស៊ើបអង្កេតយ៉ាងក្តៅគគុកមកលើរដ្ឋាភិបាលសូវៀត និងបណ្តេញមន្រ្តីទូតសូវៀត២៣នាក់ចេញពីទឹកដីអង់គ្លេសភ្លាមៗផងដែរទាក់ទងរឿងករណីឃាតកម្មអតីតចារកម្មសូវៀតឈ្មោះ Nikolai Glushkov ដែលរត់ភៀសខ្លួនពីសូវៀត និងកំពុងស្នាក់នៅប្រទេសអង់គ្លេស។ ជាការឆ្លើយតប សូវៀតបានកោះហៅមន្រ្តីទូតអង់គ្លេសមកព្រមាន និងប្រកាសថាខ្លួននឹងបណ្តេញ មន្រ្តីទូតអង់គ្លេស ២៣នាក់ចេញពីទឹកដីរបស់ខ្លួនផងដែរ ប្រសិនបើអង់គ្លេសមិនបន្ទន់ឥរិយាបទ។


ជារួមបើ ហ៊ុន សែន ពិតជាមេដឹកនាំប្រទេសដ៏ពិតប្រាកដ ពិតជាកូនប្រុសមានដើមទ្រូង៥ហត្ថ ពិតជាមនុស្សស្រឡាញ់ជាតិ និងពិតជាមេដឹកនាំគ្រប់គ្រងប្រទេសដោយយកច្បាប់ជាមូលដ្ឋានមកអនុវត្ត ការពារឧត្តមភាពជាតិ នោះ ហ៊ុន សែន នឹងចាត់ការអាមេរិកភ្លាមក្នុងរឿងនេះ ដោយចាប់ឯកអគ្គរដ្ឋទូតអាមេរិក រួមទាំងមន្រ្តីទូតអាមេរិកមកកាត់ទោសជាក់ជាមិនខាន។ ហើយរឿងនេះអាចទៅរួចព្រោះជាបទឧក្រិដ្ឋជនជាតិខ្មែរម្ចាស់ប្រទេសនៃទឹកដីឯករាជ្យមួយ។ ជាពិសេសគឺត្រូវចាំថាមេចារកម្មធំជាងគេរបស់ប្រទេសនីមួយៗ (ជាពិសេសប្រទេសមហាអំណាច) គឺមេទូតនេះឯង។ ដូច្នេះ ហ៊ុន សែន គួរចាត់ការទៅ បើខ្លាំង ហើយពិតជាស្រឡាញ់ខ្មែរ ការពារខ្មែរ និងការពារឯករាជ្យរបស់ខ្មែរមែននោះ៕ ធ្វើទៅ ហ៊ុន សែន យើងគាំទ្រ។ តែបើមិនអញ្ចឹងទេ បើមិនអាច់ម៍ កុំផោមអោយឆ្កែអរអី។

ដោយឡែកលោកឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាបានចាត់ទុកសំដីរបស់ ហ៊ុន សែន ថា«ជាការវាយប្រហារមកលើអាមេរិក និងជាសំដីដ៏ឆ្គួតលីលា»។


ដោយ៖​ ខ្មែរ សុវណ្ណភូមិ
Previous Post
Next Post

post written by:

0 ความคิดเห็น: