วันพฤหัสบดีที่ 29 มีนาคม พ.ศ. 2561

តោះបងប្អូនខ្មែរអើយ អញ្ជើញមកអានព័ត៌មានសំរាមដែលគ្រាន់បើជាងព័ត៌មានដែលឲ្យរាស្រ្តតាម !



សេរីភាពនៃការទទួលព័ត៌មានជារបស់ប្រជាពលរដ្ឋខ្មែរ ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានសិទ្ធិទទួលព័ត៌មានគ្រប់រូបបែប ទោះជាព័ត៌មាននោះល្អ ឬអាក្រក់ក៏ដោយ ប្រជាពលរដ្ឋប្រើវិចារណញាណក្នុងការទទួលព័ត៌មាន បើពួកគាត់យលថា ព័ត៌មាននោះល្អ គួរទទួលយកបាន ក៏ទទួលយកទៅគិតពិចារណា ។


ប៉ុន្តែបើព័ត៌មានណាត្រូវបានចាត់តាំងឡើងដើម្បីបោក បន្លំរាស្រ្តទេ រាស្រ្តខ្មែរគង់នឹងគ្មានថ្ងៃបានដឹងការពិតឡើយ ដូចករណី ព័ត៌មានទាក់ទងនឹងការបាញ់ប្រហារពលរដ្ឋនៅខេត្តក្រចេះ ជាដើម រដ្ឋាភិបាលព្យាយាមបិទខ្ទប់ព័ត៌មានឯករាជ្យដទៃ ក្រៅតែពីឲ្យទទួលពត៌មានតែខាងរដ្ឋាភិបាល ដែលភាគច្រើនជាពត៌មានការពារអំណាចឃោរឃៅនៅកម្ពុជា ។

ព្រោះតែភាគីរដ្ឋផ្តល់ពត៌មានតែម្ខាងនេះឯង ពលរដ្ឋទើបត្រូវការជំរើសថ្មីដើម្បីទទួលព័ត៌មាន  ការបង្ខំពលរដ្ឋឲ្យទទួលពត៌មានតែខាងភាគីរដ្ឋ ចាត់ជាអំពើអាក្រក់មួយទៀត ដែលប្រៀបដូចជាការបិទខ្ទប់ច្រមុះ​ពលរដ្ឋមិនឲ្យដកដង្ហើម ។

ព័ត៌មានមួយណាសម្រាម ឬ មិនសម្រាម រាស្រ្តអ្នកអាន អ្នកស្តាប់ ប្រាកដជាដឹងថាមួយណាជាព័ត៌មានសម្រាម !


កាន ច័ន្ទមេត្តា រដ្ឋាលេខាធិការក្រសួងប្រៃសនីយ៍ និង ទូរគមនាគមន៍ បានថ្លែងថា៖ “ប្រភពព័ត៌មានពិត គឺ មានបីតែប៉ុណ្ណោះ គឺ «កាសែត វិទ្យុ និង ទូរទស្សន៍» ដោយឡែកព័ត៌មានតាម Facebook ភាគច្រើនជា Fake News ឬហៅថា ព័ត៌មានសម្រាម ដែលគេចំណាំតែឃើញហោះព្រោងព្រាតពេញបណ្តាញសង្គម កំពុងវាយលុកសង្គមខ្មែរ ក៏ដូចជាកែប្រែខួរក្បាលអ្នកអានទៅជាទទួលបានរបស់ដែលគ្មានប្រយោជន៍ ទៅវិញ។ ជាពិសេសព័ត៌មានសម្រាមទាំងនេះសុទ្ធតែមានអង្គការចាត់តាំង ដើម្បីបម្រើគោលបំណងរកលុយ ឬ នយោបាយអ្វីមួយ”។


យើងដឹងហើយថា ប្រភពផ្តល់ព័ត៌មានក្នុងប្រទេស គឺ កាសែត វិទ្យុ និង ទូរទស្សន៍ សុទ្ធតែជាឧបករណ៍ក្រាញអំណាចនៃជនផ្តាច់ការ ហេតុនោះ តើឧបករណ៍បំពងសំឡេងទាំងនេះផ្តល់ព័ត៌មានពិត​ដល់ប្រជាជន​កម្រិតណា? ករណីបាញ់សម្លាប់ពលរដ្ឋនៅផ្លូវវេងស្រេង ឬ ករណីផ្ទុះបាតុកម្មតវ៉ារឿងអយុត្តិធម៌សង្គមណាមួយកើតឡើង តើប្រព័ន្ធពត៌មានចាត់តាំងរបស់រដ្ឋាភិបាលទាំងនោះបានផ្សាយ​ពត៌មានពិតជូន​ពលរដ្ឋឬទេ?  ពលរដ្ឋដែលរស់នៅក្នុងរបបសព្វថ្ងៃនេះប្រាកដជាដឹងច្បាស់ថា ពត៌មានភាគច្រើនដែលចេញមកពីភាគីរដ្ឋាភិបាលជាពត៌មានប្រឌិត ឬ លាបពណ៌ ឬ ពត៌មានសម្រាម ដែលព្យាយាមគ្របដណ្តប់​ពត៌មានដែលចេញពីប្រភពខាងក្រៅ ។


សូមបញ្ជាក់ថា ព័ត៌មានប្រភពខាងក្រៅមិនមែនសុទ្ធតែពិតទាំងអស់ទេ ប៉ុន្តែវាគ្រាន់បើជាងព័ត៌មានដែលភាគីរដ្ឋាភិបាលហុចឲ្យរាស្រ្តតាមតែម្យ៉ាង យើងចាត់ទុកថា ព័ត៌មានភាគីរដ្ឋាភិបាលជាពត៌មានបំពុលរាស្រ្តដោយច្រើន ចំណែកខាងពត៌មានប្រភពខាងក្រៅជាពត៌មានបន្សាបថ្នាំពុលភាគីរដ្ឋាភិបាល ។

សរុបសេចក្តីមក រឿងការទទួលព័ត៌មានជាសិទ្ធិរបស់ពលរដ្ឋ មិនអាចចាប់បង្ខំពលរដ្ឋឲ្យដើរតាមប្រភពពត៌មានតែមួយបានទេ ពលរដ្ឋមានវិចារណញាណគ្រប់គ្រាន់ក្នុងការទទួលពត៌មាន ៕




ប្រភព៖ Khmer Leaking News


Previous Post
Next Post

post written by:

0 ความคิดเห็น: