រឿងរ៉ាវរបស់អ្នកស្រី ចេវ សុវឌ្ឍនាធ្វើអត្តឃាតនោះកើតឡើងនៅថ្ងៃសុក្រ ១០ កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសក្ករាជ ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ៧ និង ៣០ នាទី នៅចំណុចផ្ទះវីឡាមួយកន្លែងស្ថិតក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ហើយមានរឿងអាថ៌កំបាំងជាច្រើនដែលគួរកត់សម្គាល់ ព្រោះការស្លាប់របស់គាត់ខុសប្រក្រតី ។
មានមតិមួយចំនួនយល់ថា ការស្លាប់របស់អ្នកស្រី ចែវ សុវឌ្ឍនា មិនមែនជាអត្តឃាត ប៉ុន្តែជាឃាតកម្ម ព្រោះពេលស្លាប់នោះ គេសង្កេតឃើញអ្នកស្រី ចែវ សុវឌ្ឍនា ខំតោងខ្សែពង្រឹងខ្លួនដើម្បីកុំឲ្យរឹតកខ្លួនឯង វាឆ្លុះបញ្ចាំងថា មិនមានចេតនាចងកសម្លាប់ខ្លួនឯងទេ ប៉ុន្តែអាចជាឃាតកម្ម ។
នៅលើទំព័រហ្វេសប៊ុករបស់លោក ឆាំ ឆានី បានផ្សាយរឿងនេះឡើងវិញដោយបានទទួលព័ត៌មានពីខាងក្នុងរដ្ឋសភាមកថា៖ ពិតអត់ពូ ជោ ?
ប្រភពពីរដ្ឋសភា ដាក់ការសង្ស័យថា ករណីស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា អាចដូចរឿង ពិសិដ្ឋ ពិលីកា ហើយប្រាកដណាស់ថា មិនមែនជារឿងចងកសម្លាប់ខ្លួនទេ ។
សូមបញ្ជាក់ថា អ្នកស្រី ចេវ សុវឌ្ឍនា ជាមន្រ្តីពិធីការនៅរដ្ឋសភានៃរបប ហ៊ុន សែន មានកូនបីនាក់ តែរហូតមកដល់ពេលនេះ កុំថាឡើយមិត្តភក្តិ អ្នកស្គាល់នាង សូម្បីតែក្រុមគ្រួសារសពក៏មិនអាចបញ្ជាក់ថា បុរសណាជាស្វាម៉ីរបស់នាងឡើយ គឺបានត្រឹមតែនិយាយថា នាងជាស្ត្រីមេម៉ាយ ។
ទោះយ៉ាងណា មនុស្សជាច្រើនដែលធ្វើការនៅរដ្ឋសភាបានដឹងថា នាងមានទំនាក់ទំនងល្អជាមួយ ហ៊ុន ម៉ាណែត ៕
ប្រភព៖ Chham Chhany
0 ความคิดเห็น: