យួននៅតែបញ្ជា ហ៊ុន សែន ឲ្យប្រគល់បេក្ខភាពនាយករដ្ឋមន្ត្រីទៅឲ្យ ស ខេង ទោះជា ហ៊ុន សែន រំលាយ CNRP ផ្គាប់ចិត្តយួនរួចហើយក្ដី
អត្ថបទកាសែតអនឡាញ Asia Times ដាក់ចំណងជើងថា « ហ៊ុន សែន កំពុងប្រឈមមុខនឹងការបាត់បង់សម្ព័ន្ធមិត្តចាស់របស់ខ្លួន» ហើយបានផ្សាយចេញកាលពីថ្ងៃ២៧ មីនា ២០១៨ ដោយសរសេរថា ប្រភពពីក្នុងជួរមន្ត្រីរបបលោក ហ៊ុន សែន បានទម្លាយថា នៅក្នុងកិច្ចប្រជុំបិទទ្វារមួយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនៅប្រទេសយួន មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តយួន បានសម្ដែងការមិនពេញចិត្ត ហើយថែមទាំងបានប្រាប់ទៅលោក ហ៊ុន សែន ថា ត្រូវចុះចេញពីតំណែងក្រោយការបោះឆ្នោតខែកក្កដា ខាងមុខនេះ ។
ចំពោះពត៌មាននេះ មិនមែជារឿងថ្មីសំរាប់ ឆាំ ឆានី ទេ ដោយហេតុថា ឆាំ ឆានី បានដឹងនឹងចុះផ្សាយតាំងពីថ្ងៃ២០ តុលា ២០១៧ ម្លេះ ។ ហើយរឿងដែលមេដឹកនាំយួនហៅ ហ៊ុន សែន ទៅក្នុងខែវិច្ឆិកា ២០១៧ គឺគ្រាន់តែឲ្យ ហ៊ុន សែន ទៅមើលការប្រជុំបិទទ្វារបស់មេដឹកនាំយួនប៉ុណ្ណោះ ។
នៅពេលនេះ ឆាំ ឆានី សូមផ្សាយឡើងវិញនូវអត្ថបទទាំងស្រុងដូចតទៅ៖ ប្រភពពីមន្ត្រីជាន់ខ្ពស់ដែលនៅកៀកៗក្បែរក្លៀក ហ៊ុន សែន បានឲ្យដឹងថា កាលពីចុងខែមិថុនា ២០១៧ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកក្រុុមប្រឹក្សាឃុំ សង្កាត់ រួច ហ៊ុន សែន បានទៅប្រទេសយួន ដើម្បីចូលរួមពិធីខួបកំណើត នាយករដ្ឋមន្ត្រីយួន Nguyen Xuan Phuc ។
ក្នុងពិធីនោះ Nguyen Xuan Phuc បាននិយាយប្រាប់ ហ៊ុន សែន ថា៖ ស្ថានភាពនយោបាយនៅកម្ពុជាមានការប្រែប្រួលខ្លាំងគួរឲ្យបារម្ភបំផុត ព្រោះការបោះឆ្នោតឃុំ សង្កាត់ យើងអាចវិនិច្ឆ័យបានថា គណបក្សប្រជាជកម្ពុជាមិនអាចយកជ័យជំនះលើគណបក្សប្រឆាំងបានទៀតទេ ដូច្នេះបក្សកុម្មុយនីស្តវៀតណាមចាំបាច់ត្រូវតែឲ្យគណបក្សប្រជាជនកម្ពុជាធ្វើកំណែទម្រង់មេដឹកនាំ ។
ប្រភពឲ្យដឹងថា Nguyen Xuan Phuc បានប្រាប់ទៅ ហ៊ុន សែន ថា បក្សកុម្មុនីស្តវៀតណាម បានគិតគូររួចហើយពីបញ្ហានេះគឺ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា អាចបន្តយកឈ្នះគណបក្សប្រឆាំងបាន គណបក្សប្រជាជនកម្ពុជាត្រូវតែប្តូរបេក្ខភាពនាយករដ្ឋមន្ត្រី និងមន្ត្រីដែលមានរឿងអាស្រូវមួយចំនួនទៀតចេញ ដើម្បីស្តារប្រជាប្រិយភាពយកមកវិញ ។
Nguyen Xuan Phuc បានបន្តរថា បេក្ខភាពលោក ស ខេង ជាជម្រើសតែមួយគត់ដែលអាចស្រោចស្រង់គណបក្សប្រជាជនឲ្យរស់ឡើងវិញបាន ដូច្នេះខ្ញុំចង់ដឹងនូវចម្លើយ និងការសម្រេចចិត្តរបស់លោក ( ហ៊ុន សែន ) ។
គ្រាន់តែឮ Nguyen Xuan Phuc និយាយថាដាក់បេក្ខភាព ស ខេង ជានាយករដ្ឋមន្ត្រីភ្លាម ហ៊ុន សែន មុខឡើងស្លេក ហើយនិយាយទៅកាន់ Nguyen Xuan Phuc ទាំងញ័រមាត់ថា « សូមទុកឱកាសឲ្យខ្ញុំជួសជុលនូវការបាត់បង់ប្រជាប្រិយភាពសិន ខ្ញុំចង់កំទេចគណបក្សប្រឆាំងចោលតែម្តង តើឯកឧត្ត ( Nguyen Xuan Phuc ) យល់យ៉ាងណា ?
Nguyen Xuan Phuc តប ហ៊ុន សែន វិញថា បើសិនជាឯកឧត្តមអាចកំទេចគណបក្សប្រឆាំងបានជោគជ័យ ឯកឧត្តមអាចនៅបន្តដឹកនាំជានាយករដ្ឋមន្ត្រីបាន ។ គ្រាន់តែឮ Nguyen Xuan Phuc និយាយចឹងភ្លាម ហ៊ុន សែន លុតជង្គង់អរគុណ Nguyen Xuan Phuc ដូចពួកបាវព្រាវអរគុណចៅហ្វាយនាយចឹង ។
ប្រភពបានបន្តថា រឿង ហ៊ុន សែន ខ្លាចបក្សប្រឆាំងឈ្នះឆ្នោតវាជាចំណែកមួយ តែរឿងដែល ហ៊ុន សែន បារម្ភមួយទៀតនោះគឺ បើយួនឲ្យលោក ស ខេង ឡើងជាបេក្ខភាពនាយករដ្ឋមន្ត្រីនោះ ទោះជាបក្សប្រឆាំងមិនអាចយកឈ្នះបក្សប្រជាជនកម្ពុជាដោយសារប្រជាប្រិយភាពលោក ស ខេង ក៏ដោយក៏ ហ៊ុន សែន មិនអាចផ្ទេរអំណាចឲ្យ ហ៊ុន ម៉ាណែត បានដែរ ហើយថែមទាំងរងនូវក្តីវិនាសអន្តរាយដោយសារក្រុមលោក ស ខេង សងសឹកទៀតផង ព្រោះក្រុមលោក ស ខេង មិនដែលភ្លេចនូវការឈឺចាប់ដែល ហ៊ុន សែន បានធ្វើទៅលើក្រុមគាត់ឡើយ តួរយ៉ាង ការដកឧត្តមសេនីយ៍ កែ គឹមយ៉ាន ពីអគ្គមេបញ្ជាការកងទ័ព ការចាប់ខ្លួនប្រធានអង្ករក្សសម្តេច ជា ស៊ីម ដាក់ពន្ធនាគារ ជាដើម ។
សរុបសេចក្តីមក ព្រោះតែ ហ៊ុន សែន ខ្លាចមិនអាចផ្ទេរអំណាចឲ្យ ហ៊ុន ម៉ាណែត បាន ខ្លាចក្រុម ស ខេង សងសឹក និងខ្លាចគណបក្សសង្គ្រោះជាតិឈ្នះ ដែលធ្វើឲ្យយួនលែងត្រូវការគាត់ ចឹងហើយបានជា ហ៊ុន សែន កំទេចបក្សសង្គ្រោះជាតិចោលដោយមិនខ្វល់ពីការថ្កោលទោសរបស់ពលរដ្ឋម្ចាស់ឆ្នោត សហគមន៍ជាតិ និងអន្តរជាតិ ។
សំរាប់ស្ថានភាពរបស់បក្សសង្គ្រោះជាតិនៅពេលនេះវិញ ទោះជា ហ៊ុន សែន ចាប់ខ្លួនលោក កឹម សុខា គម្រាមកំហែង ធ្វើទុកបុកម្នេញរាល់ថ្ងៃ នឹងទិញតំណាងរាស្ត្រក្តី តែចរន្តនៃការគាំទ្ររបស់ពលរដ្ឋ និងសហគមន៍ជាតិ អន្តរជាតិគឹកាន់តែខ្លាំងៗ ។ ដូច្នេះ យើងអាចនិយាយបានថា ការបង្កើតច្បាប់ព្រៃដើម្បីប្លន់ឆន្ទៈម្ចាស់ឆ្នោត និងប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិនៅពេលនេះគឺជាការជីករណ្តៅកប់សាកសពគណបក្សប្រជាជនកម្ពុជា និងក្រុម ហ៊ុន សែន និយមតែប៉ុណ្ណោះ ៕ (២២ តុលា ២០១៧ ឆាំ ឆានី)
ប្រភពពីវិទ្យុអាស៊ីសេរី ក៏ចុះផ្សាយថ្មីៗពីរឿងនេះ បានអោយដឹងថា៖ មន្រ្តីជាន់ខ្ពស់វៀតណាមស្នើឲ្យលោក ហ៊ុន សែន ចុះចេញពីអំណាច ក្រោយការបោះឆ្នោតខែកក្កដាខាងមុខ
សមាជិកជាន់ខ្ពស់របបកុម្មុយនិស្តវៀតណាម បានសម្ដែងអារម្មណ៍មិនពេញចិត្តទៅនឹងទង្វើលោក ហ៊ុន សែន និងរបបក្រុងភ្នំពេញបច្ចុប្បន្ន ដែលបានងាកទៅរកមហាអំណាចចិន និងបានចាប់បញ្ជូនជនអន្តោប្រវេសន្តវៀតណាមខុសច្បាប់ចេញពីកម្ពុជាជាបន្តបន្ទាប់។
អត្ថបទកាសែតអនឡាញ Asia Times ដាក់ចំណងជើងថា «លោក ហ៊ុន សែន កំពុងប្រឈមមុខនឹងការបាត់បង់សម្ព័ន្ធមិត្តចាស់របស់ខ្លួន» ផ្សាយកាលពីថ្ងៃទី២៧ មីនា សរសេរថា ប្រភពពីក្នុងជួរមន្ត្រីរបបលោក ហ៊ុន សែន បានទម្លាយថា នៅក្នុងកិច្ចប្រជុំបិទទ្វារមួយកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនៅប្រទេសវៀតណាម មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្ត វៀតណាម បានសម្ដែងការមិនពេញចិត្ត ហើយថែមទាំងបានប្រាប់ទៅលោក ហ៊ុន សែន ថា ត្រូវចុះចេញពីតំណែងក្រោយការបោះឆ្នោតខែកក្កដា ខាងមុខនេះ។
ប្រភពដែលស្និទ្ធនឹងមន្ត្រីជាន់ខ្ពស់ក្នុងជួរគណបក្សប្រជាជនកម្ពុជា ត្រូវបានកាសែតដែលមានមូលដ្ឋាននៅក្រុងហុងកុងនេះ ស្រង់ប្រសាសន៍ថា វៀតណាមបានប្រាប់ទៅលោក ហ៊ុន សែន ដោយត្រង់ៗ និងមិនមែនជាបែបការទូតថា លោក ហ៊ុន សែន បានកាន់អំណាចយូរពេកហើយ ហើយថា ដល់ពេលវេលាដែលលោក ត្រូវចុះចេញពីអំណាចហើយ។ ប្រភពពីមន្ត្រីដដែលនោះ បន្តថា បញ្ហាចម្បងៗចំនួនពីរ ដែលធ្វើឲ្យវៀតណាមមានការខឹងសម្បានឹងលោក ហ៊ុន សែន កាន់តែខ្លាំងនោះគឺ ទីមួយ ការណ៍ដែលលោក ហ៊ុន សែន ងាកទៅឱបក្រសោបមហាអំណាចចិនកាន់ខ្លាំង និងទីពីរ ការចាប់បញ្ជូនពលរដ្ឋវៀតណាម ដែលរស់នៅខុសច្បាប់ ចេញពីកម្ពុជាមកកាន់ប្រទេសវៀតណាមវិញ។ កាសែត Asia Times គូសបញ្ជាក់ថា ប្រភពក្នុងជួរគណបក្សប្រជាជនកម្ពុជា ដែលមានចំណងស្និទ្ធនឹងវៀតណាម បានបញ្ជាក់អំពីជំនួបនោះ ថា ពិតជាមានការលើកឡើងដូច្នោះមែន។
កាសែតដដែលនេះ ក៏បានស្រង់ប្រភពមួយផ្សេងទៀតដែលបានអះអាងថា វៀតណាម មិនយល់ស្របនឹងវិធីដែលលោក ហ៊ុន សែន បានសម្រេចរម្លាយចោលគណបក្សប្រឆាំង គឺគណបក្សសង្គ្រោះជាតិ ដែលបណ្ដាលឲ្យរបបដឹកនាំសព្វថ្ងៃក្លាយជារបបឯកបក្ស។ ប្រភពថា វៀតណាម បារម្ភថា ការបោះឆ្នោតជាតិខែកក្កដាខាងមុខនេះ នឹងក្លាយជារឿងរ៉ាវដ៏អាម៉ាស់មួយសម្រាប់ពិភពលោក ហើយថារបបក្រុងភ្នំពេញ នឹងត្រូវបានដាក់ឲ្យនៅឯកាពីអន្តរជាតិ នៅក្រោយការបោះឆ្នោតខាងមុខនេះ។
អតីតកម្មាភិបាលខ្មែរក្រហម លោក ហ៊ុន សែន ធ្លាប់ជាសម្ព័ន្ធមិត្រចាក់ទឹកមិនលេច និងមានសម្ពន្ធភាពពិសេសជាមួយរបបក្រុងហាណូយ ក្រោយពេលដែលលោកត្រូវបានប្រទេសវៀតណាម លើកបន្តុបឲ្យឡើងកាន់អំណាច ក្រោយពេលផ្ដួលរលំទៅនៃរបបខ្មែរក្រហម កាលពីចុងទសវត្សទី៧០ និងដើមទសវត្សទី៨០។ កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន ធ្លាប់ចោទសួរទៅវៀតណាមពីភាពស្មោះត្រង់នឹងគណបក្សប្រជាជនកម្ពុជា ក្រោយរូបភាពជួបគ្នារវាងលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាម ត្រូវបានផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមរួចមក៕ (RFA Khmer)
0 ความคิดเห็น: