ក្រោមមេឃតែមួយ ក្រោមរបបតែមួយ មានទស្សនៈខុសគ្នា តែក្នុងគោលដៅតែមួយ!
សុខ ទូច៖ កម្ពុជាលែងមានហើយពាក្យថា«កាប់ឈើ»។
សាយ សំអាល់៖ ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាគឺនៅតែមាន។ ដូច្នេះយើងសុំឲ្យប៉ូលិសអន្តរជាតិជួយទប់ស្កាត់ឲ្យយើងផង។
មូលហេតុអ្វីបានជាយើងនិយាយថាពីរនាក់នេះរស់នៅក្រោមមេឃតែមួយ ក្រោមរបបតែមួយ និងមានទស្សនៈខុសគ្នា តែមានគោលដៅតែមួយ? ភាពងាយយល់គឺ ពួកគេសុទ្ធតែនិយាយដើម្បី«បំភ្លៃតថភាពជាក់ស្តែង និងគេចវេសពីការទទួលខុសត្រូវដូចគ្នា»។ មួយថាលែងមានពាក្យថា«កាប់ឈើ» ព្រោះតាមពិតគេ«អារ» សព្វថ្ងៃនេះ ហើយក៏បញ្ជាក់ដែរថា«ជិតអស់ឈើកាប់»ថែមទៀត។
រីឯមួយទៀតថានៅមានការកាប់ តែមិនទទួលស្គាល់ថាអ្នកកាន់សុទ្ធតែជាពួកអំណាច និងដៃជើងខ្លួន។ ពោលទទួលស្គាល់ថាមានគេកាប់គ្រាន់តែចង់ថាខ្លួនដឹងរឿងនេះ តែតាមពិតក្នុងគោលបំណងបំភ្លៃរឿងខ្លួនមនាការពាក់ព័ន្ធជាមួយពួកកាប់បំផ្លាញព្រៃឈើប៉ុណ្ណោះ។
ជាពិសេសការសុំឲ្យប៉ូលិសអន្តរជាតិជួយទប់ស្កាត់ គឺជារឿងបោកប្រាស់សុទ្ធសាទ ព្រោះគ្មានប៉ូលិសបរទេសណាចូលមកទប់ស្កាត់ការកាប់នៅក្នុងទឹកដីខ្មែរ ហើយវាក៏ខុសនឹងសំដី ហ៊ុន សែន ឬស៊ីភីភីដែរ ដែលតែងនិយាយថាមិនឲ្យបរទេសណាមកត្រួតត្រាឬជ្រៀតជ្រែកកិច្ចការ ឬអធិបតេយ្យភាពរបស់ខ្មែរនោះ៕
ប្រភព៖ ខ្មែរ សុវណ្ណភូមិ
0 ความคิดเห็น: