Confidential News: បែកធ្លាយការណ៍សម្ងាត់ហើយ សហរដ្ឋអាមេរិកកាត់ផ្តាច់ជំនួយរបបសែនចោល ព្រោះរឿងបែបនេះឯង!
គ្រឿងសព្វាវុធដែលមានទម្ងន់រាប់ម៉ឺនតោនត្រូវបានដឹកជញ្ជូនមកដល់ហើយ ខណៈកម្ពុជា និងចិន ត្រៀមរៀបចំលំហាត់យោធារួមគ្នា នៅខេត្តកំពង់ស្ពឺ នាពាក់កណ្តាលខែមីនានេះ ហៅថា លំហាត់ហ្វឹកហ្វឺន «នាគមាស ២០១៨»។
បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកមិញ គ្រឿងសព្វាវុធធំៗទាំងនោះ ដែលលោកមិនបានរៀបរាប់ថាមានអ្វីនោះឡើយ ឬមកពីប្រទេសណានោះទេ បានដឹកមកដល់កម្ពុជាហើយ កាលពីយប់ថ្ងៃទី ២៧ ខែកុម្ភៈម្សិលមិញនេះ ប៉ុន្តែលោកផ្ទាល់ មិនបញ្ជាក់ឲ្យដឹងទេថាអាវុធទាំងនោះយកមកពីណា ឬក្នុងគោលបំណងអ្វីនោះទេ។
លោកថ្លែងថា ៖ «សូម្បីតែយប់មិញ អាទំនិញពិសេសរបស់យើងដូចជាត្រូវទទួលការ អូ! ដឹករួចហើយ។ សុំទោសខ្ញុំប្រើពាក្យនិយាយទំនិញពិសេស ដែលហៅថាទំនិញពិសេស គឺមិនឲ្យអ្នកណាដឹងថាអ្វី ក៏ប៉ុន្តែក៏មិនមែនជាគ្រឿងញៀនដែរ។ មិនមែនជាគ្រឿងញៀនទេ ព្រោះដឹកនសុទ្ធតែកុងតឺន័រ ប៉ុន្មានពាន់តោន ចូលដល់ម៉ឺនតោន។
លោកបន្តថា ៖ «ប៉ុន្តែប្រទេសមួយត្រូវតែមានមធ្យោបាយការពារជាតិរបស់ខ្លួន ហើយសម្ដេច ទៀ បាញ់ បានធ្វើនូវកិច្ចការងារនេះ។ ខ្ញុំនិយាយប៉ុណ្ណឹងអាចដឹងទេ សម្ដេចទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ បើរដ្ឋមន្ត្រីការពារជាតិគាត់មិនដែលទៅដឹកផ្កាទេ គាត់ដឹកគ្រាប់ និងកាំភ្លើង»។
ទោះយ៉ាងណា មន្ត្រីអ្នកនាំពាក្យកងទ័ពជើងអាកាស លោក ប្រាក់ សុខា បានអះអាងថា សព្វាវុធទាំងនេះ ជាផ្នែកមួយនៃ លំហាត់សមយុទ្ធយោធារួមគ្នា កម្ពុជា-ចិន «នាគមាស២០១៨» ដែលគ្រោងធ្វើឡើង នៅអំឡុងពាក់កណ្តាលខែមីនាខាងមុខនេះក្នុងខេត្តកំពង់ស្ពឺ។
លោកថ្លែងចំពោះកងទ័ពជើងអាកាសថា៖«យើងចូលរួម មានទាំងយន្តហោះ មានទាំងកងកម្លាំងចូលរួម។ កម្ពុជាយើងគ្រោងឧទ្ធម្ភាគចក្រ៣ គ្រឿង កងកម្លាំងបច្ចេកទេស វាច្រើនណាស់ ខ្ញុំមិនអាចកំណត់ថាប៉ុណ្ណេះ ប៉ុណ្ណោះទេ។ លំហាត់ហ្វឹកហ្វឺន «នាគមាសឆ្នាំ២០១៨»នេះ ក៏ត្រូវបានរៀបចំឡើងដើម្បីចូលរួមអបអរសាទរដល់ ខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត ដើម្បីពង្រឹងសហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ យូរអង្វែង។
ការរៀបចំលំហាត់រួមគ្នា ដែលមានឈ្មោះថា «នាគមាស២០១៨» នៅខេត្តកំពង់ស្ពឺ ប្រទេសកម្ពុជា ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រី បានឯកភាពឱ្យធ្វើនៅពាក់កណ្តាលខែមីនា ឆ្នាំ ២០១៨ នេះ ដែលជាការហ្វឹកហ្វឺនរួមគ្នារវាង កងយោធពលខេមរភូមិន្ទ សហការជាមួយកងទ័ពរំដោះប្រជាជនចិន៕ (ប្រភព៖ ភ្នំពេញប៉ុស្តិ៍)
ជំនួយសំខាន់ៗ ដែលអាមេរិក សម្រេចឈប់ផ្ដល់ដល់របបលោក ហ៊ុន សែន តទៅទៀត រួមមានកម្មវិធីជំនួយបរទេស ជំនួយតាមរយៈកម្មវិធីរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) និងកម្មវិធីជំនួយផ្នែកយោធាអាមេរិក ដែលធ្លាប់ផ្ដល់ឲ្យរបបលោក ហ៊ុន សែន ក្នុងការជួយដល់អគ្គនាយកដ្ឋានពន្ធដារ ជួយដល់ការកសាងសមត្ថភាពអាជ្ញាធររដ្ឋនៅតាមមូលដ្ឋាន និងជួយដល់កងយោធពលខេមរភូមិន្ទ នៅពេលកន្លងមក។ ការផ្ដាច់ជំនួយទៅដល់ផ្នែកសំខាន់ៗទាំងអស់នេះ ខាងរដ្ឋាភិបាលអាមេរិក បញ្ជាក់ថា គឺមកពីស្ថាប័នទាំងអស់នេះ សុទ្ធតែមានជាប់ពាក់ព័ន្ធទៅនឹងការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
0 ความคิดเห็น: