លោក សុខ ឥសាន អ្នកពាំពាក្យអសុរោះគូថវាទរបស់គណបក្សប្រជាជនសែន ដែលល្បីខាងដោះសាគ្រប់រឿងនោះ នៅថ្ងៃនេះបានបញ្ចេញវោហារគូថវាទយ៉ាងគំរោះគំរើយថា ប្រសិនបើជា លោកកឹម សុខា ស្លាប់ ក្នុងពន្ធនាគារមែន រាជរដ្ឋាភិបាលព្រៃតេជោរសែន មានការទទួលខុសត្រូវ ក្នុងការយកសពទៅ បញ្ចុះ ឬ បូជា ស្របតាមទំនៀមទម្លាប់ ប្រពៃណីខ្មែរ ។
លោក សុខ ឥសាន និយាយភាសាច្រឡោងខាមនេះលើបណ្ដាញសង្គម តេលេក្រាម នៅថ្ងៃទី ១០ ខែមីនានេះ ថា មិនមែនជារឿងពិបាកយល់ទេ បេីសិនជា កឹម សុខា ស្លាប់នៅក្នុងគុកនោះ តេីអ្នកណាទទួលខុសត្រូវ ?
១- កឹម សុខា ជាអ្នទទួលខុសត្រូវខ្លួនឯង ពីព្រោះស្លាប់ខ្លួនឯង មានអ្នកណាស្លាប់ជាមួយ ?
២- មេក្លោងដែលបញ្ជាឲ្យ កឹម សុខា ប្រព្រឹត្តអំពេីក្បត់ជាតិ ជាអ្នករួមទទួលខុសត្រូវ ដែលបណ្តាលឲ្យ កឹម សុខា ត្រូវចាប់ខ្លួន ដោយអំពេីក្បត់ជាតិ ។
សូមគូសបញ្ជាក់ផងដែរថា៖ លោក កឹម សុខា ជាប្រធានគណបក្សសង្រ្គោះជាតិ ដែលមានសំឡេងប្រជាជនខ្មែរគាំទ្រជាងកន្លះប្រទេស ត្រូវបានហ៊ុន សែន ប្រើល្បិចខ្មៅថោកទាបយកលេសចោទប្រកាន់ថា ក្បត់ជាតិ ព្រោះភ័យខ្លាចការចាញ់ឆ្នោត បាត់បង់អំណាច ហើយនៅថ្ងៃទី ១៦ វិច្ឆិកា ២០១៧ កន្លងទៅ តុលាកាឡ៍កំពូជរបស់លោក ហ៊ុន សែន បានកាត់សេចក្តីរំលាយគណបក្សសង្រ្គោះជាតិចោលទាំងកម្រោល ។
ក្រោយពីរំលាយគណបក្សសង្រ្គោះជាតិចោលបានហើយ មានប្រតិកម្មជាច្រើនចេញពីអង្គការអន្តរជាតិ និង ប្រទេសដទៃជាច្រើនទៀត បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាបណ្តើរ ៗ និង ត្រៀមដាក់បន្ថែមទៀតនៅក្រោយការបោះឆ្នោតឆ្នាំ ២០១៨ ខាងមុខនេះ ប្រសិនបើគ្មានវត្តមានគណបក្សសង្រ្គោះជាតិចូលរួមការបោះឆ្នោតនោះទេ ៕
0 ความคิดเห็น: