วันพฤหัสบดีที่ 8 มีนาคม พ.ศ. 2561

ធ្លាយខ្ទេចធ្លាយខ្ទីគ្មានទីកំបាំងឡើយ បងប្អូនអើយ អ្នកនៅពីក្រោយខ្នងឃាតកម្មអ្នកស្រីរូបស្អាតស្រស់ ចែ​វ សុវឌ្ឍនា តាមការពិត គឺ ប្ដីនាងសោះ !!


រឿងការស្លាប់របស់ស្រីស្អាតស្រស់ មិនអាចលាក់កំបាំងការពិតបាននោះទេ នៅទីបំផុតក៏បែកធ្លាយការពិតបន្ថែមមកទៀតហើយ ម្ដងនេះមកបែបបែកធ្លាយខ្ទេចបែកធ្លាយខ្ទីគ្មានទីកំបាំងឡើយ បងប្អូនអើយ អ្នកនៅពីក្រោយខ្នងឃាតកម្មអ្នកស្រីរូបស្អាតស្រស់ ចែ​វ សុវឌ្ឍនា តាមពិត គឺ ប្ដីនាងសោះ ។ ព័ត៌មានបែកធ្លាយនេះបានធ្លាក់ដល់ដៃលោកឆាំ ឆានី ហើយលោកក៏បានផុស្តិ៍ចុះផ្សាយ មានដូចខាងក្រោមនេះថា៖  

ច្បាស់ហើយ៖ អ្នកពាក់ពន្ធ័ អ្នកបញ្ជាសម្លាប់ និងអ្នកបញ្ជាឲ្យបិទការស៊ើបអង្កេត ករណីឃាតកម្មអ្នកស្រី ចេវ សុវឌ្ឃនា

ស្ត្រីឈ្មោះ ចេវ សុវឌ្ឍនា អាយុ៣៦ឆ្នាំ អតីតមន្ត្រីពិធីការនៅរដ្ឋសភា និងជាសមាជិកក្នុងក្រុមយុវជន ហ៊ុន ម៉ាណែត ទទួលបន្ទុកលើការងារពង្រីកចលនាយុវជននៅក្រៅប្រទេស ដែលរបបកុម្មុយនីស្ត ហ៊ុន សែន ហៅថាក្រុមអង្គការចាត់តាំង ត្រូវបានឃាតករធ្វើឃាតនៅក្នុងផ្ទះវីឡាមួយនៅ​ចំណុច​ភូមិ​ផ្សារ​តា​កោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​យប់ម៉ោង១៩ និង​៣០​នាទី ថ្ងៃ​ទី​២៦ មក​រា ឆ្នាំ២០១៨ ហើយត្រូវប៉ូលីខេត្តតាកែវ បំភ្លៃ កាឡៃ ថាជាករណីចងកសម្លាប់ខ្លួននោះ ពេលនេះត្រូវបានលាតត្រដាងការពិតហើយ ។


មន្ត្រីក្នុងក្រសួងមហាផ្ទៃម្នាក់បានផ្ញើរសារមក ឆាំ ឆានី ដែលមានសំណៅដើមដូចតទៅ៖ “ ហ៊ុនម៉ា ណែត​ មិនមែនជាអ្នកសម្លាប់ទេ​ តែ​ ហ៊ុន​ ម៉ាណែត​ ជាមូលហេតុ​នៃ​ការស្លាប់​របស់​លោក​ស្រី​ ចេវ​ សុវឌ្ឍនា ។

តាម​របាយការណ៍​សម្ងាត់​របស់​លោក​ ឆាយ​ សាវុទ្ធ​ ហៅ​ សុង​ អ្នក​បញ្ជានៅ​ពីក្រោយ​គឺ​ឯកឧត្តម​ ពេជ​ សោភ័ន​ អតីត​ជំនាញការ​វៀត​ណាម​ ជាឪពុករបស់លោកស្រី​ ពេជ​ ច័ន្ទកែវមុនី ប្រពន្ធ​របស់​ ហ៊ុន ម៉ាណែត​ បច្ចុប្បន្ន​ជា​រដ្ឋលេខា​ធិការ​ក្រសួង​ការងារ ។

ពេល​នេះ​សម្តេច​ ប៊ុន​ រ៉ានី​ បាន​បញ្ជា​លោកស្រី​ សុខា​ ឲ្យបញ្ជូន​កម្លាំង​តាមការពារ​កូនៗ​របស់​លោកស្រី​ ចេវ​ សុវឌ្ឍនា​ ដែល​ត្រូវ​ជាចៅ​របស់​គាត់​ផងដែរ ។

អ្នកដែល​ជួយកូន​សម្តេច​ កូន​ប្រសារ​សម្តេច​ ភាគ​ច្រើន​គឺ​សុទ្ធ​តែគ្មាន​សំណាង​ល្អទេ​ ពេល​នេះ​ ឪពុក​ម្តាយ​ របស់​ក្រុមយុវជន​ និង​ក្រុមយុវជន​ ដក​ខ្លួន​ចេញ​ពី​ ក្រុម​ត្រកូលហ៊ុន​ បណ្តើរៗ​ហើយ “ ។


តាមរយះនៃសារនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ហ៊ុន ម៉ាណែត គឺជាប្តីមិនបានរៀបការរបស់អ្នកស្រី ចេវ សុវឌ្ឍនា ហើយ ពេជ សោភ័ណ ជាជំនាញការយួន ដែលត្រូវជាឪពុកក្មេក ហ៊ុន ម៉ាណែត ជាអ្នកបញ្ជាឲ្យឃាតករសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា ។

ប្រភពបន្ថែមថា ករណីឃាតកម្មនេះ ហ៊ុន សែន និង ប៊ុន រ៉ានី ដឹងច្បាស់ ហើយអ្នកដែលបញ្ជាឲ្យអាជ្ញាធរប៉ូលីសបិទការស៊ើបអង្កេតគឺ ប៊ុនរ៉ានី ហ៊ុនសែន ដោយ ប៊ុនរ៉ានី ហ៊ុនសែន យកលេសនិយាយថា ខ្មោចងាប់ហើយ ទោះជាស៊ើបអង្កេតដល់ណាក៏មិនរស់ឡើងវិញដែរ ។


សូមបញ្ជាក់ថា អ្នកស្រី ចេវ សុវឍ្ឍនា មានឪពុកជាឧត្តមសេនីយ៍ផ្កាយពីរឈ្មោះ ចេវ សារ៉េន តែទោះជាឪពុកមានបុណ្យសក្តិផ្កាយពីរលើស្មារក៏ដោយ ក៏គ្មានសមត្ថភាពការពារ និងរកយុត្តិធ៌មឲ្យកូនស្រីបានដែរ ព្រោះករណីឃាតកម្មនេះជាស្នាដៃនៃការរៀបចំរបស់ជំនាញការយួន ពេជ សោភ័ណ និងមានការគាំទ្រពីក្រុមឃាតករកញ្ជះយួន ហ៊ុន សែន ប៊ុន រ៉ានី ។

កំណត់សម្គាល់៖ ក្រុមយុវជនរបស់ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី ដែលមានរូបស្រស់ស្អាត តែងរងនូវការធ្វើទារុណកម្មផ្លូវភេទយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិត ពីសំណាក់ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី តែអ្នករងគ្រោះ មិនដែលទទួលបានយុត្តិធម៌ឡើយ ៕





ប្រភព៖ Chham Chhany

Previous Post
Next Post

post written by:

0 ความคิดเห็น: