วันอังคารที่ 6 มีนาคม พ.ศ. 2561

អុញនោះ! បែកធ្លាយផែនការសំងាត់ លោកហ៊ុន សែន ខ្ចីដៃមេឃ្មុំលង់ភ្លើងម៉ម សូណង់ដូ ជួយបន្តបេសកកម្មបំផ្លិចបំផ្លាញគណបក្សសង្គ្រោះជាតិ!!


យោងតាមប្រភពព័ត៌មានបែកធ្លាយផែនការសំងាត់លោកហ៊ុន សែន ខ្ចីដៃមេឃ្មុំលង់ភ្លើងម៉ម សូណង់ដូ ជួយបន្តបេសកកម្មបំផ្លិចបំផ្លាញគណបក្សសង្គ្រោះជាតិ មានដូចខាងក្រោមនេះថា៖ ហ៊ុន សែន អាចខ្ចីដៃ ម៉ម សូណង់ដូ ជួយបន្តបេសកកម្មបំផ្លាញបក្សសង្គ្រោះជាតិ ?

កាលពីដើមខែមីនានេះ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន កំពុងតែប្រើយុទ្ធសាស្ត្រ នយោបាយថ្មី ក្នុងល្បិចកលបំផ្លាញរចនាសម្ព័ន្ធរបស់បក្សប្រឆាំងដ៏ធំមានប្រជាប្រិយភាព រហូតដល់ទីបញ្ចប់ ដោយខ្ចីដៃលោក ម៉ម សូណង់ដូ ប្រើប្រាស់ជាល្បែងនយោបាយតាមរយៈ ការបើកផ្លូវជាថ្មីឲ្យលោក ម៉ម សូណង់ដូ បកត្រឡប់មកធ្វើជាមេបក្សសំបុកឃ្មុំប្រជាធិបតេយ្យ វិញ ។ ក្នុងខណៈអ្នកនយោបាយវ័យចំណាស់ឆ្នាំរូបនេះ បានលាឈប់ពីប្រធានបក្សក្នុងភាព អាម៉ាសនយោបាយរបស់ខ្លួន ដែលពុំទទួលបានជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ 2017។


បើទោះបីលោក ហ៊ុន សែន ដឹងថា លោក សូណង់ដូ គ្មានលទ្ធភាពក្នុង ប្រជាប្រិយភាពនយោបាយអូសទាញពីសំណាក់ពលរដ្ឋម្ចាស់ឆ្នោត ក៏លោក ហ៊ុន សែន ចាំ បាច់ត្រូវនិយាយពីឈ្មោះលោក សូណង់ដូ ដែលជាអ្នកធ្លាប់មានប្រជាប្រិយភាពខាងថ្វីមាត់ ក្នុងនាមជាអ្នកសារព័ត៌មានក្នុងវិទ្យុសំបុកឃ្មុំរបស់លោក ជាមួយអតីតកាលជាអ្នកទោស មនសិកាចំនួនពីរលើក ក្នុងនាមជាអ្នកតស៊ូមតិ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យផង នោះ ។ លោក សូណង់ដូ ក្នុងស្ថានការណ៍នយោបាយប៉ុន្មានខែចុងក្រោយេនះ លោកហាក់ ប្រាកដក្នុងចិត្តថា “ខ្លួនលោកនឹងមិនត្រឡប់ទៅឲ្យគេចាប់ដាក់គុកវិញទេ តាមការកោះហៅ របស់តុលាការ ដើម្បីសាកសួរពាក់ព័ន្ធទៅនឹងករណីសំណុំរឿងអតីតប្រធានសង្គ្រោះជាតិ លោក កឹម សុខា” ។

ដូច្នេះការបើកភ្លើងខៀវពីបុរសខ្លាំងនៅកម្ពុជាឲ្យលោក សូណង់ដូ ចូល ស្រុកមកកាន់គណបក្សឡើងវិញ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ 2018 គឺជាការជួយស្រាយចំណងឲ្យលោក ម៉ម សូណង់ដូ ពីអន្ទាក់តុលាការដែលជាឧបករណ៍ នយោបាយនោះ ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិអាចមើលឃើញ និងយល់ថា របត់ នយោបាយត្រួតត្រាកម្ពុជារបស់លោក ហ៊ុន សែន គឺគ្រាន់តែចង់បង្ហាញសហគមន៍អន្តរជាតិ ថា កម្ពុជាបើទោះបីអត់បក្សប្រឆាំងដែលជាគូប្រជែងដ៏ស្រួចស្រាវ ប្រគៀកប្រកិតគ្នាដ៏ដោយ ក៏នៅមានអ្នកនយោបាយជើងចាស់ធ្លាប់មានប្រជាប្រិយភាពដូចលោក សូណង់ដូ បានចូល រួមប្រកួតបោះឆ្នោតផងដែរ ។ ក្នុងខណៈបក្សថ្មីៗជាច្រើនបានកើតព្រោងព្រាត ក្នុងរដូវកាល បោះឆ្នោតម្តងៗ ដែលទាំងមេបក្សថ្មី និងអ្នកនយោបាយថ្មីៗគ្មានឈ្មោះបោះសម្លេង និងគ្មាន ពលរដ្ឋម្ចាស់ឆ្នោតស្គាល់មុខឡើយ ។


-លោក ហ៊ុន សែន ពិតជាដឹងច្បាស់ណាស់ថា លោក ម៉ម សូណង់ដូ គ្មានឥទ្ធិពល នយោបាយទាក់ទាញសន្លឹកឆ្នោតពីប្រជាពលរដ្ឋទេ ប៉ុន្តែលោក ហ៊ុន សែន គ្រាន់តែបង្កើតជា ព្រឹត្តិការណ៍នយោបាយបំភាន់ភ្នែកដល់សហគមន៍អន្តរជាតិ ក្នុងការទប់ស្កាត់ការរិះគន់ពីការ បំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យយ៉ាងធ្ងន់ធ្ងរ និងមិនចង់ឲ្យគេមើលឃើញ ឬក៏ការមិនចង់ឲ្យ គេទទួលស្គាល់ថា ការបោះឆ្នោតមិនសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះ ។ លោក សូណង់ដូ បាន បរាជ័យក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ 1998 និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ 2017 ។

ចំណែកអតីតបក្សសង្គ្រោះជាតិវិញ ទំនងជាមិនឆោតល្ងង់ទៅដល់ថ្នាក់បោះបង់ចោលសម្លេង អ្នកគាំទ្រជាង3លាននាក់ ដែលស្ទើតែពាក់កណ្តាលនគរនោះទេ ហើយពលរដ្ឋម្ចាស់ឆ្នោតឆ្នាំ 2018នេះ ក៏ពោរពេញទៅដោយសក្តានុពលយល់ដឹងពីស្ថានការណ៍នយោបាយបានច្បាស់ លាស់ល្អណាស់ ជាមួយបទពិសោធន៍នៃការចង់ឲ្យមានការផ្លាស់ប្តូរដោយសន្តិវិធីតាមរយៈ ការបោះឆ្នោតកាលពីអំឡុងឆ្នាំ2013 និងឆ្នាំ 2017កន្លងមកនោះ ។


គេនៅចាំបានថា ក្រោយពីរដ្ឋប្រហារបង្ហូរឈាមគ្នារវាងកងទ័ពស្មោះស្ម័គ្រសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ និងកងទ័ពស្មោះស្ម័គ្រលោក ហ៊ុន សែន កាលពីថ្ងៃទី5-6 ខែកក្កដា ឆ្នាំ 1997 ស្ថានភាពនយោបាយជាប់គាំងមិនបានដល់មួយឆ្នាំផង បានវិលមករកប្រក្រតីភាពឡើងវិញ ក្រោមការសម្របសម្រួលផ្នែកនយោបាយ ដែលមានរដ្ឋាភិបាលជប៉ុនជាមេអណ្តើក នៅមុន 2ខែនៃការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ 1998 ។ ហើយអំឡុងកាលនយោបាយនោះបក្សរាជា និយមហ៊្វុនស៊ុនប៉ិច ដែលដឹកនាំដោយសម្តេចក្រុមព្រះ បានត្រឡប់វិលចូលមកកម្ពុជាវិញក្នុង ការរៀបចំរចនាសម្ព័ន្ធបក្សឡើងវិញ ត្រឹមតែពេលវេលា2ខែប៉ុណ្ណោះ ដើម្បីចូលរួមការបោះ ឆ្នោតជាតិអាណត្តិទី2 នៅខែកក្កដា ឆ្នាំ 1998 ។

តើទិដ្ឋភាពនយោបាយសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី6 ឆ្នាំ 2018នេះ វានឹងអាចនាំ ស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្ន នឹងមានការវិវត្តន៍ ឬក៏ក្រឡាប់ចាក់យ៉ាងណា ? រវាងគូជម្លោះបដិបក្ខនយោបាយខ្មែរ និងជាមួយសហគមន៍អន្តរជាតិ មិនថាសហភាពអឺរ៉ុប ឬ សហរដ្ឋអាមេរិកជាដើមនោះ ។ រីឯប្រទេសជប៉ុនវិញ អាចក្លាយជាប្រទេសមេអណ្តើកសម្រប សម្រួលផ្នែកនយោបាយ ជួយដោះស្រាយវិបត្តិនយោបាយជាប់គាំងនៅកម្ពុជាជាថ្មីម្តងទៀត ដូចកាលពីឆ្នាំ 1998 បានដែរឬទេ ? ហើយប្រសិនបើគ្មានដំណោះស្រាយនយោបាយឲ្យបានទាន់ពេលវេលា ដើម្បីឲ្យបក្ស សង្គ្រោះជាតិបានរស់ឡើងវិញ និងបានចូលរួមប្រកួតប្រជែងការបោះឆ្នោតជាតិ ខែកក្កដា ឆ្នាំ 2018 តាមរយៈការចរចានយោបាយការទូតជាមួយសហគមន៍អន្តរជាតិបានទេនោះ ? តើទាំង លោក កឹម សុខា និងលោក សម រង្ស៊ី ក្តី អាចនឹងទុកឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតជាង3លាន នាក់ បាត់បង់នូវសម្លេងសេរីភាព និងប្រជាធិបតេយ្យឬយ៉ាងណា ? តើបក្សកាន់អំណាច ជា ពិសេសលោក ហ៊ុន សែន អាចនឹងមានចេតនាឲ្យបក្សសង្គ្រោះជាតិ (CNRP) រស់ឡើងវិញឬ យ៉ាងទេ ? បើលោក ហ៊ុន សែន ជាអ្នកបំផ្លាញទៅហើយនោះ ។

ការវិភាគត្រូវអាចគេប្រមើលថា បើសក្តានុពលនយោបាយគ្មានសំពាធពីសហគមន៍អន្តរជាតិ ឲ្យទាន់ពេលវេលាទេ វាមានតែនយោបាយសម្របសម្រួលគ្នារវាងខ្មែរ និងខ្មែរ ឆ្ពោះទៅរកការ បើកបក្សថ្មីបន្តវេនពីបក្សសង្គ្រោះជាតិ ឬអតីតបក្សប្រឆាំងត្រូវរៀបចំដោយខ្លួនឯងដោយមិន បាច់ចរចា ក្នុងការបើកបក្សថ្មីទាញយកសម្លេងឆ្នោត កុំឲ្យលោក ហ៊ុន សែន ធ្វើនយោបាយ ជិះសេះលែងដៃ ឆក់យកអាសនៈសភា2ភាគ3 នៅឆ្នាំ 2018នេះ ។ ដោយមេដឹកនាំបក្សប្រឆាំង ទាំង2នាក់ តើគួរត្រូវហ៊ានលះបង់ដោយការបង្ហាញឆន្ទៈគាំទ្របក្សថ្មីបន្តវេនពីសង្គ្រោះជាតិ ដោយការទទួលស្គាល់អ្នកដឹកនាំជំនាន់ថ្មី ចេញពីបញ្ញវន្ត យុវជន និងឥស្សរជនអ្នក នយោបាយរបស់អតីតបក្សសង្គ្រោះជាតិ ។


រីឯលោក ហ៊ុន សែន វិញ អាចនឹងប្តូរគោលជំហរ បើកចំហរ និងការពិចារណាក្នុងការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃ ផ្សេងទៀត ព្រោះបំណងលោក ហ៊ុន សែន ជាមួយការធ្វើនយោបាយរបស់ខ្លួន គឺរូបគាត់ហាក់ បីដូចជាខ្លាចណាស់នូវវត្តមានក្នុងឆាកនយោបាយរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ដែលក្នុងរយៈពេលជាង2ទសវត្សរ៍កន្លងមកនេះ លោក ហ៊ុន សែន តែងតែរកគ្រប់មធ្យោបាយ នូវល្បិចកលនយោបាយធ្វើទុក្ខបុកម្នេញមេដឹកនាំបក្សប្រឆាំងទាំង2រូបនេះ រហូតដល់ទីបញ្ចប់ ឲ្យខ្ទាតចេញពីសង្វៀននយោបាយនៅកម្ពុជា ដើម្បីឲ្យខ្លួនលោកក្លាយជាអ្នកនយោបាយដឹកនាំ ដ៏អស្ចារ្យតែម្នាក់ឯង “ខ្លាំងក្នុងភាពភ័យខ្លាចនៃយុទ្ធសាស្ត្រកម្ទេចដើម្បីត្រួតត្រា” ៕ ((ប្រភព៖ Keo Rothna))


Previous Post
Next Post

post written by:

0 ความคิดเห็น: