ពិតជាចរិតសុនខស្មោះត្រង់នឹងម្ចាស់បានល្អមែន៖ បែកធ្លាយការសំងាត់ពីប្រភពច្បាស់ការណ៍រឿងហ៊ុន សែន ណាត់ជួបមេដឹកនាំយួននៅកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី
បុរសខ្លាំងក្នុងស្នូក លោក ហ៊ុនសែន ពិតជាមិនចោលមេយ៉ងរបស់ខ្លួនមែន គ្រាន់តែទៅដល់អូស្រ្តាលីភ្លាម ក៏រកឱកាសជួបមេយ៉ងរបស់ខ្លួនភ្លែតតែម្ដង ។ យោងតាមប្រភពច្បាស់ការណ៏ពីទំព័រហ្វេសប៊ុករបស់លោកឆាំ ឆានី បានចុះផ្សាយ មានដូចខាងក្រោមនេះ ៖ ទៅដល់ណាក៏ ឪអាសីហា មិនភ្លេចសុំជួបចៅហ្វាយយួន
ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីកម្ពុជាកាលពីម៉ោងប្រមាណ៥៖១៥នាទីល្ងាចថ្ងៃទី១៥ ខែមីនា ២០១៨ ហើយបានទៅដល់ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី នៅវេលាម៉ោង ៨ព្រឹក ម៉ោងនៅទីក្រុងស៊ីដនី ត្រូវនឹងម៉ោង ៤ទៀបភ្លឺម៉ោងនៅប្រទេសកម្ពុជាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ។
ឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរ ហ៊ុន សែន រួមមាន ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋមន្ដ្រី ឱម យ៉ិន ទៀង អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មារធិការជាតិប្រឆាំងភេរវកម្ម និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិកដទៃទៀត នៃរបប ហ៊ុន សែន ។
យោងតាមក្រសួងការបរទេសកម្ពុជា ក្រៅពីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី ហ៊ុន សែន នឹងមានកម្មវិធីពិសារអាហារពេលព្រឹក ជាមួយលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តីយួន និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ផងដែរ ៕
ប្រភព៖ Chham Chhany
0 ความคิดเห็น: