วันพฤหัสบดีที่ 29 มีนาคม พ.ศ. 2561

អុញនោះរឿងធំហើយ! បែកធ្លាយសារសំងាត់ពីមន្រ្តីក្រសួងមហាផ្ទៃស្តីពីឃាតកម្មអ្នកស្រីរូបស្អាត ចេវ សុវឌ្ឍនា !


រឿងឃាតកម្មជាច្រើនសុទ្ធតែស្ថិតក្នុងអាថ៌កំបាំង ដូចជា ឃាតកម្មលោក ជា វិជ្ជា ឃាតកម្មអ្នកស្រី ពិសិដ្ឋ ពីលិកា ឃាតកម្មលោក ឈុត វុទ្ធី ឃាតកម្មលោកបណ្ឌិត កែម ឡី និង ថ្មី ៗ នេះ គឺ ឃាតកម្មអ្នកស្រី ចែវ សុវឌ្ឍនា​ ។


ករណីឃាតកម្មអ្នកស្រីរូបស្អាត ចេវ សុវឌ្ឍនានេះ យើងបានទទួលប្រភពអះអាងខុស ៗ គ្នា​ តាមប្រភពអាជ្ញាធរប្រាប់ថាជាអត្តឃាត ប៉ុន្តែប្រភពសាច់ញាតិប្រាប់ថាជាឃាតកម្ម ព្រោះអ្នកស្រី ចេវ សុវឌ្ឍនា ជាប្រពន្ធលួចលាក់របស់ហ៊ុន ម៉ាណែតថែមទាំងមានកូនប្រុសម្នាក់ទៀតជាភស្តុតាង ។


ប៉ុន្តែយ៉ាងណាក៏ដោយ សាច់រឿងក៏នៅតែមិនទាន់ចប់ កាលពីពេលថ្មី ៗ នេះ បានមានសារសម្ងាត់មួយចេញពីមន្រ្តីក្រសួងមហាផ្ទៃទាក់ទងនឹងឃាតកម្មនោះ ដែលមានខ្លឹមសារដូចខាងក្រោម ៖

សារទាំងស្រុងរបស់មន្ត្រីក្រសួងមហាផ្ទៃស្តីពីករណីអ្នកស្រី ចេវ សុវឌ្ឍនា ៖



"ឡាយ​ វណ្ណៈ​ នៅកន្លែង​ងាប់ធ្វើក៏​ខុស​ មិនធ្វើក៏ខុស។ ឆាយ​ សាវុធ ជាមេប៉ូលីសខែត្រ​ ដែលចង់​បានមុខ​បានមាត់​ ហួសពីអ្វី​ដែលខ្លួន​ត្រូវបាន។ ស​ ខេង​ ជាមនុស្ស​ដែល​មានគុណធម៌​ល្អ​ជាងគេ​ ទាំង​ក្នុង​បក្ស​ និង​ក្នុង​រដ្ឋាភិបាល​ ហើយ​ឪពុក​ ចេវ​ សុវឌ្ឍនា​ ជាកូន​ចៅ​ ស​ ខេង។ ដូច្នេះ​រឿងនេះ​ មិនចប់ងាយៗ​ទេ ។

៨​ មីនា​ឆ្នាំ​នេះ​ ម៉ាណែត​រវល់​ទៅត្បូងឃ្មុំ​ មិន​បាន​នៅផ្ទះ​ផ្អែមល្ហែម​ជាមួយប្រពន្ធទេ​ ។ ពេលនេះ​តេជោ​ កំពុង​តែ​ឈឺក្បាល​ខ្លាំង​ហើយ​ ថាតើត្រូវ​ អោយ​ ស​ ខេង​ បន្ត​កាត់ទោស​ ពេជ្រ​ សោភ័ន​ ឪក្មេក​ម៉ាណែត​ ឬ​បញ្ឈប់ត្រឹមហ្នឹង? បើបញ្ឈប់​ត្រឹមហ្នឹង​ តើឪពុក​ ចេវ​ សុវឌ្ឍនា​ ព្រមដែរទេ? "  ៕

ប្រភព៖ Chham Chhany





Previous Post
Next Post

post written by:

0 ความคิดเห็น: