អុញនោះ! ទីបំផុតបែកធ្លាយការពិតហើយរឿងការស្លាប់របស់អ្នកស្រី ចែវ សុវឌ្ឍនា តាមពិត ជាឃាតកម្ម ប្រព្រឹត្តដោយអ្នកមានឥទ្ធិពលម្នាក់ណឹងសោះ!!
រឿងការស្លាប់របស់អ្នកស្រី ចែវ សុវឌ្ឍនា នៅតែជាទីសង្ស័យរបស់មហាជន រឿងដែលមហាជនកាន់តែមន្ទិលសង្ស័យខ្លាំង គឺ អាជ្ញាធរប្រញាប់ប្រញាប់បិទបញ្ចប់រឿងការស្លាប់នេះយ៉ាងទាន់ហន់ ដោយរាយការណ៌ពត៌មាន ប្រាប់ត្រឹមតែថា អ្នកស្រី ចែវ សុវឌ្ឍនា ស្លាប់ដោយអត្តឃាត ។
រឿងនេះមិនអាចលាក់កំបាំងការពិតបានទេ ត្រូវបានប្រភពអ្នកជិតស្និទ្ធត្រកូលហ៊ុនបង្ហើបឲ្យដឹងថា នាងត្រូវជាប្រពន្ធចុងរបស់លោក ហ៊ុន សែន ហើយឃាតកម្មនេះមានតែលោក ហ៊ុន ម៉ាណែតទេដែលបានដឹង ហើយពត៌មាននេះបានធ្លាក់ដល់ដៃលោក ខ្មែរ សុវណ្ណភូមិ ហើយលោក ខ្មែរ សុវណ្ណភូមិក៏បានផូសផ្សាយថា
នាងស្លាប់ក្រោយ ហ៊ុន សែន សួររកមុខអ្នកធំណាខ្លះមានស្រីខាងក្រៅ…
នាងធ្វើការនៅរដ្ឋសភា កម្រមកធ្វើការ មកបើកតែប្រាក់ខែ មិនមានមុខរបរឬការងារអ្វីផ្សេង ទៅកែសម្ភស្សនៅបរទេសអស់រាប់ម៉ឺនដុល្លារ មានលុយទិញផ្ទះទិញវីឡា ទិញរថយន្តទំនើបៗ និងមានកូនបីនាក់ដែលខាងសាច់ញាតិ ឪពុកម្តាយ ឬមិត្តភ័ក្រ្ត មិនដែលប្រាប់អ្នកណាថាជាឪពុក ជាប្តី រៀបការកាលណា និងបានត្រឹមហ៊ានប្រាប់យ៉ាងខ្លីថានាងជាស្រ្តីមេម៉ាយ។ ផ្ទុយទៅវិញ មានអ្នកបង្ហើបពីខាងបក្សប្រជាជនស្និទនឹងត្រកូល ហ៊ុន បានបញ្ជាក់ថា «បើចង់ដឹងការពិតពីការស្លាប់របស់នាង មានតែសួរ ហ៊ុន ម៉ាណែតទេ»។
អ្វីដែលជាការភ្ញាក់ផ្អើលគឺមានសាច់ញាតិរបស់នាងម្នាក់បានសរសេរនៅលើហ្វេសប៊ុករបស់នាងថា ការស្លាប់របស់នាងគឺជាឃាតកម្ម ដោយការសំលាប់ បានធ្វើបាប បង្ខាំង វាយបែកមាត់ ហើមផ្ពាល់ រួចយកទៅព្យួរក ។ល។ ហើយក៏បញ្ជាក់ទៀតថា ផ្ទះនោះ មិនមែនជាផ្ទះនាងជួលធ្វើជំនួញស្អីទេ តែជាផ្ទះវីឡាជួលសម្រាប់មកសម្រាកលំហែកាយប៉ុណ្ណោះ ដែលផ្ទុយពីរបាយការណ៍របស់ប៉ូលិសខេត្តតាកែវ ។
ក្នុងរឿងក្តីនេះ គេឃើញថាអស់លោកប៉ូលិសបានធ្វើការសន្និដ្ឋានយកភ្លាមៗតែម្តង ថាជារឿងអត្តឃាត រួចបញ្ចប់សំណុំរឿងជាបន្ទាន់។ ដូច្នេះ យើងចង់សួរថា តើជនធម្មតាឯណាអាចមានឥទ្ធិពលឲ្យបញ្ចប់ក្តីលឿនយ៉ាងនេះ? តើប៉ូលិសស្រុកណាប្រកាសបញ្ចប់ក្តីជំនួសគ្រួសារសាច់ញាតិ ទាំងមិនបានដឹង មិនបានពិនិត្យសំណុំរឿង មិនបានមកពិនិត្យសាកសព មិនបានធ្វើជាសាក្សី និងទាំងមិនអស់ចិត្តបែបនេះ? និយាយទៅ មានតែសួរ ហ៊ុន ម៉ាណែតទេ ៕ ខ្មែរ សុវណ្ណភូមិ
ប្រភព៖ Khmerleaking
0 ความคิดเห็น: