ស្នេហាដ៏ព្រៃផ្សៃរបស់ប្តីប្រពន្ធ ហ៊ុន សែន និង ពិសិដ្ឋ ពិលិកា ឃាតករញី ឈ្មោល នៅតែរួចខ្លួន
ប្រវត្តិរបស់ អ្នកស្រី ពិសិដ្ឋ ពិលីកា៖
អ្នកស្រី ពិសិដ្ឋ ពីលីកា គឺជាតារាសំដែង ដ៏មានប្រជាប្រិយភាពមួយរូប នៅក្នុងប្រទេសកម្ពុជា។ អ្នកស្រីកើតនៅឆ្នាំ ១៩៦៥ នៅទីក្រុងភ្នំពេញ។ អ្នកស្រីមានឈ្មោះពិតថា ឱក អៀបពីលី។ ឪពុកឈ្មោះ ម៉េង មុនី និងម្ដាយឈ្មោះ ឱក ហាល។ ឪពុករបស់អ្នកស្រី គឺសាស្ត្រាចារ្យបង្រៀនភាសាបារាំង នៅសកលវិទ្យាគរុកោសល្យ។ អ្នកស្រី មានប្អូនស្រី ពីរនាក់ គឺពាលា និងដារ៉ូ។ គាត់គឺជាកូនច្បងនៅក្នុងគ្រួសារ។
បន្ទាប់ពីឪពុកម្ដាយរបស់អ្នកស្រី បានស្លាប់ក្នុងរបបខ្មែរក្រហម អ្នកស្រី និងប្អូនស្រីទាំងពីរ ត្រូវបានឪពុកមារបស់គាត់យកទៅចិញ្ចឹម។ ក្រោយមក អ្នកស្រី និងប្អូនរបស់អ្នកស្រី ត្រូវប្ដូរឈ្មោះទៅជា សៅ ពីលី, សៅ ពាលា និង សៅ ដារ៉ូ ដែលយកត្រកូលតាមឪពុកមារបស់គាត់ សៅ ពិសិដ្ឋ។ នៅក្រោយមកប្អូនស្រីពៅ សៅ ដារ៉ូ បានទទួលមរណភាព ដោយបន្សល់ទុកបងស្រីទាំងពីរឲ្យនៅឯកោ។
បន្ទាប់ពីរៀបការរួច អ្នកស្រីពិសិដ្ឋ ពីលីកា បានបន្តការងារជាតារាសំដែង និងអ្នករបាំប្រពៃណីតទៅទៀត។ គាត់បានសំដែងក្នុងខ្សែជាង៦០រឿង និងបានថតផ្សាយពាណិជ្ជកម្មជាច្រើនទៀត។ ខ្សែភាពយន្តដែលអ្នកស្រីចូលចិត្ត រួមមាន រឿង សំលេងទ្រខ្មែរ រឿង ស្រមោលអន្ធកាល និងរឿង ទុក្ខពីររបស់កែវ និងនាងនិត។ ក្រៅពីកិច្ចការថតខ្សែភាពយន្ត អ្នកស្រីរវល់នឹងការសំដែងនៅលើឆាកផងដែរ។ នៅក្នុងជីវិតរបស់អ្នកស្រី អ្នកស្រីបានទៅសំដែងនៅប្រទេសក្រៅជាច្រើន ដែលរួមមាន៖ប្រទេសកូរ៉េ, ប្រទេសចិន, ប្រទេសជប៉ុន, ប្រទេសដាណាម៉ាក, ប្រទេសថៃ, ប្រទេសបារាំង, ប្រទេសរូស្ស៊ី
ប្រទេសវៀតណាម, ប្រទេសសិង្ហបុរី, ប្រទេសសហរដ្ឋអាមេរិក, ប្រទេសអ៊ីតាលី, ប្រទេសឥណ្ឌា និងប្រទេសឥណ្ឌូនេស៊ី ។
ចំពោះការស្លាប់របស់អ្នកស្រី ពិសិដ្ឋ ពិលីកា វិញ៖ អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី ០៦ ខែ កក្កដាឆ្នាំ ១៩៩៩។
នេះជាវីដេអូដែលមានពត៌មានពិស្ដារ ៖ ប្រទេសកម្ពុជាជាប្រទេសដែលមានប្រពន្ធ័យុត្តិធម៌មិនរឹងម៉ាំ និងជាពិសេសអាជ្ញាធរមានសមត្ថកិច្ចធ្វើការក្រោមឥទ្ធិពលនយោបាយ។ អ្នកស្រីពិសិដ្ឋ ពិលីកា ជាសាស្រ្ដាចារ្យនៃសកលវិទញយាល័យ ភូមិន្ដ និង វិចិត្រសិល្បៈ និងជាតារ៉ាភាពយន្ដដ៏ល្បី ដែលត្រូវបានឃាតករ បាញ់សម្លាប់នៅកណ្ដាលថ្ងៃត្រង់ នៅថ្ងៃទី ០៦ ខែ កក្កដា ឆ្នាំ ១៩៩៩ អ្នកស្រីត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យកាល់ម៉ែត តែដោយសារតែសណ្ឋានភាពធ្ងន់ធ្ងរ អញនកស្រីបានស្លាប់នៅថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ១៩៩៩។
ឃាតកម្មនេះមិនម៉ែនជាសោដនាដ្ថកម្មរបស់គ្រូសារអ្នកស្រី ពិសិដ្ឋ ពិលីកាតែម្នាក់នោះទេ តែជាការសោកស្ដាយរបស់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ និងជាការបាត់បង់នូវធនធានមនុស្សដ៏សំខាន់មួយនៅកម្ពុជា។ កាលនោះអ្នកខ្លះជេរប្រទិច ដាក់បណ្ដាសារ ឃាតករ និង ជុំរុញអោយអាជ្ញាធរ តាមចាប់ឃាតករដាក់គុកអោយខានតែបាន។
ទោះជាយ៉ាងណា១៥ឆ្នាំកន្លងទោនេះឃាតករដែលបាញ់សម្លាប់អ្នកស្រី ពិសិដ្ឋ ពិលីកាទំនងជារសនៅយ៉ាងសប្បាយ ឬក៏ គេសម្លាប់បំបិទមាត់ផងក៏មិនដឹង។ ប្រធានផ្នែកបច្ចេកទេសអង្កេតរបស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាតមានប្រសាស្រ្ដថា ការបណ្ដែតបណ្ដោយអោយឃាតករនៅក្រៅច្បាប់ជាការបង្ហាញអោយឃើញពីការកង្វះសមត្ថភាពរបស់អាជ្ញាធរមានសម្ថកិច្ច ម៉្យាងទៀតវាក៏អាចបញ្ចាក់បានថា ប្រពន្ធ័យុត្តិធម៌នៅកម្ពុជា មានភាពទន់ជ្រាយ និងមិនអាចអោយប្រជាពលរដ្ឋជឿទុកចិត្តបាននោះទេ។
លោក បានបញ្ចាក់ថា អ្នកស្រីពិសិដ្ឋ ពិលីកា និងជនរងគ្រោះដ៏ទៃទៀត រួមមានតារាចម្រៀង, អញនកនយោបាយ, អ្នកកាសែត, មន្ត្រីសហជីពក៏ត្រូវបានបាញ់សម្លាប់យ៉ាងអណោចអធម្ម។លោកបន្តថាកាលពីដំបូងលោកសង្ឃឹមថាច្បាប់ទាំងបីដែលទាក់ទងនឹងវិស័យតុលាការ អាចពង្រឹងឃឿនយុត្តិធម៌នៅកម្ពុជា ប៉ុន្ដែដល់ពេលសភាអនុមត្រ័ទើបលោកដឹងថា ច្បាប់នេះគ្រាន់តែបម្រើមហិចតានយោបាយប៉ុណ្ណោះ។ លោកបញ្ចាកថាប្រសិនបើមិនកែប្រែប្រពន្ធ័ទមរង់យុត្តិធម៌ពិតប្រាកដទេ ព្រលឹងជនរងគ្រោះដោយការប្រហាជីវិតនៅក្រៅសំណាញ់ច្បាប់នោះពិតជាបិទភ្នែកមិនជិតនោះទេ។
ឆ្លើយតបនឹងបញ្ហានេះមន្ត្រីនាក់នាំពាក្យរបស់ក្រសួងមហាផ្ទៃ លោកនាយឧត្តមសេណីយផ្កាយ៤ ខៀវ សុភ័ក្រមានប្រសាសថា ក្រសួងជំនាញកំពុងតាមដានសើបអង្កេតករណីឧក្រិដ្ឋកម្មនាៗ ដែលកើតមានឡើង២ឆ្នាំកន្លងទៅ ហើយក្រសួងមហាផ្ទៃមនដែលទ្វេសប្រហែសនោះឡើយ។ លោកបន្តថាអាជ្ញាធរពិតជាធ្វើការមិនល្អម៉ែន ព្រោះថាច្រើនកន្លងទៅហើយនោះ នៅតែចាប់ឃាតករមិនបាន តែនេះគ្រាន់តែជាបច្ចេកទេសអង្កេតប៉ុណ្ណោះ។ លោកបដិសេធដាច់ខាតថាគ្មានការពាក់ពន្ធ័ផ្នែកនយោបាយណាមួយ ក្នុងដំណើរសើបអង្កេតរបស់នគបាលយុត្តិធម៌ នៅក្នុងករណីបទឧក្រិដ្ឋនោះទេ។ ក្នុងរឿងអ្នកស្រី ពិសិដ្ឋ ពិលីកានេះ លោក សម រង្សី ធ្លាប់ថ្លែងវិទ្យុអាស៊ីសេរីថា អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវបានឃាតករ សម្លាប់ដោយសារ ស្នេហាត្រីកោណ។
ទោះជាយ៉ាងណាក៏ដោយមន្ត្រីរដ្ឋាភិបាលឆ្លើយតបវិញថា ការលើកឡើងរបស់លោក សម រង្សី ជាការកេងចំណេញខាងផ្នែកនយោបាយប៉ុណ្ណោះ។ ក្រៅពីអ្នកស្រី ពិសិដ្ឋ ពិលីកា ក៏មានអ្នកសិល្បៈ ដ៏ទៃទៀតមានជាអាត៖ សាស្រ្ដចារ្យ សកលវិទ្យាល័យ ភូមិន្ដភ្នំពេញ និងជាតារាចម្រៀងដ៏ល្បីឈ្មោះ កញ្ញា ទូច ស្រីនិច ឬ ទូច ស៊ុននិច និងតារាចម្រៀងល្បីឈ្មោះម្នាក់ទៀត គឺកញ្ញា ពៅ បញ្ញាពេជ្យ តារាភាពយន្ដ អ្នកស្រី សាទ ម៉ារីណា អញនកទាំអនោះត្រូវបានជនសង្ស័យបាញ់សម្លាប់ និង ជះ ទឹកអាស៊ីដដាក់។ ករណីក៏ត្រូវបានទស្សនិកជន និង ប្រជាពលរដ្ឋបានគិតថាជាស្នេហាត្រីកោណ ហើយអ្នកបញ្ជារទំនងជាភរិយាអ្នកមានអំណាច នៅក្នុងជួររដ្ឋាភិបាលកម្ពុជា។
ក្រៅពីសំណុំរឿង អ្នកសិល្បៈ ក៏នៅមានករណី បាញ់សម្លាប់ប្រធានសហជីពសេរីកម្មករកម្ពុជា លោក ជា វិជ្ជា, ការធ្វើឃាតកម្មលើ ប្រធានការពារធនធានធម្មជាតិ លោក ឈុត វុទ្ធី, ឃាតកម្មលើ លោកឧត្តមសេណីយ ហ្វុន ស៊ីនប៉ិច កាលពីឆ្នាំ ១៩៩៧ និងឃាតកម្មលើអ្នកតវ៉ាផ្សេងទៀតដែលពុំទាន់រកមូលហេតុឃើញ។ អត្ថបទដកស្រង់ចេញពី៖ Cambodia Mega News
៦ កក្កដា ខួប១៥ឆ្នាំនៃការបាញ់សម្លាប់អ្នកស្រី ពិសិដ្ឋ ពិលីកា
ប្រភព ៖ Chham Chhany
0 ความคิดเห็น: