วันจันทร์ที่ 26 มีนาคม พ.ศ. 2561

បាតុកម្ម​ទាម​ទារ​ឲ្យ​ត្រួត​ត្រា​កាំភ្លើង​បាន​ធ្វើ​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​និង​ទីក្រុង​នានា​ជុំវិញ​ពិ​ភពលោក-Thousands of gun control demonstrators rally in Washington cities around the world


បាតុករ​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ ​និង​ទីក្រុង​ផ្សេង​ៗ​ទៀត​របស់​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ខិត​ខំ​ធ្វើ​ឲ្យ​ច្បាប់​ត្រួត​ពិនិត្យ​កាំភ្លើង​ដ៏តឹង​រ៉ឹង​បន្ទាប់​ពី​ការ​បាញ់​សម្លាប់​រង្គាល​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែល​បាន​បណ្តាល​ឲ្យ​ផ្ទុះ​កំហឹង​និង​មាន​សកម្មភាព​ខាង​នយោបាយ​ក្នុង​ចំណោម​យុវ​ជន​ក្មេងៗ​នៅ​ទូទាំង​ប្រទេស។

Cameron Kasky ជាសិស្ស​ម្នាក់​នៅ​រស់​រាន​មានជីវិត​ពីការ​សម្លាប់​រង្គាល​សិស្ស​និង​បុគ្គលិក​ចំនួន​១៧​នាក់​នៅ​វិទ្យា​ល័យ Marjory Stoneman Douglas ​ក្នុង​ទីក្រុង Parkland ​រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ។ សិស្ស​រូប​នោះ​ក៏​បាន​ប្រាប់​ហ្វូង​មនុស្ស​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ថា​ «ពលរដ្ឋ​ទាម​ទារ​ឲ្យមាន​ច្បាប់​ហាម​ឃាត់​ការ លក់​អាវុធ​។​ពលរដ្ឋ​ទាម​ទារ​ឲ្យ​ហាម​ឃាត់​ការលក់​អាវុធ​ដែល​មាន​កម្លាំង​ខ្លាំង។​ពលរដ្ឋ​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​ប្រវត្តិ​ជា​សាកល។ក្រោក​ឈរ​ឡើង​នៅ​ពេល​ខាងមុខ ​បើ​ពុំ​ដូច្នេះ​ប្រុង​ប្រយ័ត​ការ​បោះឆ្នោត​ពេល​ខាង​មុខ‍»។

មនុស្ស​ម្នា​ធ្វើ​បាតុកម្ម​នៅ​មហាវិថី Pennsylvania ក្នុង​ប្រធាន​បទ «ដើរ​ក្បួន​សម្រាប់​ជីវិត​របស់​យើង» ដើម្បី​គាំ​ទ្រ​ដល់​ការ​គ្រប់​គ្រង​អាវុធ​ កាល​ពី​ថ្ងៃ​ទី២៤ មីនា ២០១៨ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន។

យោង​តាម​សិស្ស​ម្នាក់​ដែល​រៀបចំ​ចាត់ចែង​ក្រុម​ត្រួតត្រា​កាំភ្លើង​ដែល​មាន​ឈ្មោះ​ថា «គ្រប់​ទីក្រុង​ទាំងអស់​មាន​កាំភ្លើងសុវត្ថិភាព​បាន»​និយាយថា បាតុកម្ម​ដែល​មាន​ឈ្មោះ​ « March for Our Lives‍»​ដែល​ដឹកនាំ​ដោយ​ពួក​អ្នក​នៅ​រស់​រាន​មាន​ជីវិត​នៃ​ការ​បាញ់​សម្លាប់​រង្គាល​នៅ​ក្រុង​ Parkland​ ត្រូវ​គេ​រំពឹង​នឹង​ទាក់​ទាញ​មនុស្ស​រាប់​សែន​នាក់។​ បាតុកម្ម​សំខាន់​នៅ​រដ្ឋ​ធានី​របស់​សហរដ្ឋ​អាមេរិក​នឹង​ទាក់​ទាញ​មនុស្ស​យ៉ាង​ច្រើន​រហូត​ដល់​៥​សែន​នាក់។

​បាតុកម្ម​របស់​ស្រីៗ​ជាង​៨រយ​បាន​ត្រូវ​គ្រោង​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​ចំនួន​៥០​របស់​សហរដ្ឋ​ងាមេរិក​និង​ទូទាំង​ពិភពលោក៕


1. មនុស្សម្នា​បាន​ដើរ​ពេញផ្លូវ Pennsylvania Avenue ក្នុង​ពេល «ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ដែល​ជា​ការទាមទារ​ឲ្យ​មាន​ការរឹតបន្តឹង​ដល់​ការគ្រប់គ្រង​កាំភ្លើង។


2. អ្នកចូលរួម​ម្នាក់​មាន​ការរំជួលចិត្ត​ គ្រាដែល​យុវជន Zion Kelly មក​ពី​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​បាន​បាត់បង់​បងប្អូន​ប្រុស​ភ្លោះ​ម្នាក់​របស់​ខ្លួន​ឈ្មោះ Zaire ក្នុង​អំពើ​ហិង្សា​ដោយ​កាំភ្លើង នៅក្នុង​ឆ្នាំ ២០១៧ ថ្លែង​ទៅ​កាន់​អ្នកចូលរួម​នៅក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។


3. អ្នកចូលរួម​នៅក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។


4. ក្រុម​អ្នកតវ៉ា​ប្រឆាំង​នឹង​ការគ្រប់គ្រង​កាំភ្លើង​កាន់​បដា​នៅក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។ (G. Tobias/VOA)


5. ហ្វូង​មហាជន​កាន់​ស្លាក​សញ្ញា​នានា នៅ​តាម​ផ្លូវ Pennsylvania Avenue នៅក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។


6.  ក្រុម​អ្នកតវ៉ា​កាន់​រូបថត​ជនរងគ្រោះ​ដោយ​ការបាញ់​សម្លាប់ នៅក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ក្នុង​បុរីញូយ៉ក​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។


7. អ្នកចូលរួម​កាន់​ស្លាក​សញ្ញា នៅក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។


8. នាងKendall McKee (ឆ្វេង) អាយុ​១១​ឆ្នាំ និង​នាងAmber R. ដែល​ជា​អ្នក​គាំទ្រ​ការប្រើប្រាស់​កាំភ្លើង ដើរក្បួន​ដើម្បី​គាំទ្រ​ឲ្យ​មាន​ការពង្រឹង​ដល់​សាលារៀន និង​ផ្តល់​អាវុធ​ដល់​គ្រូ​បង្រៀន នៅក្នុង​ទីក្រុង Salt Lake City នៅ​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៨។



9. យុវជនLevi Rodas អាយុ ១៦ឆ្នាំ មក​ពី​វិទ្យាល័យ Orem High School ដើរក្បួន​គាំទ្រ​ការប្រើប្រាស់​កាំភ្លើង​នៅក្នុង​ទីក្រុង Salt Lake City នៅ​ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០១៨។


10. អ្នកចូលរួម​ជួបជុំគ្នា​ក្នុង​អំឡុង​ពេល​នៅ​ក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ក្នុង​ទីក្រុងParkland រដ្ឋFlorida។


11. មនុស្សម្នា​ជួបជុំគ្នា​ក្នុង​អំឡុង​ពេល​នៅ​ក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ក្នុង​ទីក្រុង Houston។


12. តារាចម្រៀង នាងAriana Grande សម្តែង​នៅក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ជា​ការគាំទ្រ​ដល់​ការ​ឲ្យ​មាន​ការគ្រប់គ្រង​កាំភ្លើង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។


13. បុរសម្នាក់​កាន់ស្លាកសញ្ញា​ប្រឆាំង​នឹង​ការឲ្យ​មាន​ការគ្រប់គ្រង​កាំភ្លើង​ក្នុង​បុរី​ញូយ៉ក​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។


14. មនុស្សម្នា​កាន់​បដា​នៅក្នុង​ព្រឹត្តិការណ៍​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» ក្នុង​ទីក្រុង​ប៉ារីស នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។


15. មនុស្សម្នា​បាន​ចូលរួម​នៅក្នុង​«ការដើរ​ក្បួន​ដើម្បី​ជីវិត​របស់​យើង» នៅ​ខាងក្រៅ​ស្ថានកុងស៊ុល​អាមេរិក​ក្នុង​ទីក្រុង Sao Paulo នៃ​ប្រទេស​ប្រេស៊ីល​នៅ​ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។

ប្រភព៖ វីអូអេខ្មែរ 

Previous Post
Next Post

post written by:

0 ความคิดเห็น: