วันพุธที่ 21 มีนาคม พ.ศ. 2561

ព័ត៌មានក្តៅៗហុយៗ គ្រាន់តែហ៊ុន សែន និយាយដល់ព្រះភិក្ខុសង្ឃមួយអង្គឈ្មោះ ម៉ា រី ព្រឹកមិញ ក្រុមប៉ូលិស​ខេត្ត​កំពត​ ក៏ឃាត់​ខ្លួនចាប់ផ្សឹក​បានភ្លាម ផ្គាប់ចិត្តសម្ដេចជោរបានភ្លែតតែម្ដង !


 ព័ត៌មានក្តៅៗហុយៗ គ្រាន់តែហ៊ុន សែន និយាយដល់ព្រះភិក្ខុសង្ឃមួយអង្គឈ្មោះ ម៉ា រី ព្រឹកមិញ ក្រុមប៉ូលិស​ខេត្ត​កំពត​ ក៏ឃាត់​ខ្លួនចាប់ផ្សឹក​បានភ្លាម ផ្គាប់ចិត្តសម្ដេចជោរបានភ្លែតតែម្ដង ! 

ប៉ូលិស​ខេត្ត​កំពត នៅ​ថ្ងៃ​ទី ២១ មីនា ឆ្នាំ២០១៨ ​នេះ បាន​ចាប់​ខ្លួន​ព្រះភិក្ខុសង្ឃមួយអង្គ​ឈ្មោះ ម៉ា រី ដែល​និយាយរិះគន់សម្តេចជោរ ​អំពី​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​អូស្រ្តាលី ​ថា បានទទួល​ភាព​បរាជ័យ​ទាំង​ស្រុង គ្រាន់តែលឺថា បរាជ័យ សម្តេចជោរខឹងយ៉ាងខ្លាំង ទើបនៅព្រឹកមិញនេះបាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្រាវជ្រាវ​តាម​រក​ចាប់​ខ្លួន​ព្រះភិក្ខុសង្ឃ​វ័យ​ចំណាស់មួយអង្គ​នោះនៅ​ព្រឹក​ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៨ នេះ។


លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​បាន​និយាយ​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួនព្រះភិក្ខុសង្ឃ​មួយអង្គឈ្មោះ ម៉ា រី អាយុ ៧២ ឆ្នាំ នៅ​ចំណុច​ភូមិ​ព្រែកគ្រឹះ ឃុំ​ព្រែកគ្រឹះ ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដើម្បី​នាំមក​សាកសួរ​និងចាប់ផ្សឹកនៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត។


សូម​បញ្ជាក់​ថា លោកហ៊ុន សែន បាន​បញ្ជា​ឲ្យលោក កែន សត្ថា អភិបាល​ខេត្ត​កែប ស្រាវជ្រាវ​រក​ព្រះភិក្ខុសង្ឃឈ្មោះ ម៉ារី ដោយចោទថា បួសក្លែងក្លាយ ហើយចាប់ផ្សឹកបាន​នៅ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០១៨ នេះ ។ លោក ហ៊ុន សែន និយាយមួលបង្កាច់​ថា ព្រះភិក្ខុសង្ឃ​ឈ្មោះ ម៉ារី បាន​ភូត​ប្រជាពលរដ្ឋ​ពី​ខេត្ត​មួយ​ទៅ​ខេត្តមួយ ពី​កំពត ទៅ​តាកែវ ពី​តាកែវ ទៅ​កែប៕


KhmerLeaking
Previous Post
Next Post

post written by:

0 ความคิดเห็น: