วันอังคารที่ 27 มีนาคม พ.ศ. 2561

ក្ដៅៗហុយៗ៖ លោកឡាយ វណ្ណៈ ដែលល្បីរន្ទឺខាងការបាញ់បោះ និងចូលហាងខារ៉ាអូខេ រកស្រីមកកំដរ ត្រូវបាន ហ៊ុនសែន ដកតំណែងគ្រវាត់ចោល!


ឡាយ វណ្ណៈ ជើងល្អ បាញ់បោះខេត្តតាកែវនឹងត្រូវបានតែងតាំង ជាចៅហ្វាយខត្តតាកែវថ្មីជំនួសលោក ស្រី បេន


តាកែវ៖ បន្ទាប់ពីបាន កាន់កាប់តំណែងជាចៅហ្វាយខេត្តតាកែវ អស់រយៈពេល ប្រមាណជិតមួយទសវត្សរ៍ នៅទីបំផុតលោក ស្រី បេន ចៅហ្វាយខេត្តដ៏កំជិលនេះ (តាមសំដី ឡាយ វណ្ណៈ និងប្រជាជនខេត្តតាកែវ) នឹងត្រូវផ្លាស់ប្ដូរ ក្នុងពេលឆាប់ៗ ខាងមុខនេះឲ្យទៅបំរើការជាប្រធានក្រុមប្រឹក្សាខេត្ត ដែលមិនសូវមានអំណាចវិញ។


ចៅហ្វាយខេត្តតាកែវថ្មីមកជំនួសគឺបុគ្គល ឡាយ វណ្ណៈ ជាកូន ប្រសារលោក ស៊ូ ភារិន្ទ ដែលបច្ចុប្បន្ននេះ ឡាយ វណ្ណៈ មានតំណែងជាចៅហ្វាយខេត្តរង និងជា អនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ។


សូមបញ្ជាក់ថា ក្នុងនាមជាចៅហ្វាយខេត្តរងតាកែវ ឡាយ វណ្ណៈ ល្បីជាងគេខាងចូលខារ៉ាអូខេ ផឹកស៊ី និងបាញ់បោះ។ ជាក់ស្តែងកាលពីខែកញ្ញា ឆ្នាំ២០១២ ឡាយ វណ្ណៈ និងបក្សពួកបានទៅស៊ីផឹក និងច្រៀងខារ៉ាអូខេនៅហាងរស្មីអង្គរ ហើយបានបាញ់នារីខារ៉ាអូខេម្នាក់ ដែលធ្វើការនៅក្នុងហាងរស្មីអង្គរ ឲ្យរបួសយ៉ាងទម្ងន់ ដោយសារ តែខ្លួនបានហៅនាងមកអង្គុយកំដរ ប៉ុន្ដែនាង បដិសេធ។


ក្រោយពីការបង្កបទល្មើស ឡាយ វណ្ណៈ មិនត្រូវបានអាជ្ញាធរចាប់ កាត់ទោសនោះទេ តែបែជាថ្លែងការពារថាជាករណីយរាកៃកាំភ្លើង ដោយអចេតនាទៅវិញ រួចក៏សម្រួលបញ្ចប់បញ្ហា។

សំគាល់៖ បើសង្គមខ្មែរ មានតែមនុស្សប្រភេទនេះមកដឹកនាំ តើអាចឲ្យប្រជាពលរដ្ឋខ្មែរមានសេចក្តីសុខដែរទេ? ក្រៅពីនេះ បើនិយាយពីអភិវឌ្ឍនៅខេត្តតាកែវវិញគឺហៅលែងឭ និងបើនិយាយ ពីយួនវិញ គឺវេទនាហើយ ព្រោះយួនមករស់នៅយ៉ាងអនាធិបតេយ្យ តែម្តងនៅខេត្តតាកែវ៕ (ខ្មែរ សុវណ្ណភូមិ)


ភ្នំពេញ៖ លោក ឡាយ វណ្ណៈ ត្រូវបាន​ដកចេញ​ពី​តួនាទី​ហើយ​។​លោក អ៊ូច ភា ត្រូវបានតែងតាំង​ជា​អភិបាល​ខេត្តតាកែវ ជំនួស​វិញ​។​នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​របស់ ព្រះមហាក្សត្រ​នៃ​កម្ពុជា ដែល​ចុះហត្ថលេខា​ដោយ​ប្រមុខរដ្ឋស្តីទី​សម្តេច​វិ​បុក​សេនា​សាយឈុំ នៅ​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ ។​ទោះបីយ៉ាងណា​ការដក​លោក​ឡាយ​វណ្ណៈ​ពី​តួនាទី​ចៅហ្វាយខេត្ត​តាកែវ​នេះ​ ធ្វើឲ្យ​មានការ​ភ្ញាក់​ផ្អ​ល់​ព្រោះថា​សម្តេច​វិបុល​សេនា​សាយឈុំ​ស៊ី​ញ៉េ​លើ​ព្រះរាជក្រឹត្យ​មិនទាន់​ស្ងួត​ទឹកប៊ិច​ផង​ធ្លាយ​ដល់​អ្នកកាសែត​បាត់ទៅហើយ​។​

​ព្រះរាជក្រឹត្យ​នេះ ចែងថា​៖ មាត្រា​១៖ ផ្ទេរ​ភារកិច្ច​លោក ឡាយ វណ្ណៈ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​ទី​៤ ពី​អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ ឱ្យមក​បម្រើ​ការងារ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​មាត្រា​២៖ តែងតាំង លោក អ៊ូច គា ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៦ អភិបាល នៃ​គណៈ​អភិបាល​ខេត្តតាកែវ​។​លោក អ៊ូច ភា​ត្រូវជា កូនប្រសា​រលោក ស្រី បេន​បច្ចុប្បន្ន​ជា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តតាកែវ​ក្រោយពី​ដកចេញ​ពី​ចៅហ្វាយខេត្ត​តាកែ​វហើយ​ដាក់​លោក​ឡាយ​វណ្ណ​:​ជំនួស​។


លោក​ឡាយ​វណ្ណ​:​ត្រូវជា​កូនប្រសា​រលោក​ស៊ូ​ភិរិន្ទ​អតីត​ចៅហ្វាយ​ខេត្តតាកែវ​បច្ចុប្បន្ន​រដ្ឋលេខាធិការ​ទីស្តីការគណរដ្ឋមន្ត្រី​។​​ចប់​ត្រឹមហ្នឹង​សិន​ព្រោះ​មិនដឹងថា​លោក​ឡាយ​វណ្ណ​:​ដែលជា​កូនក្មួយ​ខ្មោច​សម្តេច​វិបុល​បញ្ញា​សុខ​អាន​ត្រូវ​តែងតាំង​ជា​ស្អី​ជំនួស​វិញ​នោះឡើយ​៕​​ (Meatophoum)



Previous Post
Next Post

post written by:

0 ความคิดเห็น: