អុញនោះ! បែកធ្លាយរឿងគីគីលូប្រធានការិយាល័យអប់រំ ស្រុកពាមជរ លេងជាមួយនឹងស្រីក្មេងក្នុងខារាអូខេ!!
យោងតាមប្រភពព័ត៌មានបែកធ្លាយរឿងគីគីលូប្រធានការិយាល័យអប់រំ ស្រុកពាមជរ លេងជាមួយនឹងស្រីក្មេងក្នុងខារាអូខេ ចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោក ខ្មែរ សុវណ្ណភូមិ បានឱ្យដឹងយ៉ាងដូច្នេះថា៖ សារពីមាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ ករណីប្រធានការិយាល័យអប់រំស្រុកពាមជរ បំពេញការងារក្នុងខារាអូខេ
លោក ហ៊ុយ ហឿន ដែលមានតួនាទីជាប្រធានការិយាល័យអប់រំយុវជននិងកីឡាស្រុកពាមជរ ខេត្តព្រៃវែង តែងយកហាងខារាអូខេធ្វើជាការិយាល័យដើម្បីបំពេញការងាររបស់ខ្លួន ដោយរាប់ទាំងការធ្វើលិខិតស្នាមរដ្ឋបាលរបស់ការិយាល័យអប់រំស្រុកផងដែរ ។
ការណ៍នេះអាចនឹងមានពាក់ព័ន្ធអំពើពុករលួយផ្សេងៗផង ដោយរាប់ទាំងអំពើពុករលួយក្នុងការតែងតាំងមន្ត្រីអប់រំថ្នាក់ក្រោម ដូចជានាយកសាលា ជាដើម ។ ម៉្យាងទៀតសកម្មភាពដូចក្នុងរូប បានបង្ហាញនូវការបាត់បង់សីលធម៌របស់មន្ត្រីអប់រំរូបនេះ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃនៃស្ថាប័នអប់រំយ៉ាងធ្ងន់ធ្ងរ ។
មាតាបិតា អាណាព្យាបាលសិស្សានុសិស្ស គ្រូបង្រៀន នៅស្រុកពាមជរទាំងមូល សូមស្នើប្រធានមន្ទីរអប់រំនិង អភិបាលខេត្តព្រៃវែង ព្រមទាំងក្រសួងអប់រំមេត្តាជួយពិនិត្យ និងដោះស្រាយជាបន្ទាន់ដើម្បីធានាសេចក្តីថ្លៃថ្នូរសម្រាប់ស្ថាប័នអប់រំនៅស្រុកពាមជរនេះ ។
*បញ្ជាក់ៈ រូបបុរស(ឆ្វេង) ជារូបលោក ហ៊ុយ ហឿន ដែលជាប្រធានការិយាយល័យ
រូបស្តាំ ជានារីក្នុងខារាអូខេមួយ៕ (( ប្រភព៖ ខ្មែរ សុវណ្ណភូមិ ))
0 ความคิดเห็น: