ក្ដៅៗ៖ លោក ឆាំ ឆានី ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ហ៊ុនម៉ាណា កូនស្រីរបស់ហ៊ុនសែន ដែលបានបញ្ជាឲ្យកម្លាំងប្រដាប់អាវុធបាញ់រះប្រហារប្រជាពលរដ្ឋខ្មែរម្ចាស់ដី!
ព័ត៌មានក្ដៅៗកាលពីម្សិលមិញ ស្ត្រីរងគ្រោះក្នុងការបាញ់រះប្រហារប្លន់ដីធ្លីប្រជាពលរដ្ឋខ្មែរនៅខេត្តក្រចេះ បានផ្តល់បទសម្ភាសន៍ឲ្យវិទ្យុអាស៊ីសេរីថា គាត់បានឃើញមនុស្សស្លាប់ផ្ទាល់ភ្នែក ព្រោះគាត់ក៏ជាអ្នករងគ្រោះដោយគ្រាប់កាំភ្លើងដែរ ឥឡូវនេះ គាត់ត្រូវបានអាជ្ញាធរចាប់ខ្លួន និង អ្នកផ្សេងទៀតមិនហ៊ានអះអាងដូចស្រ្តីរងគ្រោះនោះទៀតទេ ព្រោះភ័យខ្លាចពីការចាប់ខ្លួន ។ នៅលើទំព័រហ្វេសប៊ុក របស់លោក ឆាំ ឆានី ក៏បានចេញសេចក្ដីប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ហ៊ុនម៉ាណា កូនស្រីរបស់ហ៊ុន សែន បុរសខ្លាំងក្នុងស្នូក ដែលបានបញ្ជាឲ្យកម្លាំងប្រដាប់អាវុធបាញ់រះប្រហារប្រជាពលរដ្ឋខ្មែរម្ចាស់ដី មានសេចក្ដីដូចខាងក្រោមនេះ៖ ប្រកាសថ្កោលទោស
ឆាំ ឆានី សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ហ៊ុន ម៉ាណា កូនស្រីរបស់ ហ៊ុន សែន ដែលបានបញ្ជាឲ្យកម្លាំងប្រដាប់អាវុធចម្រុះក្នុងខេត្ត ក្រចេះ ប្រើហឹង្សារបាញ់សម្លាប់ពលរដ្ឋប្លន់យកដីកាលពីថ្ងៃ ០៨ មីនា ២០១៨ ។
ក្នុងការបង្ក្រាប ប្លន់ដោយហិង្សាបានធ្វើឲ្យពលរដ្ឋម្ចាស់ដីចំនួន ០៨នាក់ស្លាប់ និងជាង ៤០នាក់របួស ហើយពលរដ្ឋជាច្រើនគ្រួសារបាត់បងផ្ទះសម្បែង ។
ក្រុមហ៊ុនមេមត់ ជាក្រុមហ៊ុនរបស់ ហ៊ុន ម៉ាណា កូនស្រីរបស់ ហ៊ុន សែន បានទទួលដីសម្បទានពីរដ្ឋាភិបាលឪពុកខ្លួនលើផ្ទៃដីចំនួន ៩.៨៥០ហិកតា សម្រាប់ដាំដំណាំកៅស៊ូរយៈពេល ៥០ឆ្នាំ ចាប់តាំងពីឆ្នាំ២០០៨ ដោយបានធ្វើឲ្យប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋចំនួន ៥២៧គ្រួសារ ដែលបានតាំងទីលំនៅត្រង់ចំណុច១០៩ ដល់ ១១៥ ឋិតនៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
ក្រោមបញ្ជាក្រុមហ៊ុនរបស់ ហ៊ុន ម៉ាណា រហូតមកដល់ឆ្នាំ២០១៥ ផ្ទះប្រជាពលរដ្ឋចំនួន ១០ខ្នង ត្រូវបានដុតបំផ្លាញ លំនៅដ្ឋាន៣២៧គ្រួសារ ត្រូវបានរុះរើនិងវាយបំផ្លាញចោល ។
ចាប់ពីឆ្នាំ២០១៥មក ហ៊ុន ម៉ាណា បានលក់ក្រុមហ៊ុនមេមត់នេះ និងដីសម្បទានទៅឲ្យក្រុមហ៊ុនយួនគ្រប់គ្រងវិញម្តង ដោយខ្លួននៅជាបង្អែក ហើយនៅពេលនេះនៅសល់ប្រជាពលរដ្ឋខ្មែរប្រហែល ២០០គ្រួសារ និងផ្ទះប្រជាពលរដ្ឋដែលកំពុងប្រឈមមុខបណ្តេញចេញ រុះរើ និងដុតបំផ្លាញចោលនាពេលនេះ ។
អំពើដ៏សាហាវយង់ឃ្នងរបស់ ហ៊ុន ម៉ាណា បានធ្វើមកលើពលរដ្ឋស្លូតត្រង់នៅពេលនេះគឺជាការលំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ និងជាការបញ្ជាក់អំពីការដឹកនាំផ្តាច់ការ ក្រុមគ្រួសារនិយមរបស់របប ហ៊ុន សែន ដែលពលរដ្ឋខ្មែរមិនអាចទទួលយកបាន នឹងបន្តគាំទ្រដាច់ខាត ។
ឆាំ ឆានី សូមចូលរួមសម្តែងការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពពលរដ្ឋម្ចាស់ដីទាំង ០៨គ្រួសារ នឹងសូមអំពាវនាវដល់ពលរដ្ឋខ្មែរគ្រប់រួប សូមចូលរួមរំលែកទុក្ខ លើកទឹកចិត្តពលរដ្ឋម្ចាស់ដី ព្រមទាំងទាមទារដាច់ខាតឲ្យរបប ហ៊ុន សែន ចាប់ខ្លួនឃាតករ និងអ្នកបញ្ជាមកផ្តន្ទាទោសតាមច្បាប់ ៕ Chham Chhany
0 ความคิดเห็น: