วันพุธที่ 27 กรกฎาคม พ.ศ. 2565

ជា សុផារ៉ា ប្រតិកម្ម​នឹង​ការ​ចុះ​ផ្សាយ​អំពី​កូន​ប្រុស​របស់​លោក​​​​ដាក់​លក់​អចលនទ្រព្យ​តម្លៃ​រាប់​សិប​លាន​ដុល្លារ​នៅ​អូស្ត្រាលី!!

ជា សុផារ៉ា ប្រតិកម្ម​នឹង​ការ​ចុះ​ផ្សាយ​អំពី​កូន​ប្រុស​របស់​លោក​​​​ដាក់​លក់​អចលនទ្រព្យ​តម្លៃ​រាប់​សិប​លាន​ដុល្លារ​នៅ​អូស្ត្រាលី!!

រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា នៅ​ថ្ងៃ​អង្គារ​នេះ បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ចុះ​ផ្សាយ​អត្ថបទ​ព័ត៌មានទាក់ទង​នឹង​ការ​ដាក់​លក់​ភូមិគ្រឹះ​របស់​កូនប្រុស​របស់​លោក​ក្នុង​ប្រទេស​អូស្ត្រាលី​ក្នុង​តម្លៃ​ប្រមាណ​ ៣៨ ​លាន​ដុល្លារ ។ លោក​រដ្ឋមន្ត្រីអះអាង​ថា ​លោក​មិន​បាន​ដឹង​អំពី​រឿង​នេះ​ទេ ហើយ​ប្រតិកម្ម​ទៅ​នឹង​ការ​ចុះ​ផ្សាយ​នេះ។

​សារព័ត៌មាន​ដែល​មាន​ឈ្មោះ​ថា ​The Australian បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០២២​ថា​ កូន​ប្រុស​របស់​លោក ជា សុផារ៉ា​ គឺ​ លោក ផារ៉ា មង្គល ដែល​ជា​នាយ​ខុទ្ទកាល័យ​នៃ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដាក់​លក់​ផ្ទះ​ក្នុង​ប្រទេស​អូស្ត្រាលី ដែល​លោក​បាន​ទិញ​កាល​ពី​ឆ្នាំ ​២០១៦ ។

នៅ​ពេល​វីអូអេ​ទាក់ទង​តាម​ទូរស័ព្ទ លោក ជា សុផារ៉ា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​លោកមិន​បាន​ដឹង​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​លក់​អចលនទ្រព្យ​នេះ​នោះ​ទេ ។

លោក ជា សុផារ៉ា បាន​ថ្លែង​ថា៖ «អា​គេ​ផ្សាយ​ហ្នឹង​ គេ​លក់ អ្នក​ណា​ចង់​ទិញ​ក៏​ទិញ​ទៅ​ ផ្ទះ​របស់​គេ​ណោះ សួរ​ខ្ញុំ​ម៉េច​ដឹង។ ខ្ញុំ​អត់​ដឹង​ផង​អូន។ មិន​មែន​គេ​ Underage (មិន​ទាន់​គ្រប់​អាយុ) ណា»។

នៅ​ពេល​សួរ​ពាក់ព័ន្ធ​នឹង​ប្រភព​ចំណូល​ដែល​បាន​ប្រើប្រាស់​ក្នុង​ការ​ទិញ​អចលទ្រព្យ​នេះ​ លោក​ ជា សុផារ៉ា មិន​បាន​បញ្ជាក់​លម្អិត​ឡើយ។

លោកថ្លែង​យ៉ាង​ដូច្នេះ​ មុន​នឹង​ទម្លាក់​ទូរស័ព្ទ​ចុះ៖ «បាទ កូន​ខ្ញុំ​ ថ្ងៃ​ក្រោយ​គេ​ធ្វើ​មហាសេដ្ឋី​អ៊ីចឹង សួរ​ថា​បាន​លុយ​មក​ពី​ណា ហើយ​ថ្ងៃ​ក្រោយ​គេ​ធាក់​ស៊ីក្លូ​សួរ​ថា ម៉េច​គេ​អស់​លុយ។ ឆោត​អី​ឆោត​ ចេះ​តែ​និយាយ។ ការងារ​ម៉ា​គនរ​មិន​ធ្វើ​ទេ ចេះ​តែ​ប្រមាញ់រឿង​តែ​ផ្តេស​តែ​ផ្តាស។​ មិនមែន​ជា​ការ​ស្ថាបនា​ទេ។ ឃើញ​គេ​ក្រ​ អរ​ណាស់ ឃើញ​គេ​មាន​រុកគួន​ណាស់។ អា​អគតិ​អ៊ីចឹង ចង្រៃ​អ៊ីចឹង​ហ្អេ»។

វីអូអេ​មិន​ទាន់​អាចទាក់ទង​លោក ផារ៉ា មង្គល​ កូន​ប្រុស​របស់​លោក ជា​ សុផារ៉ា ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​បាន​នៅ​ឡើយ​ទេ នា​ថ្ងៃ​អង្គារ​នេះ។

​អត្ថបទ​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ The Australian កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា​ រៀបរាប់​ថា​ ការ​លក់​ភូមិ​គ្រឹះ​មួយតម្លៃ​៣៨​លាន​ដុល្លារ​ ក្នុង​ក្រុង​ Sydney (ស៊ីដនី)​ ប្រទេស​អូស្ត្រាលី​ នាំ​ឱ្យ​មាន​ការ​លើកឡើង​អំពី​ការ​ស៊ើប​អង្កេត​ពាក់ព័ន្ធ​នឹង​ការ​អះអាង​ថា អូស្ត្រាលី​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង ​ដើម្បី​លាក់​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រីមួយ​ចំនួន​នៅ​កម្ពុជា។

អត្ថបទ​ព័ត៌មាន​បញ្ជាក់​ថា ភូមិ​គ្រឹះ​ខាង​លើ​នេះ​ ដែល​ស្ថិត​លើ​ផ្ទៃ​ដី​ទំហំ​ជាង​៣.០០០​មែត្រ​ការ៉េ ជាប់​មាត់​ឆ្នេរ ជាមួយ​នឹង​រោង​ភាពយន្ត តារាង​បាល់បោះ​តូច និង​តារាង​បាល់ទាត់ គឺ​ជា​កម្មសិទ្ធិ​របស់​មន្ត្រីក្រសួង​ដែនដីនគរូបនីយកម្ម​ និង​សំណង់​មួយ​រូប ដែល​មាន​ប្រាក់​ចំណូល​តិច​ជាង​១.០០០​ដុល្លារ​ក្នុង​មួយ​ខែ​តែ​ប៉ុណ្ណោះ។

អត្ថបទ​ព័ត៌មាន​ដដែល​បន្ត​ថា​លោក ផារ៉ា មង្គល​ អាយុ ៣៩​ឆ្នាំ និង​ភរិយា​ឈ្មោះ តាវ ម៉ាឌីណា អាយុ ៣៦​ឆ្នាំ ដែល​ជា​កូនស្រី​របស់​អតីត​រដ្ឋ​មន្ត្រីក្រសួង​កសិកម្ម ​លោក តាវ សេងហួ បាន​ទិញ​ភូមិ​គ្រឹះ​នេះ​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៦ ក្នុង​តម្លៃដើមប្រមាណ​ ១១​លាន​ដុល្លារ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​មួយ​សម្រាប់​អចលនទ្រព្យ​នៅ​តំបន់​ជាយ​ក្រុង​កាល​ពី​គ្រា​នោះ។

​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​នេះ លោក​ Bill Browder ដែល​ជា​អ្នក​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​មួយ​រូប បាន​លើកឡើង​ថា ​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ គួរ​តែ​ជា​គោលដៅ​ចម្បង​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​ក្រោម​ច្បាប់ ​Magnitsky ថ្មី​របស់​អូស្ត្រាលី។

លោកថ្លែង​ក្នុង​សម្តី​ដើម​ និង​ត្រូវ​បាន​ប្រែ​សម្រួល​ថា៖ «នេះ​ជា​អ្វី​ដែល​ច្បាប់​ Magnitsky របស់​អូស្ត្រាលី ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ដោះស្រាយ​នឹង​បញ្ហា​ដូចនេះ។ មាន​របប​មួយ​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​រំលោភបំពាន​សិទ្ធិ និង​ការ​លួចប្លន់ ហើយ​មន្ត្រីនៃ​របប​នេះ និង​គ្រួសារ​របស់​ពួកគេ បាន​រក្សា​ទុក​ទ្រព្យ​សម្បត្តិ​នៅ​អូស្ត្រាលី»។

តាម​គោលការណ៍​ ច្បាប់​ Magnitsky មាន​គោលដៅ​បញ្ឈប់​មន្ត្រី​បរទេស​ដែល​ពុករលួយ និង​ជន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ពី​ការ​ផ្ទេរ​ទ្រព្យ​សម្បត្តិ​ ដែល​ពួកគេ​ប្រមូល​បាន​ពី​ការ​លួច ​និង​កេង​បន្លំ​ពី​ប្រទេស​កំណើត​របស់​ខ្លួន ដើម្បី​មក​វិនិយោគ​នៅប្រទេស​បស្ចិម​លោក។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន បាន​ច្រាន​ចោល​ការ​អំពាវនាវ​របស់​លោក Bill Browder ដោយ​ថា​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ និង​ការ​បំពាន​ផ្សេងៗ​គួរ​តែ​មាន​លើ​បុគ្គល​អភិជន​នៅ​បណ្តា​ប្រទេស​បស្ចិម​លោក​ផង​ដែរ។

លោក​ថ្លែង​ថា៖ «ខ្ញុំ​គិត​ថា​បើ​សិន​ជា​គាត់​មាន​គំនិត​ប្រឆាំង​អំពើ​ពុករលួយ​អ៊ីចឹង​ គួរ​តែ​គាត់​សើរើ​សេដ្ឋី​ទាំងឡាយ​នៅ​អង់គ្លេស ឬ​មួយ​សេដ្ឋី​ទាំងឡាយ​នៅ​អាមេរិក ឬ​មួយ​នៅ​កាណាដា មិន​មែន​ធ្វើ​តែ​ខ្មែរ​នៅ​អូស្ត្រាលី​ទេ»។

គួរ​បញ្ជាក់​ថា កាល​ពី​ខែ​តុលា ឆ្នាំ​២០១៨ ប្រព័ន្ធ​ផ្សព្វផ្សាយ​អូស្ត្រាលី​ ABC បាន​រៀបរាប់​ពី​ទ្រព្យ​សម្បត្តិ​ជា​អចលនទ្រព្យ​ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ​នៅ​អូស្ត្រាលី​ ដែល​ជា​កម្មសិទ្ធិ​របស់ក្រុម​បុគ្គល​មាន​ចំណង​សាច់​ញាតិ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​លោក គង់ វិបុល​ ផង​ដែរ។ លោក គង់ វិបុល ធ្លាប់​បាន​បដិសេធ​ថា​លោក​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​នោះ​ទេ៕ (វីអូអេខ្មែរ)

วันพฤหัสบดีที่ 5 เมษายน พ.ศ. 2561

ប្រជាពលរដ្ឋខេត្តកោះកុង នៅក៏ស្លាប់ ទៅក៏ស្លាប់ ចឹងសុខចិត្តនៅស្លាប់លើដីខ្លួនឯងប្រសើរជាង ព្រោះរដ្ឋាភិបាលដៃចោរ បណ្តេញប្រជាពលរដ្ឋ យកដីលក់ឲ្យក្រុមហ៊ុន !
ប្រជាពលរដ្ឋរស់នៅស្រុកគិរីសាគរខេត្តកោះកុងដែលចោទថា ក្រុមហ៊ុនចិនរំលោភបំពានយកដីរបស់ពួកគាត់នោះបញ្ជាក់ជំហរថា ត្រៀមខ្លួនដុតគ្រឿងចក្រក្រុមហ៊ុន និងតតាំងដល់ស្លាប់នៅនិងកន្លែង។​

អ្នកស្រី ពឿង លួង លើកឡើងថា កាលពីម្សិលមិញ ក្រុមហ៊ុនបានយក កម្លាំងសន្តិសុខចំនួន ២០ នាក់ និងគ្រឿងចក្រចំនួន ២ គ្រឿង មកឈូសឆាយដំណាំ និងដីភូមិរបស់គាត់ ទាំងមិនទាន់បានដោះស្រាយសំណងជាមួយពួកគាត់។ អ្នកស្រីបន្តថា កន្លងមក ម្ចាស់ក្រុមហ៊ុនតែងតែបង្ខំឲ្យទទួលយកសំណង។

អ្នកស្រីថា៖«ខ្ញុំមិនដឹងធ្វើយ៉ាងម៉េច សុខចិត្តនៅលើផ្ទះប្ដូរស្លាប់នៅហ្នឹងម៉ង់ បើសិនជាមិនឲ្យសំណងដល់តម្លៃ សុខចិត្តស្លាប់នៅហ្នឹង»
លោកណៃ វិបុល កំពុងមានជម្លោះដីធ្លីដែរនោះ​ថ្លែងថា ថ្មីៗនេះម្ចាស់ក្រុមហ៊ុន គំរាមនិងបង្ខំឲ្យពួកគាត់ទទួលយកសំណងចំនួន ៣ ម៉ឺនដុល្លារ ដែលក្រុមហ៊ុននេះបានកំណត់ ប៉ុន្តែពួកគាត់មិនព្រមទទួលយក ដោយសារ សំណង់នោះតិចពេក។

លោកថា៖«វាគំរាមថា បើសិនជាយើងមិនចូលទៅជួបវាទេ វាអត់មានមកលើកទី២ ទេ វាយកគ្រឿងចក្រមកឈូសហើយ វាបង្ខំឲ្យយើងយកសំណង​មិនសមរម្យ។ ខ្ញុំមិនយកទេ ទទួលយកទាល់តែសំណងនឹងសមរម្យរបស់ខ្ញុំ បានខ្ញុំទៅបាន បើមិនអញ្ចឹងខ្ញុំមិនទៅជាដាច់ខាត ដីខ្ញុំ ៧ ហិកតា ហើយមានដំណាំពេញទាំងអស់»។

អ្នកទាំងពីរថ្លែងថា បើមានការឈូសឆាយជាថ្មីទៀត ពួកគេត្រៀមដុតបំផ្លាញគ្រឿងចក្រ និងតតាំងទោះស្លាប់ខ្លួនក៏ដោយ។​

មេឃុំកោះស្ដេច លោក សុខ ចេង មានប្រសាសន៍ថា លោកកំពុងដោះស្រាយជាមួយក្រុមហ៊ុន ។
លោកថា៖«ខ្ញុំក៏បានទំនាក់ទំនងជាមួយក្រុមហ៊ុនដែរ ខ្ញុំថាដោះស្រាយឲ្យគាត់ទៅ ទោះបីជាតម្លៃដែលថាគាត់មិនសមក៏ដោយ យើងក៏មើលទៅតាមលទ្ធភាពជាក់ស្ដែង ព្រោះថាដីគាត់ធំ ដីគាត់អី យើងឡើងចុះឲ្យគាត់ទៅខ្ញុំថាចឹង»។

អគ្គនាយករងក្រុមហ៊ុន​ញូញៀន លោក ជាំង ឡាង ប្រាប់ថា ជាប់រវល់មិនបានឆ្លើយតបករណីនេះទេ។​

រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ក្រុមហ៊ុន ញូញៀន ឌឹវើលុបមែន គ្រុប កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០០៨ មាន​ផ្ទៃ​ដី ៣​ម៉ឺន ៦​ពាន់​ហិកតារ នៅ​ស្រុក​បុទុមសាគរ និង​ស្រុក​គីរីសាគរ ខេត្ត​កោះកុង ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​ពាណិជ្ជកម្ម និង​រមណីយដ្ឋាន​ទេសចរណ៍​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ។ ដំបូងឡើយប៉ះពាល់ពលរដ្ឋជាង៣០០គ្រួសារ ក្រោយមកមានការដោះស្រាយជាបន្តបន្ទាប់ ហើយនៅសល់តែ១០គ្រួសារទៀតដែលមិនទាន់ទទួលសំណង។​ VOD

วันศุกร์ที่ 23 มีนาคม พ.ศ. 2561

ហេហេ រាប់ទសវត្សរ៍ រដ្ឋាភិបាល​សម្ដេចសែនជោរ ប្រកាសថា​ជោគជ័យ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដី​ធ្លីរ៉ាំរ៉ៃ​មួយ..ជោគជ័យ​ឬក៏អាជ័យធ្លាក់ទឹកហៃអើៗ!?

រដ្ឋាភិបាល​​ឲ្យដឹង​ថា​​ ក្រុមហ៊ុន​ស្ករ​អំពៅ​ចំនួន​ពីរ​ ​និង​ប្រជា​ពលរដ្ឋ​ចំនួន​​៣៧៥​គ្រួសារ​ បាន​យល់​ព្រម​បញ្ចប់​វិវាទ​ដីធ្លីរ៉ាំរ៉ៃមួយស្ថិត​ក្នុង​ខេត្ត​កោះកុង។ ​យ៉ាង​ណា​ក្តី​ មន្ត្រី​សិទ្ធិមនុស្ស​ថ្លែង​ថា​ ​នៅមាន​​ប្រជា​ពល​រដ្ឋ​ចំនួន​ជាង​៣០០​គ្រួសារ​ទៀត​ មិន​ទាន់​មាន​ដំណោះស្រាយ។

ភ្នំពេញ៖ ប្រជាពល​រដ្ឋ​ខ្មែរ​ចំនួន​១៧៥​គ្រួសារ​នៅ​ខេត្ត​កោះកុង​ ​បាន​យល់​ព្រម​ទទួល​សំណងដើម្បី​បញ្ចប់​វិវាទ​ជា​មួយ​ក្រុម​ហ៊ុន​ស្ករ​អំពៅ​ចំនួន​ពីរ​ ​ដែល​គេ​សង្ស័យ​ថា ​នៅ​មាន​ចំណែក​ភាគហ៊ុន​របស់​លោក​ ​លី យ៉ុង​ផាត់​ ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា។​ ​នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដី​ នគរ​រូប​នីយកម្ម​ និង​សំណង់​ ដែល​ VOA ​បាន​ទទួល​នៅថ្ងៃ​ព្រហស្បតិ៍។

វិវាទ​ដីធ្លី​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ទាំង​១៧៥​គ្រួសារ​ ​និង​ក្រុមហ៊ុន​ស្ករអំពៅ​ទាំងពីរ​នេះបាន​អូស​បន្លាយ​ពេល​ជាង១០​ឆ្នាំ​មកហើយ ​ហើយប្រជា​ពលរដ្ឋ​ ដែល​ជាប់​គាំង​ក្នុង​ជម្លោះ​នេះ​ តែងតែ​ធ្វើ​ការ​តវ៉ា​ ទាមទារ​រក​ដំណោះស្រាយ​ ទាំង​នៅ​ក្នុងខេត្ត​ ​និង​ក្រុង​ភ្នំពេញ​ ជា​ទី​ដែល​ពួក​គេ​បាន​ប្រឈម​នឹង​អាជ្ញាធរ​ក្រុង​ជា​ញឹក​ញាប់ផង​ដែរ។​


សេចក្តី​ប្រកាស​របស់​ក្រសួង​រៀបចំ​ដែន​ដី​ ចុះថ្ងៃ​ ទី​២២ ​ខែ​មីនា​ ​ឆ្នាំ​២០១៨​ ​បាន​បញ្ជាក់​ឲ្យដឹង​ថា​ ការ​យល់ព្រម​របស់​ក្រុម​ប្រជា​ពលរដ្ឋ​ចំនួន​១៧៥​គ្រួសារ​នោះ​ កើត​មាន​ឡើង​ ក្រោយ​ការ​ជួប​ជជែក​គ្នា​នៅ​ទីស្តីការ​ក្រសួង​រៀប​ចំ​ដែន​ដី​ នាព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ជំនួប​នោះ​មាន​ការ​ចូលរួម​ពី​ប្រជា​ពលរដ្ឋ​ចំនួន​២០០​គ្រួសារ​ផ្សេង​ទៀត​ ​និង​តំណាង​ក្រុមហ៊ុន​ ​Koh Kong Plantation Co.,Ltd ​ ក្រុមហ៊ុន​ Koh Kong Sugar Industry Co.,Ltd ​ ព្រមទាំង​លោក​ ​ជា សុផារ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី ​លោក​ សាយ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ លោក​ វេង​ សាខុន​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ ​និងនេសាទ​ លោក​ ប៉ាន សូរស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ​និង​អ្នកស្រី​ មិថុនា​ ភូថង​ អភិបាល​ខេត្ត​កោះកុង។​ ​

​លោក​ ​George Edgar​ ​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅកម្ពុជា​ និង​ អ្នក​ឧកញ៉ា​ ​លី យ៉ុងផាត់​ ​ក៏​បាន​ចូលរួម​ក្នុង​ជំនួប​នោះ​ដែរ។​


សេចក្តី​ប្រកាស​របស់​ក្រសួង​ដែនដី​បាន​ថ្លែង​បញ្ជាក់​ពី​លទ្ធផល​នៃ​ជំនួប​នោះ​តាម​ន័យ​ដើម​ថា៖​«ជា​លទ្ធផល​ ក្រុមហ៊ុន​ និង​ប្រជា​ពលរដ្ឋ​បាន​ព្រម​ព្រៀង​គ្នា​បញ្ចប់​ករណី​វិវាទ​នេះ​ជាស្ថាពរ​ ដោយ​ក្រុម​ប្រជា​ពលរដ្ឋ​១៧៥​គ្រួសារ​ យល់​ព្រម​ទទួល​យក​ដំណោះ​ស្រាយ​ជាដី​ទំហំ​៣​ហិកតា​ និងថវិកា​ចំនួន​២៥០០​ដុល្លារ​ ក្នុង​មួយ​គ្រួសារ​ ប៉ុន្តែ​មិន​ដោះស្រាយ​ចំពោះ​ប្រជា​ពលរដ្ឋ​ដែល​បាន​ដោះស្រាយ​រួច​ហើយ​នោះ​ទេ​ ហើយ​ក្រុម​ប្រជា​ពលរដ្ឋ​២០០​គ្រួសារ​ផ្សេងទៀត​ យល់ព្រម​ទទួល​យក​ដំណោះ​ស្រាយ​ជា​ដី​ទំហំ​១,៥​ហិកតា​ក្នុង​មួយ​គ្រួសារ»។​

សេចក្តី​ប្រកាស​របស់​ក្រសួង​ដែនដី​បាន​សរសេរ​បន្ត​ថា​ ភាគី​ក្រុមហ៊ុន​យល់​ព្រម​ឲ្យ​រដ្ឋ​កាត់​ដី​ទំហំ​ «៨២៥​ហិកតា»​ ស្ថិត​ក្នុង​ឃុំ​ ជីខលើ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ ចេញពី​ដី​សម្បទាន​សេដ្ឋ​កិច្ច​ដែល​បាន​ទទួល​សិទ្ធិ​វិនិយោគ​ពីរាជ​រដ្ឋាភិបាល​ ដើម្បី​រដ្ឋ​ធ្វើ​ប្រទាន​កម្ម​ជា​កម្ម​សិទ្ធិ​ជូន​ប្រជា​ពលរដ្ឋ​ខាង​លើ​ និង​ផ្តល់​ថវិកា​តាម​ចំនួន​ខាង​លើ​ ជូន​ក្រុម​ប្រជា​ពលរដ្ឋ​១៧៥គ្រួសារ​ តាម​សំណូមពរ។​

ក្រសួង​ដែនដី​ក៏បាន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​របស់​ខ្លួន​ផង​ដែរ​ថា​ ​ស្ថានទូត​សហភាព​អឺរ៉ុប​ ​«អប​អរ​សាទរ​ចំពោះ​រាជ​រដ្ឋាភិបាល​ដែល​បាន​ខិតខំ​ ប្រឹង​ប្រែង​ និង​រៀប​ចំប្រជុំ​ដោះស្រាយ​ វិវាទ​ដ៏រ៉ាំរ៉ៃ​ជាយូរ​មក​ហើយ​នោះ»។​


អ្នកស្រី​ ផាវ ញើង តំណាង​ប្រជា​ពលរដ្ឋ​១៧៥​គ្រួសារ​ ថ្លែង​ថា​ ក្រុម​ប្រជា​ពលរដ្ឋ​មិន​ទាន់​ដឹង​ប្រាកដ​ថា​ នឹង​បាន​ទទួល​សំណង​ជាប្រាក់​ និង​ដី ​ដូច​ដែល​ក្រសួង​ដែនដី​បាន​ប្រកាស​នោះ​ទេ​ ព្រោះ​ក្រសួង​កំពុង​ធ្វើការ​លើ​ដំណោះ​ស្រាយ​សម្រាប់​ក្រុម​ប្រជា​ពលរដ្ឋ​២០០​គ្រួសារ​ផ្សេង​ទៀត។​ អ្នកស្រី​យល់​ថា​ ប្រជា​ពលរដ្ឋ​អាច​នឹង​ទទួល​បាន​ប្រាក់​សំណង​ឆាប់​ តែ​អាច​នឹង​មាន​ភាព​យឺតយ៉ាវ​ ​ចំពោះ​ដី​ដែល​ក្រុមហ៊ុន​ព្រម​ផ្តល់​ឲ្យ​នោះ។​

«ពេល​ដែល​គាត់​ធ្វើ​បញ្ចប់​វិវាទ​ជាមួយ​២០០​គ្រួសារ​រួច​ គាត់​នឹង​អញ្ជើញ​ពួក​យើង​ចូល​ទៅ​ ​ដើម្បី​ដោះស្រាយ​រឿង​ថវិកា​ ហើយ​ដី​ប្រហែល​ជា​នីតិវិធី​រាង​យឺត​បន្តិច។ ​គាត់​ប្រាប់​អីចឹង»។​

លោក​ ​ញៀប សំអឿន​ ​មន្ត្រី​សិទ្ធិ​មនុស្ស​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កោះកុង​សម្តែងក្តី​សាទរ​ចំពោះ​យន្តការ​ដោះស្រាយ​ទំនាស់​នេះ។​ ​ក៏ប៉ុន្តែ​លោក​ថា​ យន្តការ​ដោះ​ស្រាយ​ដែល​ធ្វើឡើង​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ មិន​បាន​បញ្ចប់​វិវាទ​ដីធ្លី​រវាង​ក្រុមហ៊ុន​ស្ករ​អំពៅ​ និង​ប្រជា​ពលរដ្ឋ​ទាំង​ស្រុង​នោះ​ទេ​ ព្រោះ​នៅ​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជាង​៣០០​គ្រួសារ​ផ្សេង​ទៀត​ មិន​ត្រូវ​បាន​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​លើក​យក​មកពិភាក្សា​នោះ​ទេ។​

លោក​អះអាង​ថា​ ដំណោះ​ស្រាយ​សម្រាប់​ក្រុម​ប្រជា​ពល​រដ្ឋ​១៧៥​គ្រួសារ​ ​និង​២០០​គ្រួសារ​នេះ​ ​បាន​ធ្វើឡើង​ ​ក្រោយ​ការ​តវ៉ា​មិន​ឈប់​ឈរ​របស់​ក្រុម​ប្រជា​ពលរដ្ឋ​ ដែល​បាន​ប្រឈម​នឹង​បញ្ហា​ហិរញ្ញ​វត្ថុ​ ដោយ​សារ​ជម្លោះដី​ធ្លី​រ៉ាំរ៉ៃ​នេះ​ផង​ដែរ។​

លោក​រៀបរាប់​យ៉ាង​ដូច្នេះ៖​ «យើង​តាម​ដាន​កន្លង​មក​ ​គឺ​ប្រជា​ពលរដ្ឋ​ ទម្រាំ​នឹង​បាន​យន្តការ​ ដោះស្រាយ​បែប​នេះ​ គឺ​គាត់​ប្រឈម​ខ្លាំង​ណាស់​ ប្រឈម​ទីមួយ​ គឺ​នៅ​ពេល​ដែល​គាត់​ធ្វើ​ការ​ទាមទារ​ ចេញ​មុខ​តវ៉ា​ គាត់​ទទួល​បាន​នូវ​ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​មូលដ្ឋាន​ គំរាម​កំហែង​ពី​អាជ្ញាធរ​ពាក់​ព័ន្ធ​ ​ដែល​ដោះ​ស្រាយ​នូវ​រឿង​ហ្នឹង​ ទៅ​តាម​បណ្តា​គ្រួសារ​ អីចឹង។ អា​ហ្នឹងទីមួយ»។

លោក​បាន​ថ្លែង​បន្ត​ថា៖​ «ទីពីរ​ រយៈ​កាល​នៃ​ការ​ដោះស្រាយ​ហ្នឹង​វា​យូរ​ឆ្នាំ​ មិន​ទាន់​មាន​ដំណោះ​ស្រាយ​ ពួក​គាត់​ទទួល​រង​ទុក្ខ​ក្នុង​ការ​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ ខ្វះខាត​សព្វ​គ្រប់​បែប​យ៉ាង​ ជាពិសេស​គឺ​ការ​ជំពាក់​បំណុល​ធនាគារ​ហ្នឹង​តែ​ម្តង។ ​រហូត​មក​ដល់​ពេល​នេះ​ ពួកគាត់​មួយ​ចំនួន​ធំ​ហ្នឹង​គឺ​ជាប់​បំណុល​ធនាគារ»។

លោក​បាន​លើក​ឡើង​បន្ថែម​ថា​ ក្រុម​អ្នក​ត៉វា​ក៏​ធ្លាប់​ត្រូវ​បានអាជ្ញាធរ​នៅ​រាជធានី​ភ្នំពេញ​បង្រ្កាប ជា​ញឹក​ញាប់​ បង្ក​ឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​ទៀត​ផង។​

ទាក់​ទិន​នឹង​សំណង​ដីធ្លីជាក់​ស្តែង​ដែល​ក្រុមហ៊ុន​យល់​ព្រម​ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​នោះ​ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​អះអាង​ថា​ ​អាច​នឹង​ប្រើ​ពេល​យូរ​ ​ព្រោះដី​ជា​របស់​ក្រុមហ៊ុន​ ផ្តល់​ដោយ​រដ្ឋ​ ដែល​នឹង​ត្រូវ​ចាត់​ចែង​ក្រុម​ការងារ​ជំនាញ​ ក្នុង​ការ​កំណត់​ទីតាំង​ដី​ ដែល​នឹង​ត្រូវផ្តល់​ជូន​ទៅ​ប្រជា​ពលរដ្ឋ។​

លោក​ ​ញៀប សំអឿន​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ សហភាព​អឺរ៉ុប​ទំនង​ជា​មាន​ចំណែក​ក្នុង​ជួយ​រក​ដំណោះ​ស្រាយ​ បញ្ចប់​វិវាទ​ដីធ្លី​ដែល​អូស​បន្លាយ​ពេល​ជាង​១០ឆ្នាំមក​នេះ​ ព្រោះ​កន្លង​មក​សហភាព​អឺរ៉ុប​តែង​តែ​អំពាវនាវ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​បញ្ចប់​ទំនាស់។​ ​លោក​ថា​ សហភាព​អឺរ៉ុប​ ក៏​ធ្លាប់​បាន​បិទ​ការ​នាំ​ស្ករ​ចេញពីកម្ពុជា​ទៅ​សហភាព​អឺរ៉ុប​ផង​ដែរ​ ដោយ​សារ​តែ​ជម្លោះ​ដីធ្លី​នេះ។​

លោក​ George Edgar ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំនៅ​កម្ពុជា​ ​បាន​បញ្ជាក់​ប្រាប់​ VOA ​តាម​សារ ​Email​ នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ សហភាព​អឺរ៉ុប​សាទរចំពោះ​គំនិត​ផ្តួច​ផ្តើម​របស់​រដ្ឋាភិបាល​ដែល​បាន​រៀបចំ​ការ​ជួបជុំ​ពិភាក្សា​ជាមួយ​ប្រជា​ពលរដ្ឋ ​និង​កិច្ច​ខិតខំ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ។ ​តែ​លោក​មិន​ផ្តល់​ការ​អធិប្បាយ​លើ​បញ្ហា​សំណង​ ដែល​ក្រុមហ៊ុន​បាន​ព្រមព្រៀង​ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​នោះ​ទេ។​

យ៉ាងណាមិញ លោក​ George Edgar ​បាន​ឲ្យ​ដឹង​ថា​ ការ​នាំ​ស្ករ​ចេញពី​ប្រទេស​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុបបាន​ឡើង​ដល់​កម្រិត​កំពូល​គិតជា​ទឹកប្រាក់​៣៨,២​លាន​អឺរ៉ូ​ ក្នុង​ឆ្នាំ​២០១៣​ ប៉ុន្តែ​បាន​ធ្លាក់​មក​នៅ​ត្រឹមតែ​២,១​លាន​អឺរ៉ូ​ ក្នុង​ឆ្នាំ​ ២០១៦។ ​លោក​ឯក​អគ្គរដ្ឋទូត​មិន​បាន​ផ្តល់​សេចក្តី​ពន្យល់​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​នាំ​ស្ករ​ចេញ​ពី​កម្ពុជា​ទៅ​សហភាព​អឺរ៉ុប​នោះ​ទេ។​ លោក​ក៏មិន​បាន​ផ្តល់​តួលេខ​សម្រាប់​ការ​នាំចេញ​ក្នុង​ឆ្នាំ​២០១៧​ដែរ តែអះអាង​ថា​ ទឹក​ប្រាក់​នៃ​ការ​នាំ​ស្ករស​ចេញអាចកើន​ឡើង​គួរឲ្យ​កត់​សម្គាល់​នៅ​ឆ្នាំ​២០១៧​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន។

VOA មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​លោក​ សេង ឡូត​ អ្នក​នាំពាក្យ​ក្រសួង​រៀបចំ​ដែន​ដី​បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ដោយ​ទូរស័ព្ទ​របស់​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។​

ក្រុមហ៊ុន​ស្ករ​អំពៅ​ទាំង​ពីរ​ដែល​មាន​វិវាទ​ជាមួយ​ប្រជា​ពល​រដ្ឋ​ និង​ដែល​ត្រូវបាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​រៀបចំ​ដែនដីខាង​លើ​នេះ ​ត្រូវ​ក្រុម​ប្រជា​ពលរដ្ឋ​ និង​មន្ត្រី​សិទ្ធិ​មនុស្សសង្ស័យថា​ នៅតែ​ជា​របស់​លោក​ ​លី យ៉ុងផាត់​នៅឡើយ​ ​ព្រោះ​លោក​ ​លី យ៉ុងផាត់​ បាន​បង្ហាញខ្លួន​នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្រសួង​រៀបចំ​ដែនដី​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ។​ ​ក្រុម​ប្រជា​ពលរដ្ឋ​ និង​មន្ត្រី​សិទ្ធិ​មនុស្ស​ធ្លាប់បាន​ទទួល​ដំណឹង​ថា ​វិនិ​យោគ​គិនថៃមាន​ចំណែក​ភាគហ៊ុន​មួយ​ភាគ​ធំ​នៅ​ក្នុង​ក្រុម​ហ៊ុន​ទាំង​ពីរ៕

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​ខេត្ត​កោះកុង ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ២០១៧។ (អូន ឆេងប៉រ/VOA)





ប្រភព៖ វីអូអេខ្មែរ

วันอังคารที่ 20 มีนาคม พ.ศ. 2561

អុញនោះ! ធ្លាយខ្ទេចធ្លាយខ្ទីគ្មានទីកំបាំងឡើយ បងប្អូនអើយ ហ៊ុន សែន ប្រើអំណាចរដ្ឋជាខែលផ្ទេរដីរដ្ឋចំនួន ៤៧៣ ១៧៦​ ម៉ែត្រក្រឡា ឲ្យដល់ ហ៊ុន ម៉ាណា ជាកូនស្រី !

អំណាចរដ្ឋសព្វថ្ងៃត្រូវបានលោក ហ៊ុន សែន ប្រើដើម្បីបំរើផលប្រយោជន៍គ្រួសារ និង បក្សពួក មិនមែនដើម្បីផលប្រយោជន៍ជាតិ និង ប្រជាពលរដ្ឋជាម្ចាស់ប្រទេសទេ ហេតុនោះ លោក ហ៊ុន សែនទើប គ្មានភាពស្របច្បាប់ក្នុងការប្រើអំណាចរដ្ឋសព្វថ្ងៃនេះទេ ​លោក ហ៊ុន សែន មានសិទ្ធិត្រឹមតែជាម្ចាស់ក្រុមហ៊ុនមួយរបស់គ្រួសារលោកប៉ុណ្ណោះ ។


ផ្ទៃដី​បឹង​ជើងឯក និង ​ប្រឡាយ​ឋិត​នៅ​ខណ្ឌមានជ័យ និង​ ខណ្ឌដង្កោ ក្រុង​ភ្នំពេញ និង ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​ទំហំ​ ៤៧៣ ១៧៦ ​ម៉ែត្រក្រឡា ដែលជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ត្រូវបាន​លោក ហ៊ុន សែន ​សម្រេច​ធ្វើ​អនុ​ប​យោ​គ(ផ្ទេរ)ជា​ដីឯកជន​ដើម្បី​ផ្តល់ជូន​ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា ៤ ឯ​.​ក ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ឯកជន​របស់​លោកស្រី ហ៊ុន ម៉ា​ណា ត្រូវជា​កូនស្រីបង្កើត​របស់​នាយក​រដ្ឋមន្ត្រី​ដ៏​មាន​ឥទ្ធិពល និង ​លោក​ឧកញ៉ា ខូវ គឹម​បាក់ ដោយ​ប្រើ​អនុក្រឹត្យ​លេខ​១២​អនក្រ​.​បក ចុះ​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​ ២០១៨ ត្រូវ​នឹង​ថ្ងៃ​ពុធ ៧​រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​.២៥៦១ ។


​ក្នុងចំណោម​ផ្ទៃដី​បឹង​ជើងឯក និង​ប្រឡាយ​ទំហំ​ ៤៧៣ ១៧៦ ​ម៉ែត្រក្រឡា​នោះ គឺ​ផ្ទៃដី​ទំហំ​៣៧៤ ៦៧៨​ម៉ែត្រក្រឡា ឋិត​នៅ​ភូមិ​ខ្វា ភូមិ​ម័ល និង​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ត្រូវបាន​រដ្ឋាភិបាល​កម្ពុជាមានលោក ហ៊ុន សែនជាប្រមុខ ផ្ទេរឲ្យជា​កម្មសិទ្ធិ​ជូន​ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា ៤ ឯ​.​ក (Orkide Villa) ដែល​គេ​ស្គាល់​ថា ជា​ក្រុមហ៊ុន​របស់លោក​ស្រី ហ៊ុន ម៉ា​ណា ត្រូវជា​កូនបង្កើត​របស់​លោក ហ៊ុន សែន  និង ​ផ្ទៃដី​ទំហំ​ ៩៨ ៤៩៨​ ម៉ែត្រក្រឡា ឋិត​នៅ​ភូមិ​ខ្វា ភូមិ​ម័ល និង ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ក្រុងភ្នំពេញ ត្រូវបាន​រដ្ឋាភិបាល​ផ្ទេរជា​កម្មសិទ្ធិ​ជូន​លោក​ឧកញ៉ា ខូវ គឹម​បាក់ ។​


​ពាក់ព័ន្ធ​នឹង​ផ្ទៃដី​បឹង​ជើងឯក និង​ប្រឡាយ​នេះដែរ គឺ​ រដ្ឋាភិបាលកម្ពុជា​ធ្លាប់បាន​សម្រេច​កាត់​ផ្ទៃដី​ទំហំ​ ៣០​ ហិកតា​ឲ្យ​ទៅ​ក្រុមហ៊ុន ING Holding Co.,Ltd. ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ និង​ លោក​ឧកញ៉ា លឹម រស់ ព្រមទាំង​លោក​ឧកញ៉ា លឹម ប៊ុន​សួរ ធ្វើជា​កម្មសិទ្ធិ ដោយ​​អនុក្រឹត្យ​លេខ ​០៥​ អនក្រ​.​បក ចុះ​ថ្ងៃទី​ ១៨ ខែមករា ឆ្នាំ​២០១៨ ។ មានន័យថា ផ្ទៃដី​បឹង​ជើងឯក និង ​ប្រឡាយ​ទំហំ​ជិត​១០០ ​ហិកតា ត្រូវបាន​លោក ហ៊ុន សែន ស​ម្រេច​លក់​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន និង ​ឈ្មួញ​គ្រាក់ៗ​ចំនួន ​៣​ ធ្វើជា​កម្មសិទ្ធិ គឺ ​ក្រុមហ៊ុន អ័​រ​គី​ដេ វីឡា ៤ ឯ​.​ក របស់លោក​ស្រី ហ៊ុន ម៉ា​ណា ត្រូវជា​កូនស្រីបង្កើត​​, ក្រុមហ៊ុន ING Holding Co.,Ltd. របស់លោក​ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូ​វ​, លោក​ឧកញ៉ា លឹម រស់​, លោក​ឧកញ៉ា លឹម ប៊ុន​សួរ និង ​ក្រុមហ៊ុន​របស់លោក​ឧកញ៉ា ខូវ គឹម​បាក់ ។


​លោក ខូវ គឹម​បាក់ គឺជា​ឈ្មួញ​រកស៊ី​ដ៏​សកម្ម​ម្នាក់​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ត្រូវបានតែងតាំង​ជា​ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧៩៩/០៨ ចុះ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​១៩៩៩ ។ បច្ចុប្បន្ន លោក​ឧកញ៉ា ខូវ គឹម​បាក់ ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ៕ DTN7




วันพุธที่ 14 มีนาคม พ.ศ. 2561

ហេហេ កើតមកមិនដែលលឺ រុយចេះដុត​កំហឹង​! សុខឥសាន អ្នកពាំពាក្យអសុរោះគូថវាទគណបក្សប្រជាជនកម្ពុជា ប្រដូច​មន្ត្រី​សិទ្ធិមនុស្ស​ចុះ​អង្កេត​បញ្ហា​ដីធ្លី​ជា​សត្វ​រុយ​ដែល​បំផុស​ពលរដ្ឋ​ឲ្យ​ផ្ទុះ​កំហឹង!

ហេហេ កើតមកមិនដែលលឺ រុយចេះដុត​កំហឹង​! សុខឥសាន អ្នកពាំពាក្យអសុរោះគូថវាទគណបក្សប្រជាជនកម្ពុជា ប្រដូច​មន្ត្រី​សិទ្ធិមនុស្ស​ចុះ​អង្កេត​បញ្ហា​ដីធ្លី​ជា​សត្វ​រុយ​ដែល​បំផុស​ពលរដ្ឋ​ឲ្យ​ផ្ទុះ​កំហឹង!

អ្នកពាំពាក្យ​អសុរោះគូថវាទរបស់គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រដូច​មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​សិទ្ធិ​លំនៅឋាន ដែល​តាម​អង្កេត បញ្ហា​ដីធ្លី​ទៅ​នឹង​សត្វ​រុយ ដែល​រង់ចាំ​ដុត​កំហឹង​ឲ្យ​មានការ​ទាមទារ​តវ៉ា។ ប៉ុន្តែ មន្ត្រី​សិទ្ធិ​ដែល​ធ្វើ​ការងារ​ទាក់ទង​បញ្ហា​ដីធ្លី និង​សិទ្ធិមនុស្ស បដិសេធ​ការចោទប្រកាន់​នេះ។


អ្នកនាំពាក្យ​សមាគម​អាដហុក (Adhoc) លោក ស៊ឹង សែនករុណា មាន​ប្រសាសន៍ ថា អ្វី​ដែល​សមាគម​អាដហុក​បាន​ធ្វើ​ពាក់ព័ន្ធ​បញ្ហា​ដីធ្លី គឺ​ក្នុងនាម​ជា​ដៃគូ​ដែល​ជួយ​ដល់​រដ្ឋាភិបាល ដូចដែល​សមាគម​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ៖ «ពេល​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​អីណឹង គឺជា​កិច្ច​សហការ​ដៃគូ ព្រោះ​ករណី​មួយ​ចំនួន​ពលរដ្ឋ​មិន​មាន​ជំនឿ និង​មិន​ចង់​ចូល​ជិត​ជាមួយ​អាជ្ញាធរ យើង​តែង​ជា​ស្ពាន​រវាង​ពលរដ្ឋ​ជាមួយ​អាជ្ញាធរ»។


ការ​លើកឡើង​ដូចនេះ​ដោយសារតែ សមាជិក​ព្រឹទ្ធសភា និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​សរសេរ​នៅ​លើ​ប្រព័ន្ធ​តេឡេក្រាម​នៅ ថ្ងៃ​អង្គា​ទី​១៣ ខែ​មីនា​នេះ ថា នៅ​ពេល​មាន​ជម្លោះ​ដីធ្លី ពួក​រុយ ដោយ​យក​លេស​មក​សំអាង​ដូចជា​សិទ្ធិមនុស្ស សិទ្ធិ​លំនៅឋាន ជាដើម​នោះ មក​បំផុស​ដុត​កំហឹង​ឲ្យ​មាន​ការ​តវ៉ា​បះបោរ ទាមទារ​សិទ្ធិ​សេរីភាព​សិប្បនិមិត្ត។

ជាងនេះទៅទៀត លោក​ចោទ​ប្រកាន់​ថា បញ្ហា​ដីធ្លី​ដែល​នៅ​តែ​បន្ត​កើត​មាន​ព្រោះ​ក្រុម​បក្ស​ប្រឆាំង កំពុង​លើកទឹកចិត្ត​ចលនា​នេះ បើ​ឈ្នះ​បាន​ដី បើ​ចាញ់​បាន​លុយ។ ហើយ​លោក​ចោទ​ថា វិទ្យុ​ឯករាជ្យ រួមមាន​អាស៊ីសេរី និង​វីអូអេ ជា​អ្នក​ជួយ​ផ្សាយ​បំប៉ោង​ព័ត៌មាន​ទាំងនោះ។


ការ​ចោទ​ប្រកាន់​របស់​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពេល​នេះ ខណៈ​ជម្លោះ​ដីធ្លី​បាន​ផ្ទុះ​ឡើងវិញ​បន្ទាប់ពី​ស្ងប់ស្ងាត់​អស់​មួយ​រយៈ។

ប្រធាន​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា លោក ថេង សាវឿន និយាយ​ថា ការ​ប្រៀបធៀប​ក្រុម​សិទ្ធិមនុស្ស​ទៅជា​សត្វ​រុយ គឺជា​សេរីភាព​របស់ លោក សុខ ឥសាន។ ទោះជា​យ៉ាងណាក៏ដោយ លោក​បញ្ជាក់​ថា អ្វី​ដែល​លោក​ធ្វើ​គឺ​ដើម្បី​ប្រយោជន៍​របស់​ពលរដ្ឋ​ប៉ុណ្ណោះ៖ «គោលដៅ​របស់​បង​មិនមែន​បម្រើ​ផលប្រយោជន៍​ឲ្យ​គណបក្ស​នយោបាយ ឬក៏​ភ្នាក់ងារ​បរទេស​ណាមួយ​ទេ អ្វី​ដែល​យើង​ធ្វើការ​ដើម្បី​ផលប្រយោជន៍​ពលរដ្ឋ​ដែល​គាត់​រង​ផល​ប៉ះពាល់​ជាក់ស្ដែង​ដែល​គាត់​កំពុង​ប្រើប្រាស់​ដីធ្លី​ចិញ្ចឹមជីវិត»។


លោក ហ៊ុន សែន ក៏​ធ្លាប់​ព្រមាន​ខ្លាំងៗ​ថា បញ្ហា​ដីធ្លី​កើត​ចេញ​ពី​ខេត្ត​ណា អាជ្ញាធរ​ខេត្ត​នោះ​ជា​អ្នក​ដោះស្រាយ ប៉ុន្តែ​ជម្លោះ​ដីធ្លី​នៅតែ​កើត ឡើង​ដដែល ស្រប​ពេល​ឈ្មួញ​រកស៊ី​ដីធ្លី​ដែល​កំពុង​បង្ក​ជម្លោះ​ទាំង​នោះ ជា​មន្ត្រី​គ្រាក់ៗ របស់​បក្ស​កាន់អំណាច និង​ជា​សាច់ញាតិ​របស់​លោក ហ៊ុន សែន៕





ប្រភព៖ វិទ្យុអាស៊ីសេរី, ចុចស្ដាប់សំឡេង

วันอาทิตย์ที่ 11 มีนาคม พ.ศ. 2561

ហៅមកគាបកសួរយកចម្លើយ! ប៉ុន្តែមន្ត្រីអ្នកសង្កេតការណ៍ពី UN និងអង្គការផ្សេងៗមិនអាចចូលទៅស៊ើបអង្កេតកន្លែងបាញ់រះប្រហារនៅខេត្តក្រចេះ​ !

នៅលើទំព័រហ្វេសប៊ុករបស់លោកខ្មែរ សុវណ្ណភូមិ បានសរសេរបញ្ចេញទស្សនៈរបស់លោក ទាក់ទងរឿងវិវាទដីធ្លី នៅខេត្តក្រចេះ មានដូចខាងក្រោមនេះថា៖ 

បញ្ជាក់៖ នេះហើយដែលគេហៅថារបៀបពួកកុម្មុយនីស្តផ្តល់ការពិតដល់ពលរដ្ឋ។ ជារួមពួកកុម្មុយនីស្ត ឬផ្តាច់ការចង់ឲ្យរាស្រ្តស្តាប់ ឮ និងឃើញតែអ្វីដែលពួកគេចង់ឲ្យប៉ុណ្ណោះ។ជាក់ស្តែងករណីនេះ គ្រាន់តែមានរឿងភ្លាមពួកគេនាំគ្នាដុតដៃដុតជើងតាមរកចាប់ខ្លួនលោកស្រី ទិន សុភ័ក្រ ភ្លាមៗមានពីគ្រប់ផ្នែក (តុលាការកងទ័ព ប៉ូលិស អាជ្ញាធរដែនដី ស្រុកខេត្ត ពួកព័ត៌មានរដ្ឋាភិបាល និងរួមទាំងអាម៉ីអាថោងស៊ីភីភីតាមហ្វេសប៊ុកផងដែរ)។ យើងជឿ១០០% មិនដឹងថាលោក ទិន សុភ័ក្រ រងការគំរាមបែបណានោះទេ។ 

សូមបញ្ជាក់ផងដែរថាក្រោយហេតុការណ៍ គឺពលរដ្ឋបាននាំរត់ភៀសខ្លួនចេញពីភូមិគ្រប់គ្រប់គ្នា ហើយផ្ទះសំបែងពួកគាត់ត្រូវគេដុតបំផ្លាញស្ទើរគ្មានសល់ និងអ្នកខ្លះកំពុងត្រូវបានអាជ្ញធរតាមចាប់ខ្លួនថែមទៀត។ សម្រាប់អ្នកសង្កេតការណ៍ពី UN និងអង្គការផ្សេងៗមិនត្រូវបានខាងអាជ្ញាធរអនុញ្ញាតឲ្យចូលមកស៊់បអង្កេតឡើយ។



យោងតាមប្រភពពីសំណាក់ព័ត៌មាន VOD បានអោយដឹងថា៖ មន្ត្រីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ(OHCHR)អះអាងថា ពួកគេមិនអាចចូលទៅកាន់ទីតាំងដែលមានការបាញ់រះប្រហារពីសមត្ថកិច្ចលើប្រជាពលរដ្ឋតវ៉ារឿងដីធ្លី នៅស្រុកស្នួល ខេត្តក្រចេះបានទេ។

នៅលើបណ្តាញសង្គមTwitter របស់ឧត្តមស្នងការអង្គការសហប្រជាជាតិកាលពីម្សិលមិញនេះបានសេរសេរថា ក្រុមការងាររបស់ពួកគេបានព្យាយាមចូលទៅកាន់ទីតាំងកើតហេតុនៅស្រុកស្នួល ដើម្បីស្រាវជ្រាវបន្ថែមប៉ុន្តែថា មិនអាចចូលទៅបាន។​

OHCHRលើកឡើងថា៖«យើងកំពុងនិយាយជាមួយប្រជាសហគមន៍ដែលផ្តល់ការគាំទ្រ និង និយាយជាមួយអាជ្ញាធរព្យាយាមទៅកន្លែងកើតហេតុ។ រហូតដល់ពេលនេះយើងមិនអាច ចូលទៅ កាន់កន្លែងកើតហេតុបានទេ។​»

កាលពីថ្ងៃទី៨ខែមីនាមានហេតុការណ៍សមត្ថកិច្ចបាញ់ប្រហារលើប្រជាពលរដ្ឋដែលតវ៉ាករណីដីធ្លី។​ ក្រោយកើតហេតុប្រជាពលរដ្ឋ និង សមត្ថកិច្ចបកស្រាយខុសគ្នា។​

ពលរដ្ឋថា សមត្ថកិច្ចចូលទៅដុតផ្ទះរបស់អ្នកភូមិដើម្បីយកដីឲ្យក្រុមហ៊ុនដាំកៅស៊ូរបស់ វៀតណាម  ក្រោយមកពលរដ្ឋផ្ទុះការតវ៉ា ទើបសមត្ថកិច្ចបាញ់បង្ក្រាបបណ្តាលឲ្យស្លាប់៨នាក់ និង របួសជាង៤០នាក់។

ប៉ុន្តែនៅក្នុងថ្ងៃកើតហេតុនោះ អាជ្ញាធរខេត្តក្រចេះបានប្រកាសថា ពលរដ្ឋតវ៉ាបិទផ្លូវ ហើយប្រើប្រាស់កាំបិត ពូថៅ និងដំបងជាដើម វាយប្រហារលើសមត្ថកិច្ចទើបមានការបាញ់ បង្ក្រាបកើតឡើង។ អាជ្ញាធរអះអាង​ថា ក្នុងហេតុការណ៍ផ្ទុះអាវុធនេះមិនមានអ្នកស្លាប់ទេគឺ មានអ្នករងរបួសចំនួន​៩នាក់ ហើយក្នុងនោះមានពលរដ្ឋ២នាក់ និង សមត្ថកិច្ច៧នាក់៕